ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានស្នើឱ្យឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំនៅកម្ពុជាពិនិត្យមើលលទ្ធភាព និងជំរុញទំហំពាណិជ្ជកម្មដែលមានសក្ដានុពល ជាពិសេសបង្កើនសកម្មភាពពាណិជ្ជកម្មតាមព្រំដែនដទៃទៀត ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២នៅមានត្រឹមជាង១០០លានដុល្លារក្នុងមួយឆ្នាំនៅឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា ឯកឧត្តម បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ចូលជួបសម្ដែងការគួរសម ដោយសម្តេចក៏បានលើកឡើងអំពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋមានជម្រើសមិនប្រើម៉ាសនៅក្នុងខេត្តចំនួន៤ ក្នុងនោះគឺមានខេត្ត៣ នៅ ជាប់ព្រំប្រទល់ប្រទេសឡាវ បន្ទាប់ពីមានស្ថានភាពនៅកម្ពុជាមានភាពល្អប្រសើរឡើងវិញពាក់ព័ន្ធការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“យើងពិតជាមានទំនាក់ទំនងពិសេស ដោយសារកត្តាប្រវត្តិសាស្ត្របន្សល់ទុកឱ្យយើង បានបន្តរហូតមកដល់ពេលនេះ អនុញ្ញាតឱ្យយើងបន្តពង្រឹងពង្រីកជារៀងរហូតមក ហើយពេលនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងកាន់តែខ្លាំង”
ឯកឧត្តម ភូមិវង់សាយ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃតម្លៃទទួលជួបពិភាក្សាជាមួយ។ បន្ថែមពីនេះ ឯកឧត្តម ភូមិវង់សាយ ក៏បានគោរពនាំនូវការសួរសុខទុក្ខពីប្រមុខដឹកនាំរដ្ឋរបស់ប្រទេសឡាវជូនចំពោះសម្ដេចតេជោ ហើយក៏បានគោរពថ្លែងអំណរគុណចំពោះប្រជាជន រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការឧបត្ថម្ភជាសម្ភារៈ វ៉ាក់សាំង រថយន្តដឹកជញ្ជូនវ៉ាក់សាំង ថែមទាំងថវិកាទៀតផង។
ឯកឧត្តម ភូមិវង់សាយ ក៏បានគោរពប្ដេជ្ញាជូនចំពោះសម្ដេចតេជោថា ក្នុងបេសកកម្មជាអ្នកការទូតនៅព្រះរាជាណាចក្រកម្ពុជា ដោយប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងមួយកម្រិតទៀត ឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អដែលមានស្រាប់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content