នៅក្នុងកិច្ចប្រជុំស្តីអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ COP26 បណ្តាប្រទេសដែលជាសមាជិកប្រមាណជាង២៤បានធ្វើការប្តេជ្ញាចិត្តសាជាថ្មីក្នុងការលុបបំបាត់ឲ្យអស់នូវប្រភេទរថយន្តប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅត្រឹមឆ្នាំ២០៤០ខាងមុខ។

គិតត្រឹមឆ្នាំ២០២២នេះ រថយន្តអគ្គិសនីដែលមានវត្តមាននៅលើដងផ្លូវធ្វើដំណើរមានចំនួនត្រឹមតែ១០លានគ្រឿងនៅឡើយ ហើយរំពឹងទុកថានឹងអាចធ្វើឲ្យបានដល់ទៅ២៣០លានគ្រឿងនៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែទីផ្សាររថយន្តអគ្គិសនីនឹងត្រូវជួបប្រឈមទៅនឹងបញ្ហាមួយចំនួនដើម្បីអាចសម្រេចបានទៅតាមផែនការ។

គិតចាប់តាំងពីបញ្ហាទីផ្សារមានភាពកង្វះខាតបន្ទះឈីបរហូតទៅដល់បញ្ហានៃតម្លៃរថយន្តដែលមានកម្រិតខ្ពស់នៅឡើយនោះ ចំនួននៃរថយន្តអគ្គិសនីអាចនឹងមានភាពយឺតយ៉ាវ ហើយក្នុងនោះ បច្ចេកវិទ្យានៃការសាកថ្មរថយន្តនៅពេលបច្ចុប្បន្នមិនទាន់មានភាពទូលំទូលាយ សម្បូរបែប និងចំណាយពេលតិចក្នុងបំពេញថាមពលដូចការចាក់សាំងរថយន្តនៅឡើយទេ។

ដោយសារមើលឃើញបញ្ហានេះ ក្រុមហ៊ុន Holcim និងក្រុមហ៊ុនអាជីវកម្មកើតថ្មី Start-up ដែលមានឈ្មោះថា Magment បានចូលរួមសហការគ្នា និងបានរកឃើញបច្ចេកវិទ្យាដ៏អស្ចារ្យមួយដែលអនុញ្ញាតឲ្យរថយន្តអគ្គិសនីអាចធ្វើការសាកថ្មផង និងធ្វើដំណើរនៅលើផ្លូវផងក្នុងពេលដំណាលគ្នា។
បច្ចេកវិទ្យាថ្មីនេះគឺជាការសាងសង់ផ្លូវបេតុងម្យ៉ាងបំពាក់ជាមួយនឹងមុខងារបញ្ចូលថាមពលតាមរយៈមេដែកដែលបង្កប់ពីខាងក្នុង ឬត្រូវបានគេហៅថា Inductive Charing ដែលវាអាចជួយឲ្យថ្មរថយន្តសាកថ្មបណ្តើរ និងធ្វើដំណើរបណ្តើរដោយមិនចាំបាច់ឈប់នោះឡើយ។ បច្ចេកវិទ្យានេះកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ហើយគេជឿជាក់ថា វាមិនត្រឹមតែអាចជួយកាត់បន្ថយចំនួនស្ថានីយសាកថ្មប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយកាត់បន្ថយរយៈពេលដែលត្រូវសាកថ្មរថយន្តនៅតាមស្ថានីយទៀតផង។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននៅទូទាំងសហរដ្ឋអាមេរិក ទាំងមូលស្ថានីយសាកថ្មរថយន្តអគ្គិសនីមានត្រឹមតែ ១៧ ០០០កន្លែងប៉ុណ្ណោះ ពោលគឺនៅមានចំនួនតិចជាងប្រទេសចិនដល់ទៅ៩៥ភាគរយ ខណៈដែលនៅអឺរ៉ុបវិញមានប្រទេសតែ៣ប៉ុណ្ណោះដែលមានចំនួនស្ថានីយសាកថ្មរថយន្តគ្រប់ចំនួនតាមផែនការដែលចង់បាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រជាពលរដ្ឋអាម៉េរិកជិតពាក់កណ្តាល ចង់ឲ្យមានការចាប់ខ្លួនមេដឹកនាំកំពូលអ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/07/2026
ប្រជាពលរដ្ឋអាម៉េរិកប្រមាណ ៤៩ភាគរយ បង្ហាញពីការគាំទ្រឱ្យមានចំណាត់ការតាមផ្លូវច្បាប់អន្តរជាតិ (ICC) ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពីបទឧក្រិដ្ឋកម្មសង្គ្រាម

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ក្នុងរដូវកាលបៃតង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 29/07/2026
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកាធុរកិច្ចទេសចរណ៍ ក្រោមការផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ និងការវិនិយោគក្នុងខេត្តមួយនេះ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content