ភ្នំពេញ ៖ នៅពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោយកិច្ចគាំទ្រពីធនាគារពិភពលោក បាន និងកំពុងអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» មានរយៈពេល៦ឆ្នាំ (២០២០-២០២៥) គ្រប់គ្រងធនធានធម្មជាតិលើផ្ទៃដីប្រមាណជាង ៣,៨លានហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១៤ និងខេត្តគោលដៅចំនួន៧។

សម្រាប់ខេត្តគោលដៅដែលត្រូវអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រួមមាន ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ និងនៅតាមតំបន់ការពារធម្មជាតិគោលដៅរួមមានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និងតំបន់ការពារធម្មជាតិនៅក្បែរមួយចំនួនទៀត។

ដោយឡែក ក្រៅពីការអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ក្រសួងបរិស្ថាន កំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៧៤ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣ លើផ្ទៃសរុប ៧,៣លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេស និងបានសម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធម្មជាតិបាន១៨២ទីតាំង ដោយមានសហគមន៍ខ្លះដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ បាន និងកំពុងទទួលបានចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ចនៅក្នុងសហគមន៍ទាំងមូល ។

លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន និងជានាយកគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានថ្លែងថា ក្រសួងបរិស្ថាន នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើតទីតាំងតំបន់ទេសចរណ៍ធម្មជាតិ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្រើនដើម្បីទាក់ទាញភ្ញៀវទេសទេចរនានាមកកម្សាន្ត។

លោកបានបញ្ជាក់ថា ៖
“ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយដៃម្ខាងផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្តក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងតួនាទីសេវាកម្មប្រព័ន្ធអេកូឡូស៊ី ហើយដៃម្ខាងទៀតផ្តោតលើការជួយដល់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងមួយដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតំបន់ការពារធម្មជាតិ”
យ៉ាងណាក៏ដោយ លោក ខៀវ បូរិន ក៏បានលើកឡើងផងដែរថា ដើម្បីឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ គឺទាមទារយ៉ាងខ្លាំងឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទាំងនោះ តាមការរយៈការកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ ដូចជាការចូលកាប់ឆ្ការព្រៃ តាមបែបប្រពៃណី ដើម្បីដាំដំណាំ និងការបរបាញ់សត្វជាដើម។
លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់ការអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នេះ គ្រាន់តែនៅឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន មានសហគមន៍ចំនួន៥ ដែលកំពុងទទួលផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលពីគម្រោង ខណៈតំបន់ធនធានធម្មជាតិនានាក៏កំពុងតែទទួលផលផងដែរ។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងសហគមន៍បានរួមគ្នាអភិរក្សធនធានធម្មជាតិ ក៏ដូចជាថែរក្សាបរិស្ថាន ឈប់បរបាញ់សត្វព្រៃ ដើម្បីអាចបម្រើដល់វិស័យទេសចរណ៍ ជាមួយនឹងការអាស្រ័យផលបង្កើនចំណូលតាមរយៈការចិញ្ចឹមសត្វ មាន់ទា ជ្រូកកណ្តុរ ជាពិសេសដាំដំណាំកសិកម្មសម្រាប់ផ្គត់ផ្គង់ផ្នែកសេវាម្ហូបអាហារដល់បណ្តាភ្ញៀវទេសចរដែលទៅកម្សាន្តក្នុងសហគមន៍៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content