AMRO ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនកាន់តែប្រសើរសម្រាប់ឆ្នាំ២០២៥

ភ្នំពេញ ៖ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចតំបន់អាស៊ានបូក ៣ (ASEAN+3 Macroeconomic Research Office-AMRO) បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានៅបន្តរក្សាបានចលនការកំណើនល្អ ហើយនិន្នាការនេះនឹងបន្តធ្វើឱ្យកម្ពុជាអាចសម្រេចបានកំណើនកាន់តែប្រសើរសម្រាប់ឆ្នាំ២០២៥ ។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើងក្នុងជំនួនរវាង ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកបណ្ឌិត លី គួឈីង (Li Kouqing) នាយក និងសហការីនៃក្រុមបេសកកម្មនៃ AMRO កាលពីសប្តាហ៍មុន។

លោកបណ្ឌិត លី គួឈីង បានកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលោកបានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣, កំណើនសេដ្ឋកិច្ច ត្រូវបានប៉ាន់ស្មានថាមានអត្រាក្នុងរង្វង់ ៥% ដែលជាកំណើនល្អប្រសើរបើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ បាន និងកំពុងជួបប្រទះនឹងបញ្ហាប្រឈមហានិភ័យជាច្រើនក៏ដោយ។

លោកបណ្ឌិតបានថ្លែងបន្តថា សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានៅបន្តរក្សាបានចលនការកំណើនល្អ ដោយការរំពឹងទុកភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចសកល និងតំបន់ ដែលនឹងបន្តគាំទ្រដល់វិស័យបម្រើដល់ការនាំចេញ ជាពិសេស វិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈវិស័យទេសចរណ៍នឹងនៅតែបន្តនិន្នាការកើនឡើង។

លោកបណ្ឌិតបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចល្អនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ បានចូលរួមចំណែកយ៉ាងសំខាន់ពីការកែលម្អស្ថានភាពហិរញ្ញវត្ថុសាធារណៈឱ្យមានចីរភាព, មានភាពរឹងមាំ និងបង្កើនភាពលម្អសម្រាប់ការធ្វើអន្តរាគមន៍ចាំបាច់នានា ខណៈស្ថានភាពវិស័យខាងក្រៅ (External Position) ក៏មានភាពប្រសើរឡើងវិញ។ និន្នាការនេះនឹងបន្តធ្វើឱ្យកម្ពុជាអាចសម្រេចបាននូវកំណើនកាន់តែប្រសើរសម្រាប់ឆ្នាំ២០២៥ និងរយៈពេលមធ្យមទៅមុខ។

ទោះជាយ៉ាងនេះក្តី លោកបណ្ឌិតបានកត់សម្គាល់ទៅលើភាពមិនប្រាកដប្រជា និងហានិភ័យចម្បងៗមួយចំនួន ទាំងក្នុង និងក្រៅប្រទេស ដែលកម្ពុជាត្រូវយកចិត្តទុកដាក់បានតាមដាន និងដាក់ចេញជាវិធានការត្រៀមខ្លួននានា ជាពិសេស ការកសាងទ្រនាប់ថវិកាឡើងវិញដើម្បីភាពធន់នៃហិរញ្ញវត្ថុសាធារណៈ ការធានាឱ្យបាននូវស្ថិរភាពវិស័យហិរញ្ញវត្ថុ ការពង្រឹងការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីបង្កើនពិពិធកម្ម និងពង្រឹងភាពប្រកួតប្រជែង ក្នុងខណៈកម្ពុជានឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC)។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានលើកឡើងអំពីការប្តេជ្ញាក្នុងការបន្តកិច្ចសហការល្អិតល្មួត ព្រមទាំងការបន្តពង្រឹងការអនុវត្តគំនិតផ្តួចផ្តើមនានារបស់ AMRO ក្នុងការចូលរួមកសាងសមត្ថភាពរបស់មន្ត្រីបច្ចេកទេសកម្ពុជា ជាពិសេស តាមរយៈកម្មវិធីបញ្ចូនមន្ត្រីបម្រើការងារនៅ AMRO (Secondment Program) ជាដើម។

 ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកអំពីសារៈសំខាន់នៃបេសកកម្មប្រចាំឆ្នាំរបស់ AMRO ក្នុងការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដោយផ្ដល់នូវអនុសាសន៍គោលនយោបាយល្អៗសម្រាប់រាជរដ្ឋាភិបាលពិចារណា។ 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីនិន្នាការនៃការយល់ឃើញស្របគ្នាអំពីការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសកល, តំបន់ និងនៅកម្ពុជា ជាពិសេស ក្នុងស្ថានភាពដែលមិនទាន់វិលត្រលប់ទៅរកប្រក្រតីភាពទាំងស្រុង រួមជាមួយនឹងហានិភ័យ និងភាពមិនប្រាកដប្រជាកាន់តែខ្ពស់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា AMRO បានចុះបំពេញបេសកកម្មវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, បានផ្តល់នូវអនុសាសន៍ល្អៗសម្រាប់ជាធាតុចូលដល់ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់នានា និងផ្ដល់ជំនួយបច្ចេកទេស កម្មវិធីកសាងសមត្ថភាពសម្រាប់មន្ត្រីរបស់កម្ពុជា និងបានជូនពរក្រុមការងារបេសកកម្មឱ្យទទួលបានជោគជ័យ និងផ្លែផ្កា ក្នុងការបំពេញបេសកកម្មការងារក្នុងឆ្នាំ២០២៤ នេះ និងរំពឹងថា នឹងទទួលបានធាតុចូលល្អៗ ពីលទ្ធផលនៃកិច្ចពិភាក្សារបស់ក្រុមការងារលើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច, ហិរញ្ញវត្ថុ និងហិរញ្ញវត្ថុធារណៈរបស់កម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាកំណើនល្អបើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដោយសារការបន្តអនុវត្តប្រកបដោយឆន្ទៈនយោបាយខ្ពស់នូវក្របខណ្ឌគោលនយោបាយនានាដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេស “យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាល ទី ១” ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

គួររំលឹកដែរថា កាលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា​ សេដ្ឋកិច្ចកម្ពុជានឹង​កើន​ឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ ២០២៤ និង ៦,០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុក ជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និង​ការស្ទុះ​ឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។

នាយិកាប្រចាំប្រទេសកម្ពុជា​​របស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា ទោះបី​ជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ ២០២៣​។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀក​បំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT)​ ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែក លើសន្ទុះវិជ្ជមាន ដែលបានកើតឡើង​ក្នុង​ត្រីមាស​​ចុងក្រោយនៃឆ្នាំ ២០២៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់