ក្រុមហ៊ុនផលិតស្មាតហ្វូនមួយនៅអាម៉េរិក ចង់ពន្យល់ Apple ពីបទពិសោធន៍ក្នុងការធ្វើផលិតកម្មក្នុងស្រុក

បរទេស ៖ បុរសជនជាតិអាម៉េរិកម្នាក់ដែលមានឈ្មោះថា Todd Weaver គឺជាស្ថាបនិកក្រុមហ៊ុនដ៏កម្រមួយនៅក្នុងប្រទេសអាម៉េរិកមានឈ្មោះថា Purism ។ វាជាក្រុមហ៊ុនដែលបង្កើតឡើងក្នងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក ជាពិសេសគឺការផលិតស្មាតហ្វូន។

នៅក្នុងអត្ថបទសំភាសជាមួយក្រុមការងារទស្សនាវដ្តី Fortune លោក Todd Weaver បានបង្ហាញនូវសារជាបទពិសោធន៍សំខាន់ៗរបស់ Purism នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពលើកកម្ពស់ផលិតផលកម្មក្នុងស្រុកជាមួយនឹងស្មាតហ្វូន ជាពិសេសសារមួយចំនួនដើម្បីផ្តាំទៅកាន់ក្រុមហ៊ុនយក្ស Apple ដែលបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមទៅនឹងការដាក់សំពាធពីសំណាក់ប្រធានាធិបតី Donald Trump ដើម្បីងាកមករកផលិតកម្មក្នុងប្រទេសវិញ។

ឃ្លាដំបូងដែលលោក Weaver បាននិយាយទៅកាន់ Future នោះគឺ Don’t listen to the conventional wisdom ឬមានន័យថា «ចូរអ្នកកុំព្យាយាមស្តាប់តែទៅលើមតិ និងការយល់ឃើញជាទូទៅទាំងនោះអី!»។

កន្លងមកអ្នកជំនាញ និងអ្នកវិភាគភាគជាច្រើនតែងតែលើកឡើងថា សង្វាក់ផលិតកម្មសម្រាប់ស្មាតហ្វូន iPhone នៅក្នុងប្រទេសអាម៉េរិកល្អជាងនៅក្នុងតំបន់អាស៊ីគឺជារឿងដែលមិនអាចទៅរួចនោះទេដោយសារការលំបាកទាំងបញ្ហាដឹកជញ្ជូន និងបញ្ហានៃតម្លៃថ្លៃដើម។ យ៉ាងណាក្តី លោក Weaver បានបញ្ជាក់ថា ចំពោះទស្សនៈនេះលោកមិនគាំទ្រជាដាច់ខាត ហើយជឿជាក់ថាក្រុមហ៊ុននានាដែលរៀបចំសង្វាក់ផលិតកម្មក្នុងស្រុកនឹងអាចទទួលបានជោគជ័យក្នុងកម្រិតប្រហាក់ប្រហែលគ្នា ឬអាចនឹងមានតម្លៃខុសគ្នាតិចតួចប៉ុណ្ណោះប្រសិនបើពួកគេហ៊ានចំណាយពេលមួយចំនួនដើម្បីស្វែងរកដំណោះស្រាយបញ្ហាចំពោះមុខក្នុងរយៈពេលប៉ុន្មានឆ្នាំ។

Purism របស់លោក Weaver ប្រើប្រាស់ពាក្យថា Made in America និងពាក្យថា ផលិតផលក្នុងស្រុកគឺជាចំណុចស្លាប់រស់ក្នុងការធ្វើអាជីវកម្ម ។ នេះហើយគឺជាកត្តាដែលធ្វើឲ្យក្រុមហ៊ុនរបស់លោកបានក្លាយទៅជាក្រុមហ៊ុនតែមួយគត់ដែលកំពុងដំណើរការអាជីវកម្មបែបនេះនៅក្នុងប្រទេសដូចសព្វថ្ងៃ។

គួរឲ្យដឹងដែរថា លោកប្រធានាធិបតី Donald Trump ថ្មីៗនេះបានដាក់សំពាធក្នុងការផលិតស្មាតហ្វូននៅក្នុងប្រទេសអាម៉េរិកដែលជាផ្នែកនៃសង្គ្រាមពាណិជ្ជកម្មពិភពលោក។ កាលពីថ្ងៃទី២៣ ខែឧសភា Donald Trump បានប្រើប្រាស់បណ្តាញសង្គម Truth Social ដើម្បីវាយប្រហារជាសាធារណៈទៅលើ Apple ចំពោះការនាំចូល iPhone ទៅកាន់សហរដ្ឋអាម៉េរិក ហើយបន្ទាប់មកបានគំរាមក្រុមហ៊ុនជាមួយនឹងពន្ធ២៥ភាគរយប្រសិនបើក្រុមហ៊ុននៅតែបន្តធ្វើដូច្នេះ។

ជាការពិតណាស់ ក្រុមហ៊ុនរបស់ Weaver មិនអាចប្រៀបធៀបទៅនឹងក្រុមហ៊ុន Apple ទេ ដែលបានលក់ iPhone ច្រើនជាង២ពាន់លានគ្រឿងទូទាំងពិភពលោក ចាប់តាំងពីការដាក់បង្ហាញម៉ូដែលដំបូងក្នុងឆ្នាំ២០០៧ ប៉ុន្តែ ក្រុមហ៊ុន Purism បានលក់ទូរស័ព្ទបានត្រឹមតែខ្ទង់ម៉ឺនគ្រឿងប៉ុណ្ណោះ ចាប់តាំងពីការបង្ហាញខ្លួនម៉ូដែលដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៨ ហើយទើបតែមើលឃើញផលចំណេញរយៈពេល២ឆ្នាំចុងក្រោយនេះ ខណៈដែលកេរ្តិ៍ឈ្មោះក្នុងវិស័យបច្ចេកវិទ្យាក៏មិនសូវល្បីដែរ។

ម៉ូដេល Liberty Phone របស់ខ្លួនដែលផលិតនៅជិតទីក្រុង San Diego ភ្ជាប់មកជាមួយគ្រឿងអេឡិចត្រូនិកដែលផលិតដោយសហរដ្ឋអាម៉េរិក បានដំឡើងនៅលើតួដែកដែលនាំចូលពីប្រទេសចិន។
ម៉ូដេលនេះលក់បានក្នុងតម្លៃ ១៩៩៩ដុល្លារក្នុងមួយគ្រឿង ហើយទូរសព្ទ​មួយម៉ូដេល​មួយទៀតគឺ Librem 5 ភាគច្រើន​មាន​ការ​រចនា​ដូច​គ្នា លើក​លែង​តែ​វា​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​ចិន ដោយ​មាន​គ្រឿង​បន្លាស់​ជាផលិតផលរបស់​ចិន លក់បាន​តម្លៃ ៧៩៩ ដុល្លារ។ ក្រៅពីនោះក្រុមហ៊ុនក៏កំពុងផលិតកុំព្យូទ័រ ថេប្លេត និងកុំព្យូទ័រយួរដៃ ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាមានបំណងប្រែក្លាយភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់រវាងអាស៊ីនិងលំហហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/11/2026

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានបំណងប្រែក្លាយទីក្រុងភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់អាស៊ីនិងលំហហ្វ្រង់កូហ្វូនី ។ សម្ដេចធិបតីបានមានប្រសាសន៍ថា ពិភពលោករបស់យើងកំពុងប្រឈមនឹងការបែកបាក់ ហើយទំនុកចិត្តក៏ធ្លាក់ចុះ ។ ក្នុងកាលៈទេសៈនេះ និងលើសពីពេលណាៗទាំងអស់ ហ្វ្រង់កូហ្វូនី ត្រូវតែបន្តជាទីកន្លែងដែលយើងផ្ដល់អាទិភាពលើកិច្ចសន្ទនា និងជាទីកន្លែងដែលមានច្បាប់ការពារដល់មនុស្សគ្រប់រូប ។ កម្ពុជានិយាយពីសន្តិភាព

អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០នេះគឺជាការ រំលឹកឡើងវិញនូវអនុស្សាវរីយ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/11/2026

ភ្នំពេញ៖ កម្ពុជា ជាបេះដូងអាស៊ីអាគ្នេយ៍ ហើយការដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០នេះ គឺជាពេលវេលាមួយដែលរំលឹកឡើងវិញនូវអនុស្សាវរីយ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងជាព្រះវរាជបិតាស្ថាបនិករួមនៃអង្គការហ្វ្រង់កូហ្វូនី ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់អគ្គលេខាធិការហ្វ្រង់កូហ្វូនី លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo )។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា

សម្ដេចធិបតី ប្រាប់សមាជិកហ្វ្រង់កូហ្វូនីថា ការប៉ះទង្គិចដោយអាវុធ២លើករវាងកម្ពុជានិងថៃ កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/11/2026

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំ២០២៥ ការប៉ះទង្គិចដោយអាវុធរវាងកម្ពុជា និងថៃ បានកើតឡើងចំនួន ២ លើក ដែលក្នុងនោះកម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ ។ សម្ដេចធិបតីបានមានប្រសាសន៍ថា

Canadia Impact Fund វិនិយោគលើ DOCONCHAIN ​​ដើម្បីគាំទ្រដល់ប្រតិបត្តិការឌីជីថលដែលមានសុវត្ថិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/11/2026

ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ឬក៏ «Canadia Impact Fund Co.» (CIFC) ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលគ្រប់គ្រងក្រុមហ៊ុនធុរកិច្ចថ្មីសកម្មច្រើនជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយ DOCONCHAIN។ DOCONCHAIN ​​គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងកំពុងប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីន ដោយផ្តល់សេវាកម្មជួយដល់ធុរកិច្ច និងស្ថាប័នសាធារណៈ ក្នុងការចុះហត្ថលេខា

Canadia Impact Fund វិនិយោគលើក្រុមហ៊ុនធុរកិច្ចថ្មីបារាំង Choose and Connect ដើម្បីផ្សារភ្ជាប់វិស័យអប់រំទៅនឹងឱកាសការងារ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/11/2026

ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ឬក៏ «Canadia Impact Fund Co.» (CIFC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយក្រុមហ៊ុនធុរកិច្ចថ្មី (start-up) ផ្នែកអប់រំរបស់បារាំងមួយឈ្មោះថា «Choose and Connect» ដែលនេះគឺជាការវិនិយោគលើកដំបូងរបស់ CIFC នៅក្នុងក្រុមហ៊ុនធុរកិច្ចថ្មីរបស់បារាំង។

EFI អបអរសាទរខួប ១០ ឆ្នាំនៃឧត្តមភាពផ្នែកអប់រំ និងសម្ពោធឆ្នាំដំបូងនៃសាកលវិទ្យាល័យហ្វ្រង់កូហ្វូននៅអាស៊ី (Université Francophone d’Asie)

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/11/2026

ភ្នំពេញ ៖ សាលា École Française Internationale (EFI) ភ្នំពេញ បានប្រារព្ធខួបលើកទី ១០ របស់ខ្លួននៅថ្ងៃសុក្រ ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅសាលាបុរីកោះពេជ្រ (Koh Pich City

ព្រះមហាក្សត្រខ្មែរ រំលេចពីតម្លៃសន្តិភាព និង «ស្នាមញញឹមខ្មែរ» នៅចំពោះមុខថ្នាក់ដឹកនាំ ៨២ ប្រទេស ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/11/2026

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលគូសបញ្ជាក់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព ការងើបឡើងវិញនៃវប្បធម៌ និងអត្ថន័យនៃស្នាមញញឹមខ្មែរដែលកើតចេញពីការបង្រួបបង្រួមជាតិ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នារាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូមកពី

សហគ្រិនខ្មែរ រៀបចំកម្មវិធីជំនួបសហគ្រិនជាលើកទី២ ដើម្បីពង្រឹងលទ្ធភាពចូល ទីផ្សារ និងទទួលបានហិរញ្ញប្បទាន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/11/2026

ភ្នំពេញ៖ សហគ្រិនខ្មែរ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ បានរៀបចំជំនួបសហគ្រិនសម្រាប់ទីផ្សារ និងហិរញ្ញប្បទាន ក្រោមយុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៦ ដោយបាន ប្រមូលផ្ដុំសហគ្រិន, សហគ្រាសធុនតូច និងមធ្យម, ធនាគារ, វិនិយោគិន និងប្រតិបត្តិករទីផ្សារ ដើម្បីពង្រឹងការគាំទ្រជាក់ស្តែងដល់សហគ្រាស ក្នុងការទទួលបានទីផ្សារថ្មីៗ និងការទទួលបានប្រភព ទុន។ 

បណ្ឌិត​ អុិន សុផល ៖ ថៃគ្មាន​សិទ្ធិ​មក​កំណត់​គោល​នយោបាយ​ការបរទេសរបស់​កម្ពុជា​នោះទេ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/11/2026

ភ្នំពេញ ៖ ក្រោយ​ថៃបានព្រមាន​កម្ពុជា​ មិនឱ្យលើកយក​ករណីជម្លោះព្រំដែនមកជជែក​ក្នុងកិច្ចប្រជុំ​ហ្វ្រង់កូហ្វូ​នី​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ លោក​បណ្ឌិត​អ៊ិន សុផល ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ​នយោបាយ និងជាអ្នក​និពន្ធសៀវភៅប្រវត្តិសាស្ត្រ នយោបាយ​បានលើកឡើង​ថា ថៃគ្មានសិទ្ធិមក​កំណត់​គោល​នយោបាយការបរទេស​របស់កម្ពុជា​នោះទេ ។​ តាមសំណេររបស់លោកបណ្ឌិត​អ៊ិន​ សុផល​ នៅលើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួននៅព្រឹកថ្ងៃទី១៤ វិច្ឆិកា​ ២០២៦​ លោក​បានលើកឡើងថា ការព្រមានរបស់ភាគីថៃ ពាក់ព័ន្ធនឹង​ការលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំ​កំពូលហ្វ្រង់កូហ្វូនី​គឺថៃគ្មានសិទ្ធិ


Leave a Reply

Your email address will not be published.Required fields are marked *