Rikolto អនុវត្តកម្មវិធីកសិកម្មចំនួន៣ក្លាយជាធុរកិច្ចបរិយាបន្ន ផ្តោតសំខាន់លើនិរន្តភាពនៃសង្វាក់ផលិតកម្មអាហារពិភពលោក

បច្ចុប្បន្ន អង្គការ Rikolto ដែលមានការិយាល័យកណ្តាលនៅប្រទេសប៊ែលហ្ស៊ិក ត្រូវបានគេទទួលស្គាល់ថាមានបទពិសោធន៍អស់រយៈពេលជាង៥០ឆ្នាំមកហើយក្នុងប្រតិបត្តិការការងារដែលផ្តល់អាទិភាពទៅលើការចាប់ដៃគូ និងផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងក្រុមកសិករ និងក្រុមភាគីដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ចំណីអាហារនៅតាមបណ្តាប្រទេសជាច្រើនដែលស្ថិតនៅទ្វីបអាហ្វ្រិក អាស៊ី អឺរ៉ុប និងអាមេរិកឡាទីន។

Rikolto ត្រូវបានគេចាត់ទុកថា ជាធុរកិច្ចបរិយាបន្ន ឬ Inclusive Business ដោយសារតែគោលការស្នូលរបស់ខ្លួនក្នុងការជួយដោះស្រាយបញ្ហាទីផ្សារជូនកសិករព្រមទាំងការផ្តល់ការផ្គត់ផ្គង់ផលិតផលកសិផលដែលមានតម្លៃទាបចូលទៅក្នុងទីផ្សារចំណីអាហារនៃពលរដ្ឋដែលមានជីវភាពក្រីក្រ និងមធ្យមនៅតាមទីក្រុងនានាដែលជាគោលដៅ។

ការអនុវត្តនូវកម្មវិធីចំនួន៣បានធ្វើឲ្យ Rikolto បានទទួលភាពជោគជ័យ និងទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល និងក្រុមកសិករទាំងឡាយដែលក្នុងនោះមានដូចជា
កម្មវិធី Sustainable Rice កម្មវិធី Good Food for Cities និងកម្មវិធី Sustainable cocoa and coffee ដែលកន្លងមក Rikolto បានវិនិយោគទឹកប្រាក់ជាច្រើនលានអឺរ៉ូជារៀងរាល់ឆ្នាំដើម្បីប្រតិបត្តិការការងារទាំងនេះ។

ជាមួយគ្នានេះ ទាំងនៅអាហ្វ្រិកផង នៅអាស៊ីអាគ្នេយ៍ផង ក៏ដូចជានៅអាមេរិកឡាទីនផងដែរ Rikolto បានវិនិយោគជាទឹកប្រាក់ប្រមាណជា ៤,៩លានអឺរ៉ូក្នុងមួយឆ្នាំដើម្បីជួយដល់វិស័យផលិតកាកាវ និងកាហ្វេ ឲ្យមាននិរន្តភាព និងភាពធន់ ហើយជាលទ្ធផលមកទល់ពេលនេះ កសិករដល់ទៅ ៤៧ ០០០នាក់ បានចាប់ដៃគ្នាព្រមទាំងក្រុមដៃគូពាក់ព័ន្ធផ្សេងទៀតផង។

ដោយឡែក សម្រាប់កម្មវិធី Good Food for Cities វិញ Rikolto បានវិនិយោគប្រាក់ប្រមាណជា ៥,២លានអឺរ៉ូ ជារៀងរាល់ឆ្នាំផងដែរនៅតាមទីក្រុងចំនួន ៣៣ នៅ ១៤ប្រទេសដោយសង្ឃឹមថានៅត្រឹមឆ្នាំ២០២៦ខាងមុខនេះ ការធ្វើកសិកម្មបែបបច្ចេកវិទ្យានឹងអាចចូលរួមចំណែកក្នុងការបង្កើនគុណភាពដល់ប្រព័ន្ធចំណីអាហារ និងធ្វើឲ្យសុខមាលភាពអ្នកប្រើប្រាស់កាន់តែល្អឡើង។

ក្នុងនោះផងដែរ Rikolto ក៏បានវិនិយោគជាទឹកប្រាក់ប្រមាណជា ៣,៧លានអឺរ៉ូរៀងរាល់ឆ្នាំ នៅក្នុងកម្មវិធី Sustainable Rice ដោយអាចធ្វើការផ្ទាល់ជាមួយនឹងកសិករធ្វើស្រែស្រូវចំនួន ២៤ ០០០នាក់ ហើយគិតត្រឹមឆ្នាំ២០២២ ពួកគេអាចផលិតស្រូវបានរហូតទៅដល់ ២៨ ០៥៨លានតោន។

Rikolto ជឿជាក់ថា សព្វថ្ងៃប្រព័ន្ធស្បៀងអាហារត្រូវបានរងផលប៉ះពាល់ដោយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងវិសមភាពទៅលើបញ្ហាមួយចំនួន និងនៅតាមតំបន់នានា ដូច្នេះការចូលរួមកម្លាំងជាមួយភាគីពាក់ព័ន្ធផ្សេងៗគឺមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាសំខាន់ៗមួយចំនួននៅសម័យកាលដែលយើងកំពុងរស់នៅនេះ។

គួរឲ្យដឹងដែរថា ធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច