ក្រសួងសេដ្ឋកិច្ច ៖ អត្រាអតិផរណាប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ ធ្លាក់ចុះធៀបនឹងត្រីមាសមុន

ភ្នំពេញ ៖ អតិផរណានៅកម្ពុជាប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ មានអត្រាធ្លាក់ចុះ ០,២% ធៀបនឹងត្រីមាសមុន ប៉ុន្តែបានកើនឡើង ៣,១% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០២២ ដោយសារការកើនឡើងនៃសន្ទស្សន៍ថ្លៃគ្រប់ក្រុមមុខទំនិញ ជាពិសេសសន្ទស្សន៍ថ្លៃម្ហូបអាហារ សន្ទស្សន៍ថ្លៃភោជនីយដ្ឋាន សន្ទស្សន៍ថ្លៃដឹកជញ្ចូន សន្ទស្សន៍ថ្លៃផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត។ នេះបើយោងតាមទិន្នន័យនៃព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាសទី ៤ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមទិន្នន្ន័យខាងលើបានឱ្យដឹងបន្តទៀតថា ទន្ទឹមនេះ អត្រាប្តូរប្រាក់ជាមធ្យមក្នុងរង្វង់ ៤ ១១៨,៨រៀល ក្នុងមួយដុល្លារ បានធ្លាក់ចុះ ០,៣% ធៀបនឹងត្រីមាសមុន និងធ្លាក់ចុះ ០,២% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០២២។

ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងទៀតថា ជារួម ទាក់ទិននឹងសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបានក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៣ ខ្ពស់ជាងឆ្នាំ២០២២។ អត្រាកំណើននេះគាំទ្រដោយការរក្សាបានកំណើនល្អនៃកម្មន្តសាលមិនមែនកាត់ដេរ ដែលបម្រើឱ្យការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក ការកើនឡើងនូវគម្រោងវិនិយោគឯកជន និងការងើបឡើងគួរឱ្យកត់សម្គាល់នៃវិស័យទេសចរណ៍។

ជាការសង្កេតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា មានកំណើនទាបជាងក្នុងត្រីមាសមុនបន្តិចបន្តួច ដោយសារវិស័យមួយចំនួនមានកំណើនយឺត និងការធ្លាក់ចុះនៃវិស័យសំណង់ ព្រមទាំងការនាំចេញ។ ទោះជាយ៉ាងនេះក្តី ស្ថានភាពសេដ្ឋកិច្ចជារួមរើបឡើង តាមរយៈកំណើនចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥១% កំណើនទុននៃគម្រោងវិនិយោគឯកជនប្រមាណ ៣២៨,៧% កំណើនទឹកប្រាក់នៃការនាំចេញទំនិញ (ដកមាស) ប្រមាណ ១០,២% និងស្ថិរភាពនៃអត្រាប្តូរប្រាក់ ព្រមទាំងអតិផរណាក្នុងកម្រិតទាប។

ជុំវិញនឹងអត្រាអតិផរណានេះ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការថយចុះថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងការថមថយអតិផរណាម្ហូបអាហារ បានជំរុញឱ្យអត្រាអតិផរណារួមនៅកម្ពុជាមានការធ្លាក់ចុះនៅក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២។ អតិផរណារួមនៅឆ្នាំ២០២៣ មានកម្រិត ២,១% ទាបជាងឆ្នាំ២០២២ ដែលអត្រារង្វង់ ៥,៤% ដោយសារការថយចុះថ្លៃក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងការថមថយអតិផរណាម្ហូបអាហារ។

ថ្លៃក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានថយចុះ ២,៧% បន្ទាប់ពីបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ ១១,១% នៅឆ្នាំ២០២២ ដោយសារម្លៃប្រេងឆៅពិភពលោកបានថយចុះមកវិញ -២៨,១% ជាធម្យម ១០០,៨ ដុល្លារអាមេរិក ក្នុងមួយបារ៉ែលនៅឆ្នាំ២០២២ មក ៧៧,៧ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅឆ្នាំ២០២៣។ នៅកម្ពុជា ថ្លៃសាំងបាន -៥,៦% ធៀបនឹងកំណើន ២៤,៤% នៅឆ្នាំ២០២២ ថ្លៃឧស្ម័នធ្លាក់ចុះ -៤,៧% ធៀបនឹង ១៨,៣% ខណៈថ្លៃឥន្ធនៈរឹងកើន ១% ធៀបនឹង ៥,៤%។

អតិផរណាម្ហូបអាហារ បានថមថយមក ៣,២% ធៀបនឹង ៥% នៅឆ្នាំ២០២២ ដោយសារការថយសម្ពាធពីចំណាយថ្លៃដើម ដូចជា ជីកសិកម្ម ប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូន ស្របពេលដែលការផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងស្រុកបន្តកើនឡើង។ អតិផរណាម្ហូបអាហារសំខាន់ៗបានថយចុះ ដូជាថ្លៃអង្ករពី ២,៤% មក ១,៥% ថ្លៃសាច់ពី ៤,៣% មក ២,៥% ថ្លៃត្រីពី ៥% មក ៤,២% ថ្លៃបន្លៃពី ៧,៩% មក ៥,១% និងថ្លៃផ្លែឈើពី ៧,៧% មក ៤,២%។

អតិផរណាស្នូល បានថមថយមកម្រិត ២% ធៀបនឹង ៤,៤% នៅឆ្នាំ២០២២ ដែលបណ្តាលមកពីឥទ្ធិពលនៃការថយថ្លៃទំនិញនិងសេវាពាក់ព័ន្ធនិងប្រេងឥន្ធនៈ និងកម្រិតទាបនៃអតិផរណាម្ហូបអាហារ។ អតិផរណាទំនិញនិងសេវាស្នូលសំខាន់ៗ បានថមថយ ដូចជា ក្រុមភោជនីយដ្ឋានថយពី ៦,៦% មក ២,១% ថ្លៃក្រុមសម្លៀកបំពាក់និងស្បែកជើងថយពី ៧,៤% មក ៣,១% ថ្លៃក្រុមកម្សាន្តនិងវប្បធម៌ថយពី ៥,៦% មក ៣,១% និងថ្លៃកុ្រមដឹកជញ្ជូនមិនរាប់បញ្ចូលទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈថយពី ២,១% មក ១,១%៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក