​កម្ពុជាមាន​ភូមិ​ទេសចរណ៍​ល្អឆ្នើមច្រើនសម្រាប់ចូលរួម​ប្រឡង​ប្រណាំង​ភូមិ​ទេសចរណ៍​ល្អ​បំផុត​របស់​ពិភពលោក​

ភ្នំពេញ ៖ ភូមិ​ប្រដាក ឬ​ព្រះ​ដាក់ ​ត្រូវ​បានរដ្ឋបាល​ខេត្ត​សៀមរាប ​​សម្រេច​ជ្រើសរើសជា​បេក្ខភាព​ប្រកួតប្រជែង​ “​ភូមិ​ទេស​ចរណ៍​ឆ្នើម​“​ដោយជ្រើសរើសភូមិ​ព្រះដាក់ ​ជា​ភូមិ​ទេសចរណ៍​ល្អ​បំផុត​មួយក្នុង​ចំណោ​ម​ភូមិ​ទេសចរណ៍​ចំនួន​៨​​ផ្សេង​ទៀត​មកពី​ខេត្ត​នានា​របស់​កម្ពុជា​ ​ដើម្បី​ដាក់​ជា​បេក្ខភាព​ប្រកួតប្រជែង​ភូមិ​ទេសចរណ៍​ឆ្នើមប្រចាំ​ឆ្នាំ​២​០​២​៤​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ (UN​W​TO​)​។​

គោលបំណង​នៅ​ក្នុង​ស្តង់ដារ «ភូមិ​ទេសចរណ៍​ឆ្នើម​»  មាន៤ចំណុច​ធំ​ៗ ទី១-ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ សំដៅ​ដល់​ការ​ជំរុញ​ទាក់ទាញ​ទីផ្សារ​ទេសចរណ៍​ក្នុងស្រុក និង​អន្តរជាតិ ទាំង​ក្នុង ​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីត​-១៩ ​។ ​ទី២-​ការ​អភិវឌ្ឍ​ភូមិ​ទេសចរណ៍​អាច​ទាក់ទាញ​​ទេសចរ​ក្នុងស្រុក ទាំង​ទេសចរអន្តរជាតិ​ឱ្យទស្ស​នា និង​កម្សាន្ត​នៅ​តាម​ជនបទ ដែល​អាច​បង្កើត​ការងារ និង​ចំណូល​បន្ថែម​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ​ដែលជា​កត្តា​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ជនបទ ស្រប​តាម​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​ទេស​ចរណ៍ ​។ ទី៣- ផល​បាន​មក​ពី​ការ​អភិវឌ្ឍ គឺ​អាច​ឱ្យពលរដ្ឋ​រួម​ចំណែក​ក្នុង​ការអភិរក្ស​វប្បធម៌ និង​ធម្មជាតិ និង​ចំណុច​ទី៤ ដោយសារ​ការងារ និង​ចំណូល​បាន​មក​ពី​វិស័យ​ក​សិ​-​ទេសចរណ៍ យើង​អាច​ទទួល​ជោគ​ជ័យ​ដល់​កិច្ច​គាំពារ​ដល់​បរិស្ថាន ព្រមទាំង​ជីវៈចម្រុះ​ផង​ដែរ​ ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ​បានប្រាប់ AMS Economy ថា ភូមិព្រះដាក់ដែលត្រូវបានដាក់ជាបេក្ខភាពប្រកួតប្រជែងភូមិទេសចរណ៍ល្អបំផុតប្រចាំឆ្នាំ២០២៤ របស់អង្គការទេសចរណ៍ពិភពលោក UNWTO ឃើញថា នៅមានភូមិដទៃផ្សេងៗជាច្រើនទៀតដែលអាចចូលរួមការ​ប្រកួតប្រជែង​ថ្នាក់​អន្តរជាតិ​ អាច​ឱ្យកម្ពុជា​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍តាម​រយៈ​ការ​បង្ហាញ​នូវ​វប្បធម៌ ធម្មជាតិ និង​ប្រពៃណី​ទៅ​កាន់​សកលលោក ។

លោកជំទាវ ឆាយ ស៊ីវលីន ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ តំបន់ ក្រុង ខេត្ត ស្រុក ដែលមានភូមិ ឃុំស្អាតល្អ ជួយចូលរួមគាំទ្រដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធ ដោយបង្កើតឯកសារ ចូលរួមការប្រកួតប្រជែង ទោះបីជាមិនបានជាប់ជាភូមិទេសចរណ៍ឆ្នើម ក៏ត្រូវរៀបចំភូមិឱ្យបានស្អាតល្អ ក៏ដូចជាការជួយផ្សព្វផ្សាយថា កម្ពុជានៅមានភូមិស្អាតល្អជាច្រើនផ្សេងទៀត សម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្ត ក៏ដូចជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​តាម​បណ្តា​ភូមិ​នានា​ទូ​ទាំង​ប្រទេស ការផ្តល់ថវិកាបដិភាគ ដើម្បីអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នៅតំបន់ដាច់ស្រយាលឱ្យកាន់តែរីកចម្រើន និង​ការ​ជំរុញ​ឱ្យ​មានការ​នាំ​ចេញ​នៅ​នឹង​កន្លែង​ពី​ប្រជា​កសិករ​ខ្មែរ​ផ្ទាល់​តែ​ម្តង ។

ប្រតិបត្តិកររមណីយដ្ឋាន លោកបណ្ឌិត អៀង សុធារ៉ា មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏បានថ្លែងឱ្យដឹងថា​ បរិយាកាសនៃការអភិវឌ្ឍន៍ជំនួញបែបជំនួញរមណីយដ្ឋាននៅកម្ពុជា អាចដំណើរការបានមកពីកត្តាមានសន្តិភាព ដែលបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋ ។ បានសេចក្តីថា គ្រប់មុខរបររកស៊ីទាំងអាជីវកម្ម ភោជនីយដ្ឋាន រមណីយដ្ឋាន ដែលនាំមកនូវសេចក្ដីសុខសប្បាយ ព្រោះជាសមិទ្ធផលមួយដែលកើតឡើងដោយសារកត្តាសន្តិភាព និងសេចក្តីសុខ។

លោកបណ្ឌិត អៀង សុធារ៉ា ​បានបញ្ជាក់ថា ជំនួញបែបរមណីយដ្ឋាន ដែលមានលក្ខណៈគួរជាទីរីករាយមនោរម្យ អាចជាអាជីវកម្មលក់រាយ ដែលទាក់ទាញភ្ញៀវទេសចរ ព្រោះជាទីកន្លែងដែលអាចទទួលភ្ញៀវមកកម្សាន្តបាន ទោះបីជាដីភូមិ ចម្ការ ដែលពលរដ្ឋ ឬប្រជាសហគមន៍កំពុងរស់ក្តី គឺអាចបំប្លែងទៅជាកន្លែងរមណីយដ្ឋាន រកប្រាក់ចំ​ណេញបាន ហើយនៅតែអាចបើកបាន ពោលគឺកែច្នៃយ៉ាងណាអាចឆ្លើយតបទៅនឹងការចង់បាន និងតម្រូវការទីផ្សារទេសចរណ៍។

ភូមិ​ព្រះដាក់ ជា​ភូមិ​មួយ​ក្នុងចំណោម​ភូមិ​ទាំង​ ៦ ​របស់​ឃុំ​ព្រះដាក់​ ​ស្រុក​បន្ទាយស្រី​ ​ខេត្ត​សៀមរាប​។ ភូមិ​នេះ​​មានការ​អភិវឌ្ឍ​លើវិ​ស័​យ​ទេសចរណ៍​ ​ហើយ​អ្នកទេសចរ​ក្នុង​ស្រុក ​និង​អន្តរជាតិ​តែងតែ​និយម​មក​ទស្សនា​ ដោយសារតែ​មាន​លក្ខណៈ​ពិសេស ​ប្លែក​ពី​ភូមិ​ដទៃ ​ជាពិសេស​បាន​រក្សា​នូវមុខរបប​ចិញ្ចឹម​ជីវិត​ត​ពី​​​ដូនតា ​តពី​បុរាណ​ និង​ជា​ភូមិ​​ដែល​មានផ្លូវ​ឆ្លង​កាត់​ឆ្ពោះទៅ​កាន់​ប្រាសាទ​បន្ទាយ​សំ​រ៉ែ​ ​ប្រាសាទ​បន្ទាយស្រី​ ​និង​ឧទ្យា​​​ន​ជាតិ​ភ្នំ​គូ​លេ​ន​ជាដើម​ ​ដែល​ជា​ទីតាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​ និង​ក្លាយ​ជា​ភូមិ​ទេសចរណ៍​បេ​តិ​ក​ភណ្ឌ​ដ៏​អស្ចារ្យ​សម្រាប់​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ ​ឈ្វេង​យល់​ពី​វប្បធម៌​រស់នៅ​ប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋ។​

សូមជម្រាបថា ក្រសួងទេសចរណ៍ បង្កើត​កម្មវិធី​ជ្រើសរើស​ភូមិ​ទេសចរណ៍​ឆ្នើម ដោយទទួល​បានការ​ឯកភាព​ពីសម្តេច​តេ​ជោ​ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ​២០២១ ​ និង​រៀបចំ​នូវ​សេចក្តី​ព្រាង​ស្តង់ដារ «​ភូមិ​ទេស​ចរណ៍​គំរូ​» គឺ​ក្រោម​គំនិត​ផ្តួចផ្តើម​ចំនួន ២ ពោលគឺទី១ គឺ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) និង​ទី២ គឺ​យោង​ទៅ​តាម​គោលនយោបាយទេស​ចរណ៍​ជាតិ​ក្នុង​ការ​អភិវឌ្ឍ​នូវ​ក​សិ​-​ទេសចរណ៍​ ​ដែល​ជា​គោលដៅ​យុទ្ធសាស្ត្រ​នៅ​ក្នុង «ផែនទី​ចង្អុល​ផ្លូវ​» របស់​រាជរដ្ឋាភិបាល ស្តី​ពី​ផែន​ការ​​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ​។

ការបង្កើតភូមិទេសចរណ៍ ឬជាសហគមន៍ទេសចរណ៍មួយដ៏រឹងមាំ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់សក្ដានុពលទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍អាចទាញប្រយោជន៍ ពីសក្ដានុពលទេសចរណ៍ដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាភូមិ ឃុំរបស់ខ្លួន និងបានផ្តល់នូវសេវាកម្មសម្រាប់ភ្ញៀវ​ ដែលចូលចិត្តដើរទស្សនាកម្សាន្តបែបអេកូទេសចរណ៍ ហើយសហគមន៍ក៏នឹងទទួលផលពីរមណីយដ្ឋានធម្មជាតិទាំងនោះត្រឡប់មកវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក