ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាគ្រប់គ្រងលើប្រព័ន្ធទូទាត់សងប្រាក់ចំនួន ៥ រួមមាន ប្រព័ន្ធផាត់ទាត់ជាតិ (NCS) ប្រព័ន្ធសេវាទូទាត់រហ័ស (FAST) ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ប្រព័ន្ធរីធែលផេ (Retail Pay) និងប្រព័ន្ធបាគង ដែលប្រព័ន្ធទាំងនេះមានភាពកាន់តែទូលំទូលាយសម្រាប់អ្នកប្រើប្រាស់ និងបានជួយសម្រួលយ៉ាងច្រើនដល់អ្នកប្រើប្រាស់ក្នុងការទូទាត់សងប្រាក់។

ប្រព័ន្ធផាត់ទាត់ជាតិនៅក្នុឆ្នាំ២០២១ ៖ ប្រព័ន្ធផាត់ទាត់ជាតិមានដំណើរការទូទាត់លើប្រតិបត្តិការនៃឧបករណ៍ទូទាត់មូលប្បទានប័ត្រ និងបញ្ជាផ្ទេរឥណទាន។ នៅស្នាក់ការកណ្តាលធនាគារជាតិនៃកម្ពុជា ប្រព័ន្ធផាត់ទាត់ជាតិមានសមាជិកផ្ទាល់ ៣៦ និងសមាជិកមិនផ្ទាល់ ១៨ និងមានសមាជិកចូលរួមតាមមណ្ឌលដោះដូរមូលប្បទានប័តទាំង ៧ ដូចជា៖ ខេត្តសៀមរាប ២៧ កំពង់ចាម ១៨ ព្រះសីហនុ ១៩ បាត់ដំបង ២០ បន្ទាយមានជ័យ ៨ ស្វាយរៀង ៧ និងកំពង់ធំ ៦។

ដោយសារដំណើរការទូទាត់នៃប្រព័ន្ធផាត់ទាត់ជាតិមានលក្ខណៈមជ្ឈការនៅស្នាក់ការកណ្ដាល ដូច្នេះមណ្ឌលដោះដូរមូលប្បទានប័ត្រទាំង ៧ មានភារកិច្ចដោះដូរមូលប្បទានប័ត្ររូបវន្តប៉ុណ្ណោះ។ ប្រព័ន្ធផាត់ទាត់ជាតិធ្វើការទូទាត់ ប្រតិបត្តិការ ២ ដង ក្នុង ១ ថ្ងៃ គឺ ពេលព្រឹកម៉ោង ១១និង១៥នាទី ទូទាត់លើប្រតិបត្តិការបញ្ញាផ្ទេរ ឥណទាន និងម៉ោង ៣និង១៥នាទីរសៀល ទូទាត់រួមគ្នាលើប្រតិបត្តិការបញ្ញាផ្ទេរឥណទាន និងប្រតិបត្តិការមូលប្បទានប័ត្រ។
ទូទាត់តាមមូលប្បទានប័ត្រនៅក្នុឆ្នាំ ២០២១ ៖ សកម្មភាពទូទាត់មូលប្បទានប័ត្រនៅក្នុងប្រព័ន្ធផាត់ទាត់ជាតិ បានដំណើរការចំនួន ២៤២ ថ្ងៃ។ ការទូទាត់មូលប្បទានប័ត្រចារឹកជាប្រាក់រៀលមាន ៣១,៧ ពាន់សន្លឹក បានថយចុះ -១០,៧% (ពី ៣៥,៥៧ ពាន់សន្លឹក) និងទំហំប្រាក់ទូទាត់មាន ១៩,១ ទីលានរៀលបានថយចុះ -១៦,៨% ធៀបនឹងឆ្នាំមុន (ពី ២២,៩ ទីលានរៀល)។ ចំណែកឯការទូទាត់មូលប្បទានប័តជាប្រាក់ដុល្លារអាមេរិកមាន ១,០៧ លានសន្លឹក បានថយចុះ -១០,៣% (ពី ១,២ លានសន្លឹក) និងទំហំប្រាក់ទូទាត់បានថយចុះ -៧,៦% (ពី ៥០,២ ពាន់លានដុល្លារអាមេរិក មក ៤៦,៤ ពាន់លានដុល្លារអាមេរិក)។
សេវាទូទាត់បញ្ជាផ្ទេរឥណទាននៅក្នុឆ្នាំ ២០២១៖ ការប្រើប្រាស់បញ្ជាផ្ទេរឥណទានដែលជាឧបករណ៍ទូទាត់សងប្រាក់អេឡិចត្រូនិក មានការកើនឡើងគួរឱ្យកត់សម្គាល់។ កំណើននេះបង្ហាញពីកំណើនទូទាត់ក្នុងសកម្មភាពសេដ្ឋកិច្ច ដោយប្រើប្រាស់ឧបករណ៍ទូទាត់អេឡិចត្រូនិកជំនួសឱ្យការប្រើប្រាស់ មូលប្បទានប័ត្រ និងសាច់ប្រាក់។ ប្រតិបត្តិការបញ្ញាផ្ទេរឥណទានជាប្រាក់រៀលមានចំនួន ១៥,៩ ពាន់ ប្រតិបត្តិការ ដោយបានកើនឡើង ៥៧,៤% (ពី ១០,១ ពាន់ប្រតិបត្តិការ) និងទំហំប្រាក់ផ្ទេរមានចំនួន ៤,៩ ទីលានរៀលដោយបានកើនឡើង ៥,២% (ពី ៤,៧ ទ្រីលានរៀល)។
បញ្ជាផ្ទេរឥណទានជាប្រាក់ដុល្លារអាមេរិកមានចំនួន ៥៦៣,១ ពាន់ប្រតិបត្តិការ ដោយបានកើនឡើង ៧១,៤% (ពី ៣២៨,៤ ពាន់ ប្រតិបត្តិការ) ប៉ុន្តែទំហំប្រាក់ផ្ទេរមានចំនួន ១០,៤ ពាន់លានដុល្លារអាមេរិក ដោយថយចុះ -១៨,១% (ពី ១២,៧ ពាន់លានដុល្លារអាមេរិក) ធៀបនឹងឆ្នាំមុន។
ប្រព័ន្ធសេវាទូទាត់រហ័សនៅក្នុឆ្នាំ ២០២១ ៖ ប្រព័ន្ធសេវាទូទាត់រហ័សមានសមាជិកសរុប ៥៥ ក្នុងនោះ សមាជិកកំពុងដំណើរការ ៤៧ (មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៦)។ ប្រព័ន្ធសេវាទូទាត់រហ័សដំណើរការទូទាត់លើប្រតិបត្តិការផ្ទេរមូលនិធិជាប្រាក់រៀលតម្លៃតូច ដែលមានទំហំប្រាក់អតិបរមា ៤០ លានរៀល ក្នុងមួយប្រតិបត្តិការ។ ការទូទាត់របស់ប្រព័ន្ធនេះមានលក្ខណៈភ្លាមៗសម្រាប់អតិថិជន និងការរង់ចាំការទូទាត់សុទ្ធរវាងសមាជិកនៅពេលក្រោយក្នុងថ្ងៃតែមួយ។
ប្រព័ន្ធសេវាទូទាត់រហ័សបានដំណើរការទូទាត់ចំនួន ២០២ ថ្ងៃ និងបានទូទាត់ប្រតិបត្តិការផ្ទេរមូលនិធិចំនួន ៦២ ពាន់ប្រតិបត្តិការ ដោយបានកើនឡើង ៣២,២% (ពី ៤៦,៩ ពាន់ប្រតិបត្តិការ) និងទំហំប្រាក់ទូទាត់មានចំនួន ១៤៣,២ ពាន់លានរៀល ដោយបានថយចុះ -២២,៦% (ពី ១៨៥ ពាន់លានរៀល)។
ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) នៅក្នុឆ្នាំ ២០២១ ៖ ប្រព័ន្ធ CSS បានដំណើរការទូទាត់លើឧបករណ៍ទូទាត់ប័ណ្ណឥណពន្ធ ដែលប្រតិបត្តិការផ្ទេរមូលនិធិនៃឧបករណ៍នេះ កើតឡើងដោយប្រើប្រាស់ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) និងម៉ាស៊ីន POS ជាភ្នាក់ងារប្រតិបត្តិការ។ ប្រព័ន្ធ CSS បានដំណើរការទូទាត់លើប្រតិបត្តិការ ៣ ប្រភេទគឺ៖ ប្រតិបត្តិការផ្ទេរប្រាក់ (ATM) ប្រតិបត្តិការដកប្រាក់ (ATM និង POS) ប្រតិបត្តិការទិញទំនិញ (POS) និងមានប្រតិបត្តិការមិនមែនហិរញ្ញវត្ថុ ៣ ទៀត ដូចជា៖ ប្រតិបត្តិការពិនិត្យសមតុល្យ ប្រតិបត្តិការរបាយការណ៍សង្ខេប និងប្រតិបត្តិការប្ដូរលេខសម្ងាត់។
បច្ចុប្បន្ន ប្រព័ន្ធ CSS មានសមាជិក ៥៣ ក្នុងនោះសមាជិកផ្ទាល់ដែលជាធនាគារពាណិជ្ជមាន ៤៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមាន ៦ ព្រមទាំងសមាជិកមិនផ្ទាល់ជាធនាគារពាណិជ្ជមាន ២។ ប្រព័ន្ធ CSS បានដំណើរការទូទាត់ចំនួន ២៤២ថ្ងៃ ដោយបានទូទាត់លើប្រតិបត្តិការជាប្រាក់រៀលសរុបចំនួន ៣៨៣,៥ ពាន់ប្រតិបត្តិការ ដោយបានកើនឡើង ៦២,១%(ពី ២៣៦,៦ ពាន់ប្រតិបត្តិការ) និងទំហំប្រាក់ទូទាត់មានចំនួន ៧៦,២ ពាន់លានរៀល ដោយបានកើនឡើងជាង ៧៨,៤% (ពី ៤២,៧ ពាន់លានរៀល) ធៀបនឹងឆ្នាំ ២០២០។ ប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមានចំនួន ៨៦,៥ ពាន់ប្រតិបត្តិការ ដោយកើនឡើង ៨១% (ពី ៤៧,៨ ពាន់ប្រតិបត្តិការ) និងទំហំប្រាក់ទូទាត់មានចំនួន ១០,៤ លានដុល្លារអាមេរិក ដោយកើនឡើង ១,១ ដង (ពី ៤,៩ លានដុល្លារអាមេរិក) ធៀបនឹងឆ្នាំ២០២០។
ប្រព័ន្ធរីធែលផេ នៅក្នុឆ្នាំ ២០២១ ៖ ប្រព័ន្ធរីធែលផៃមានប្រព័ន្ធរងចំនួន ៣ គឺ៖ ប្រព័ន្ធផ្ទេរមូលនិធិភ្លាមៗ (RFT) ប្រព័ន្ធទូទាត់ចល័ត (MPS) និងប្រព័ន្ធទូទាត់តាមរយៈ QR Code (QPS) ដែលមានប្រព័ន្ធផាត់ទាត់អេឡិចត្រូនិក (ECS) សម្រាប់ធ្វើការបញ្ចូលចំនួនប្រាក់ទូទាត់នៃចំនួនប្រតិបត្តិការ និងកម្រៃប្រតិបត្តិការ ដែលបានគណនាដោយប្រព័ន្ធកណ្ដាល RFT និង QPS។
ប្រព័ន្ធរីធែផេមានសមាជិកសរុបចំនួន ២៣ ជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងត្រូវបានដាក់ឱ្យដំណើរការផ្លូវការកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ដែលមានសមាជិកស្ថាបនិកចំនួន ១៤ កំពុងធ្វើប្រតិបត្តិការ។ ចំណែកឯ ប្រព័ន្ធ QPS និង MPS មិនទាន់ដំណើរការនៅឡើយ។ ប្រព័ន្ធរីធែលផេបានដំណើរការទូទាត់ចំនួន ២៤២ថ្ងៃ។ ប្រតិបត្តិការ ទូទាត់តាមប្រព័ន្ធ RFT ជាប្រាក់រៀលមានការកើនឡើងទាំងចំនួនប្រតិបត្តិការនិងទឹកប្រាក់ ដោយមាន ៣២,១ ពាន់ប្រតិបត្តិការ (កើន ២,៦ ដង) និង ៣៥៦,៩ ពាន់លានរៀល (កើន ៧,២ ដង) រៀងគ្នា បើធៀបនឹងឆ្នាំមុន។ បន្ថែមពីនេះ ការទូទាត់លើប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកទាំងចំនួនប្រតិបត្តិការ និងទឹកប្រាក់កើនឡើង ៦១,៣ ពាន់ប្រតិបត្តិការ (កើន ៣ ដង) និង ១៨៦,១ លានដុល្លារអាមេរិក (កើន ២,២ដង) រៀងគ្នា។
ប្រព័ន្ធបាគងនៅក្នុឆ្នាំ ២០២១ ៖ ចាប់តាំងពីត្រូវបានដាក់ឱ្យដំណើរការ ប្រព័ន្ធបាគងមានគ្រឹះស្ថានជាសមាជិកសរុបចំនួន ៥៥ ដោយក្នុងនោះមានគ្រឹះស្ថានចំនួន ២៧ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ២៨ ផ្សេងទៀតកំពុងរៀបចំសិក្សា និងធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធ។ ប្រព័ន្ធបាគងមានអតិថិជនចុះឈ្មោះប្រើប្រាស់តាមរយៈកម្មវិធីបាគងមានចំនួន ២៥៤ ពាន់គណនី។ ដោយឡែក នៅក្នុងឆ្នាំ ២០២១ ប្រតិបត្តិការធ្វើឡើងតាមប្រព័ន្ធបាគងមានចំនួនសរុប ៥,៧ លានប្រតិបត្តិការ (១,២ លានប្រតិបត្តិការជាប្រាក់រៀល និង៤,៥ លានប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក) និងទំហំសាច់ប្រាក់ប្រតិបត្តិការជាប្រាក់រៀលចំនួន ១,៧ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន ១,៩ ពាន់លានដុល្លារអាមេរិក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ

ចិន បង្ហាញគោលបំណងពង្រឹងតួនាទីមាស និងប្រាក់យ័នរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/09/2026
បរទេស ៖ នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញពីគោលបំណងពង្រឹងនូវតួនាទីរបស់មាសនៅក្នុងពិភពលោក ខណៈដែលខ្លួនកំពុងបង្កើនស្តុកទុកមាសដ៏សន្ធឹកសន្ធាប់ និងចង់ជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ(លុយយ័ន)ឱ្យកាន់តែច្រើនឡើង ព្រមទាំងទទួលយកប្រព័ន្ធទូទាត់ប្រាក់ជម្រើសថ្មីៗផងដែរសម្រាប់សមាជិក និងដៃគូពាណិជ្ជកម្មដែលបានចូលរួម។ អត្ថបទមួយដែលបានចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានសរសេរថា ប្រទេសចិន នៅតែបន្តបង្កើនការស្តុកទុកមាសរបស់ខ្លួន ព្រមទាំងខិតខំពង្រីកឥទ្ធិពលទីផ្សារនៃការប្រើប្រាស់ប្រាក់យ័ននៅលើឆាកអន្តរជាតិឱ្យកាន់តែទូលាយ ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលកំពុងក្ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព

ឥណ្ឌា ពីប្រទេសនាំចូល ក្លាយជាអ្នកនាំចេញផ្នែកសព្វាវុធដ៏សំខាន់មួយក្នុងទីផ្សារពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/09/2026
បរទេស ៖ ជាប្រវត្តិសាស្ត្រ ឥណ្ឌា ត្រូវបានគេស្គាល់ថា ជាប្រទេសនាំចូលសម្ភារៈយុទ្ធភណ្ឌយោធាដ៏ធំបំផុតមួយក្នុងពិភពលោក ប៉ុន្តែបច្ចុប្បន្ន ទីក្រុងញូវដេលី បាន និងកំពុងកែប្រែប្រវត្តិសាស្ត្រក្នុងវិស័យការពារជាតិរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយក្លាយខ្លួនទៅជាប្រទេសនាំចេញសព្វាវុធដ៏សំខាន់នៅលើឆាកអន្តរជាតិទៅវិញ។ ទិដ្ឋភាពនៃការផលិតក្នុងវិស័យការពារជាតិរបស់ប្រទេសឥណ្ឌា កំពុងមានការផ្លាស់ប្តូរទម្រង់យ៉ាងជ្រាលជ្រៅ គិតតាំងពីការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្រ ការជំរុញផលិតកម្មក្នុងស្រុកយ៉ាងសកម្ម កំណើនវិនិយោគពីវិស័យឯកជន ជាពិសេស ឧស្សាហកម្មនៃការផលិតក្នុងវិស័យការពារជាតិសរុបរបស់ឥណ្ឌាបានកើនឡើងដល់ជិត ១៨,៦ ពាន់លានដុល្លារនៅក្នុងផែនការថវិកាឆ្នាំជាតិ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content