ថ្វីត្បិតតែមហាយក្សអាមេរិក និងចិនបច្ចុប្បន្នកំពុងតែមានទំនាក់ទំនងយ៉ាងជូរចត់ដាក់គ្នាទាំងវិស័យយោធា សេដ្ឋកិច្ច និងពាណិជ្ជកម្មដែលបណ្តាលឲ្យក្រុមហ៊ុនអាជីវកម្មជាច្រើនបានជួបប្រទះបញ្ហាឧបសគ្គជាបន្តបន្ទាប់ ជាពិសេសបញ្ហាពន្ធនាំចេញរវាងប្រទេសទាំងពីរ។ ប៉ុន្តែទោះជាបីយ៉ាងណាក្តី Sunfiber អាជីវកម្មខ្នាតធំមួយរបស់ចិន កំពុងតែដំណើរការរបស់ខ្លួនបានយ៉ាងរលូន និងទទួលបានប្រជាប្រិយភាពខ្លាំងបំផុតពីសំណាក់ពលរដ្ឋអាមេរិក ជាពិសេសអ្នករស់នៅក្នុងរដ្ឋ South Carolina ។

មានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង Chester County ដែលជាតំបន់មួយកាលពីមុនពោរពេញទៅដោយរោងចក្របែបឧស្សាហកម្មចម្រុះប៉ុន្តែបច្ចុប្បន្នកំពុងមានបញ្ហាប្រឈមមុខទៅនឹងកាកសំណល់ដ៏ច្រើនសន្ធឹកសន្ធាប់។ ទាំងអស់នេះបានក្លាយទៅជាឱកាសមាសសម្រាប់ Sunfiber ក្នុងការពង្រីកខ្លួន។
Sunfiber ដែលបានបង្កើតឡើងតាំងតែពីឆ្នាំ២០១៥ មានជំនាញខាងកែច្នៃកាកសំណល់ប្លាស្ទិកទៅជាវត្ថុធាតុប្រើប្រាស់ឡើងវិញ១០០ភាគរយ និងត្រូវបានគេចាត់ទុកថា ជាកិច្ចការងារប្រកបដោយនិរន្តភាពបំផុតសម្រាប់តំបន់ទាំងមូល។ ប្រតិបត្តិការរបស់ Sunfiber ដំណើរការពេញ២៤ម៉ោងក្នុងមួយថ្ងៃនៅនឹងរោងចក្រទាំងពីរកន្លែងរបស់ខ្លួន ហើយលើសពីនេះវាបានផ្តល់ការងារជូនកម្មករជនជាតិអាមេរិកដល់ទៅ២០០នាក់ និងជនជាតិផ្សេងទៀតប្រមាណ២០នាក់ផងដែរ។

បច្ចុប្បន្នអាជីវកម្មសំខាន់របស់ Sunfiber កំពុងផ្តោតសំខាន់ទៅលើកិច្ចការងារកែច្នៃសំបកប្លាស្ទិកទាំងឡាយទៅជាសរសៃទន់ដែលប្រើប្រាស់យកទៅផលិតចេញជាខ្នើយ សាឡុង ព្រមទាំងកៅអីគ្រប់ប្រភេទ។
លោកស្រី Sun Ya ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនបានថ្លែងថា ៖
“មុនសម្រេចចិត្តដំណើរការអាជីវកម្មនៅទីនេះយើងបានចំណាយពេលសិក្សា និងស្រាវជ្រាវពីមជ្ឈដ្ឋានអាជីវកម្មនៅសហរដ្ឋអាមេរិករហូតដល់២ឆ្នាំ”
លោកស្រីបានបន្តថា ៖
“ការអភិវឌ្ឍប្រកបដោយនិរន្តភាពគឺជាគោលគំនិតដ៏ធំបំផុតមួយសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះចាប់រាប់ពីការប្រើប្រាស់ថាមពលស្អាតរហូតទៅដល់ប្រតិបត្តិការនៅក្នុងវិស័យផលិតកម្ម និងឧស្សាហកម្មធំៗធ្វើយ៉ាងណាដើម្បីអាចសន្សំសំចៃថាមពលឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់”
ក្រៅតែពីបានចូលរួមនៅក្នុងកិច្ចការងារកែច្នៃកាកសំណល់ហើយនោះ Sunfiber ក៏បានប្រើប្រាស់លុយចំណេញមួយចំណែកទៅដល់កិច្ចការងារសង្គមផងដែរ ដូចជា ការអប់រំរបស់កុមារតូចៗ ហើយក៏កំពុងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរក្នុងតំបន់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content