ភ្នំពេញ ៖ ជាមួយនឹងភាពរីកចម្រើននៃសេដ្ឋកិច្ច សង្គម ក៏ដូចជាវប្បធម៌ កម្ពុជាបានឈានមួយដំណាក់កាលទៀតទៅកាន់អ្វីដែលគេហៅថា ប្រទេសសុខដុមនីយកម្ម និងពហុវប្បធម៌ ខណៈដែលភាពជាប្រទេសដែលមានវប្បធម៌ចម្រុះគឺអាចកើតឡើងបានតាមរយៈរូបភាពខុសៗគ្នា ប៉ុន្តែអ្វីដែលជាកត្តាសំខាន់នោះគឺការបើកទូលាយនៃប្រទេសនីមួយៗ។

យ៉ាងណាមិញ បើគិតត្រឹមតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជាជាមួយបណ្តាប្រទេសទាំងក្នុងតំបន់ និងក្រៅតំបន់កាន់តែមានភាពស្អិតល្មួត ដោយប្រជាជនកម្ពុជាមានទម្លាប់មួយគឺមិនប្រកាន់ក្នុងការបង្កើតទំនាក់ទំនង មានការបើកចិត្តទូលាយទទួលយកភាពចម្រុះនៃមនុស្សគ្រប់គ្នា និងមានភាពអធ្យាស្រ័យល្អ ដែលទាំងអស់នេះហើយបាននាំឲ្យប្រជាជនកម្ពុជារស់នៅប្រកបដោយភាពសុខដុមបនីយកម្ម។

ទាក់ទងនឹងចំណុចនេះ អ្នកជំនាញមកពីរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានវិទ្យាស្ថានសិក្សាចិន លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា នេះជាភាពពិសេសរបស់កម្ពុជាក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញឲ្យកម្ពុជាកាន់តែមានភាពរីកចម្រើនលើផ្នែកសេដ្ឋកិច្ចបន្តទៀត។
លោកបណ្ឌិតបានគូសបញ្ជាក់ថា៖
“ពហុវប្បធម៌គឺធ្វើឲ្យយើងទទួលបានការទំនាក់ទំនងល្អ ទាំងផ្នែកវិស័យរដ្ឋ និងវិស័យឯកជន ដោយក្នុងនោះផ្នែកពាណិជ្ជកម្មរវាងគ្នា និងគ្នាក៏កាន់តែប្រសើរជាងមុន ទាក់ទាញការវិនិយោគ ក៏ដូចជាបង្កើនការប្រើប្រាស់កម្លាំងពលកម្មនៅក្នុងស្រុកផងដែរ”
លោកបណ្ឌិតបានបន្តថា ៖
“លើសពីនេះទៅទៀត វិស័យឈានមុខដែលបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីភាពជាប្រទេសពហុវប្បធម៌នេះរួមមានវិស័យទេសចរណ៍ ការវិយោគពីក្រៅប្រទេស វិស័យការងារ និងវិស័យពាណិជ្ជកម្មក្រៅប្រទេស ដែលកម្ពុជាកំពុងទទួលបាន ជាពិសេសការវិនិយោគ និងពាណិជ្ជកម្មជាមួយប្រទេសមហាសេដ្ឋកិច្ចចិនតែម្ដង ដែលមានតម្លៃរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ”
គួររំលឹកដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា កម្ពុជាបាន និងកំពុងផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងផ្តល់ភាពកក់ក្តៅដល់អ្នកកាន់ជំនឿសាសនា និងវប្បធម៌នានានៅកម្ពុជា ក្នុងក្របខ័ណ្ឌនៃប្រជាជនកម្ពុជា ដែលរួមរស់ក្នុងម្លប់សន្តិភាព។ គោលនយោបាយសង្គមពហុវប្បធម៌ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំឲ្យអ្នកគោរពប្រតិបត្តិសាសនានានានៅកម្ពុជា ដែលរួមមានសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ សាសនាឥស្លាម ក៏ដូចជាសាសនាគ្រឹស្គ បានរស់នៅប្រកបដោយសុខដុមនីយកម្មជាមួយគ្នា និងបានចូលរួមចំណែកឲ្យសង្គមកម្ពុជាមានការរីកចម្រើន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content