ភ្នំពេញ ៖ ឆ្នាំ២០២២ និង ឆ្នាំ២០២៣ ត្រូវបានចាត់ទុកថាជាឆ្នាំមាសរបស់កម្ពុជា តាមរយៈការក្ដោបបានតួនាទីជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗប្រចាំតំបន់អាស៊ានដែលរួមមាននាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ ជាពិសេសក្នុងនាមជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។

រាល់ការរៀបចំកម្មវិធី ក៏ដូចជាព្រឹត្តិការណ៍ធំៗទាំងនេះត្រូវអ្នកជំនាញទាញចេញជាសេចក្ដីសន្និដ្ឋានរួមមួយថា វិស័យទេសចរណ៍កម្ពុជាដែលធ្លាប់ទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ-១៩នោះនឹងងើបឡើងវិញជាក់ជាមិនខាន។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានយល់ឃើញថា ព្រឹត្តិការណ៍ធំៗទាំងនេះគឺជាឱកាសសម្រាប់កម្ពុជាក្នុងការបញ្ចេញកូនក្រមុំដែលសម្ងំតែងខ្លួនមួយរយៈធំកន្លងមកឲ្យទៅទទួលស្វាគមន៍ភ្ញៀវទេសចរចំរុះជាតិសាសន៍ក្នុងតំបន់ និងមកពីបណ្តាប្រទេសផ្សេងទៀត។ កូនក្រមុំនៅទីនេះគឺសំដៅទៅលើខេត្តសក្តានុពលមួយចំនួនរបស់កម្ពុជាដែលត្រូវបានរដ្ឋាភិបាលខ្នះខ្នែងបង្កើនការកសាង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញឆ្លៀតក្នុងពេលដែលវិស័យនេះត្រូវបានជាប់គាំង។

លោកជំទាវបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «តាមរយៈព្រឹត្តិការណ៍នេះ យើងអាចនឹងជ្រាបចូលនៅក្នុងការផ្សព្វផ្សាយរបស់វប្បធម៌ជាតិដូចជាគោលដៅទេសចរណ៍នៃប្រទេសកម្ពុជាទាំងមូលទៅឲ្យភ្ញៀវដែលបានចូលរួមដែលសុទ្ធតែជាប្រតិភូសំខាន់ៗមកពីជុំវិញពិភពលោក»។ លើសពីនេះ កម្ពុជាយើងអាចបើកបង្ហាញនូវអ្វីដែលជាសក្កានុពលរបស់យើង តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍ ក៏ដូចជាប្រពៃណី វប្បធម៌ និងសិល្បៈ ដែលជារូបភាពនៃការផ្សព្វផ្សាយមួយបែបតាមរយៈអ្នកចូលរួម»។
លោកជំទាវសង្កត់ធ្ងន់ថា ៖
“នៅក្នុងន័យទេសចរណ៍ នេះជាអ្វីដែលយើងចង់បាន ពោលគឺចង់ឲ្យគេមកមើលឃើញពីផលិតផលរបស់យើង ដើម្បីអាចទាក់ទាញគេបាន”
ចំណែកឯលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក កម្ពុជាវិញ បានយល់ឃើញយ៉ាងដូច្នេះថា៖ «ព្រឹត្តិការណ៍ទាំងនេះជាឱកាសដែលយើងអាចបង្ហាញមុខថា កម្ពុជាយើងជានរណា? ហើយថាតើយើងមានអីខ្លះដែលពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ?»។ យ៉ាងណាមិញ លោកបណ្ឌិតបានអះអាងថា ស្ថានភាពទេសចរណ៍កម្ពុជាយើង នៅមិនទាន់អាចមានលទ្ធភាពគ្រប់គ្រាន់ស្ថិតក្នុងកម្រិតមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់នៅឡើយ ជាក់ស្ដែងកម្ពុជាបច្ចុប្បន្នមិនមែនជា Business Hub Country ដូចប្រទេសក្នុងតំបន់មួយចំនួននោះឡើយ។ យ៉ាងណាក៏ដោយ លោកថាជាការល្អដែលរដ្ឋាភិបាលបានសម្រួលក្នុងការបើកជើងហោះហើរ ស្របពេលដែលប្រទេសដទៃញញើតនឹងការបើកប្រទេសឡើងវិញ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content