អ្នកជំនាញបង្ហាញពីដំណោះស្រាយ ដើម្បីជួយកាត់បន្ថយការចំណាយក្នុងអំឡុងពេលប្រេងសាំងឡើងថ្លៃ

ភ្នំពេញ ៖ ក្នុងរយៈពេលចុងក្រោយនេះ តម្លៃប្រេងសាំងនៅលើពិភពលោកមានការកើនឡើងជាបន្តបន្ទាប់ ក្រោយការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែន ហើយក៏ធ្វើឱ្យតម្លៃប្រេងសាំងនៅកម្ពុជាកើនឡើងថ្លៃ ដែលប្រជាជនមានការព្រួយបារម្ភចំពោះការកើនឡើងនៃការចំណាយដោយសារការឡើងថ្លៃតម្លៃប្រេងសាំងនេះផងដែរ។

ដូច្នេះ ថ្ងៃនេះ AMS នឹងបង្ហាញដំណោះស្រាយមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយការចំណាយក្នុងអំឡុងពេលតម្លៃប្រេងសាំងឡើងថ្លៃ តាមរយៈអ្នកជំនាញសេដ្ឋកិច្ច និងវាគ្មិនល្បីនៅកម្ពុជា។

លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ការកើនឡើងនៃតម្លៃប្រេងសាំងនេះបានធ្វើឱ្យប៉ះពាល់អាជីវកម្ម និងការវិនិយោគ ពិសេសអាជីវកម្មដឹកជញ្ជូន និងអាជីវកម្ម ដែលប្រើប្រាស់ប្រេងសាំងដើម្បីផលិតទំនិញ សេវាកម្ម ដែលវាធ្វើឱ្យថ្លៃដើមកើនឡើង។

លោកបញ្ជាក់ថា ៖

“សម្រាប់ម្ចាស់អាជីវកម្ម ប្រេងសាំងឡើងថ្លៃគឺធ្វើឱ្យការចំណាយក្នុងអាជីវកម្មរបស់គាត់កើនឡើង ដូច្នេះដើម្បីកាត់លើការចំណាយ គាត់អាចមានជម្រើសជាច្រើនតាមរយៈការប្រើប្រាស់ប្រភពថាមពលផ្សេងៗដូចជាសូឡាជាដើម។ យ៉ាងណាក៏ដោយ បើទោះបីជា ត្រូវចំណាយច្រើនលើសូឡា បន្ទាប់មកការចំណាយលើថាមពលសឹងតែលែងមាននោះ ដូច្នេះការប្រើប្រាស់ប្រភពថាមពលនេះ អាចជួយកាត់ប្រើប្រាស់អគ្គិសនី និងម៉ាស៊ីនអគ្គិសនីដែលដើរដោយប្រេងសាំង”

លោក ហុង សុហួរ បានថ្លែងថា ប្រជាជនកម្ពុជាភាគច្រើនចូលចិត្តធ្វើដំណើរតាមរយៈការជិះម៉ូតូ ឬយានយន្តបើទោះបីជាទីតាំងដែលត្រូវទៅមានចម្ងាយជិតក៏ដោយ។ ឧទាហរណ៍ ទីតាំងដំណើរប្រហែល ១០០ ម៉ែត្រ ឬ ២០០ ម៉ែត្រ នៅតែប្រើប្រាស់ម៉ូតូ ឬយានយន្ត។ ក្នុងករណីមិនចាំបាច់ ឬមិនបន្ទាន់ណាមួយ យើងគួរកែទម្លាប់មកថ្មើរជើងវិញ ដើម្បីជួយសន្សំសំចៃ ហើយថែមទាំងជួយដល់សុខភាពទៀតផង។

លោកស្រី ប៉ែន បុប្ផា នាយិកាក្រុមហ៊ុន ឬទ្ធិពល បានថ្លែងថា ផលប៉ះពាល់ដោយសារឡើងថ្លៃប្រេសាំងប្រាកដជាកើតមាន ហើយបញ្ហាតែងតែកើតឡើង ដូច្នេះពេលវាកើតឡើងហើយ ថាតើត្រូវបណ្តោយឱ្យកើតឡើង ឬត្រូវរកដំណោះស្រាយ ដើម្បីកាត់បន្ថយផលប៉ះពាល់។

លោកស្រីបានថ្លែងបន្តថា ៖

“បើទោះបីប្រេងសាំងមិនទាន់ឡើងថ្លៃខ្លាំង ក៏យើងគួរតែរៀបចំខ្ទង់ថវិកាក្នុងការចាយវាយឱ្យបានត្រឹមត្រូវដែរ ព្រោះធម្មតា យើងដឹងហើយថា តើយើងមានប្រភពចំណូលមកពីណា ហើយចំណូលនេះ អាចជាចំណូលទៀងទាត់ ឬមិនទៀងទាត់ មានចំនួនប៉ុន្មាន”

លោកស្រីបានថ្លែងថា យ៉ាងណាក៏ដោយ បើសិនមិនមានការរៀបចំការចាយវាយបានល្អទេ វានឹងមានបញ្ហាកើតឡើង ដោយសារប្រេងសាំងឡើងថ្លៃ ការសន្សំសំចៃក៏មិនមាន ដូច្នេះ គួរពិនិត្យមើលឡើងវិញទៅលើរបៀបចាយវាយ និងរៀបចំទុកដាក់ប្រាក់កាសនៅក្នុងក្រុមគ្រួសារ។

ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា បច្ចុប្បន្ន បន្ទាប់ពីកម្ពុជាអាចគ្រប់គ្រងវិបត្តកូវីដ-១៩ បានយ៉ាងប្រសើរ និងបើកប្រទេសឡើងវិញបានយ៉ាងពេញលេញ ធ្វើឱ្យសកម្មភាពដំណើរ ក៏ដូចជាកម្មពិធីកម្សាន្តនានារបស់ប្រជាជនមានសភាពដូចប្រក្រតីឡើងវិញ ប៉ុន្តែការឡើងថ្លៃសាំងអាចធ្វើឱ្យមានផលប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដូច្នេះប្រជាជនគួរកាត់បន្ថយសកម្មភាពមិនសូវសំខាន់នានា ដើម្បីសន្សំសំចៃថវិកាក្នុងអំឡុងពេលអន្តរកាលនេះ។

លោកបណ្ឌិតបានបន្តទៀតថា ប្រជាជនគួរពិចារណាលើការចំណាយដោយមានផែនការចាយវាយប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីចៀសវាងការចំណាយលើសខ្ទង់។ លោកសង្ឃឹមថា ការឡើងថ្លៃប្រេងសាំងនឹងមិនឡើងរហូតនោះទេ ហើយវាធ្លាក់ចុះក្នុងពេលណាមួយ ប៉ុន្តែយើងគួរចេះសន្សំសំចៃថវិកាលើការចំណាយនានាមិនចាំបាច់ តាមរយៈការកាត់បន្ថយការជួបជុំជប់លៀងមិនចាំបាច់ និងផ្អាកការធ្វើដំណើរកម្សាន្តនានា ដើម្បីបញ្ចៀសការចំណាយលើសខ្ទង់។ យោងតាមតាមការជូនដំណឹងពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ប្រេងនៅលើទីផ្សារអន្តរជាតិជាមធ្យមក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣១ ខែឧសភា) មានតម្លៃ ១៤៤ ដុល្លារក្នុងមួយបារ៉ែល ដែលធ្វើឱ្យតម្លៃប្រេងលក់រាយពីថ្ងៃទី ១ ដល់ថ្ងៃទៅ១០ខែមិថុនា មានតម្លៃ៥៩១៤រៀល និងប្រេងម៉ាស៊ូត ៥៨១៤រៀល។ ជាមួយគ្នានេះ តាមរយៈការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ប្រេងសាំងធម្មតាលក់រាយនៅកម្ពុជាចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ មានតម្លៃ ៥ ៦៥០ រៀលក្នុង១លីត្រ កើនឡើង៥០រៀល បើធៀបនឹងកាលពី១០ថ្ងៃមុន ខណៈប្រេងម៉ាស៊ូតបានឡើងដល់ ៥ ៥៥០ រៀលក្នុង១លីត្រ កើនឡើង១៥០ រៀល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)