ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា បើទោះបីវិបត្តិកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយក៏ដោយ ក៏កម្ពុជាបាន និងកំពុងខិតខំប្រឹងប្រែងរក្សាម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងរក្សាកម្លាំងទិញនៃប្រាក់រៀល ដើម្បីទប់ស្កាត់បញ្ហាសេដ្ឋកិច្ចថមថយ ដែលបណ្តាលមកពីវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង ២ ពាន់នាក់ នៅរាជធានីភ្នំពេញថា យើងត្រូវត្រៀមខ្លួនទទួលបានយកការពិតមួយស្តីពីបញ្ហាសេដ្ឋកិច្ចថមថយ ដែលផ្តើមចេញពីកូវីដផង និងសង្រ្គាមនៅអ៊ុយក្រែនផង។
សម្តេចតេជោបានថ្លែងថា ៖
“រឿងនេះគឺរឿងដែលយើងត្រូវរួមគ្នាខិតខំដើម្បីរក្សាម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អ ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល។ សេដ្ឋកិច្ចរបស់យើងទើបតែរើបៗ បន្ទាប់ពីកូវីដ (ធូរស្បើយ) ប៉ុន្តែមិនស្មានសោះថា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្តើមដាក់បន្ទុកទៅលើប្រទេសនានាលើពិភពលោក”

បច្ចុប្បន្ន IMF និងធនាគារពិភពលោក ចាប់ផ្តើមទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ក្នុងនោះក៏បានទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ប៉ុន្តែធនាគារអភិវឌ្ឍន៍ (ADB) វាយតម្លៃកំណើនសេដ្ឋកិច្ចកម្ពុជាផ្សេងគ្នាពីកំណើនសេដ្ឋកិច្ចកម្ពុជា។
ទោះបីជាយ៉ាងក៏ដោយ សម្តេចតេជោ បានប្រាប់ថ្លែងទៅកាន់សហការីថា កុំព្រួយបារម្ភចំពោះការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាទុកជាមុន ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើកម្ពុជាប្រឹងប្រែងសម្រេចកំណើនសេដ្ឋកិច្ចបានប៉ុន្មានឱ្យពិតប្រាកដ?
សម្តេចតេជោបានបន្តថា ៖
“ដូច្នេះ ការខិតខំរបស់យើងដើម្បីរក្សាសិ្ថរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀលរបស់យើង ត្រូវតែបន្ត។ យើងត្រូវបន្តទៀតនូវការសន្សំសំចៃឱ្យបានខ្ពស់ ដើម្បីទប់ទាល់នឹងសភាពការណ៍ ដែលបាន និងកំពុងកើត។ ពិតមែនហើយ សេដ្ឋកិច្ចរបស់យើងមិនទាន់ដល់កម្រិត ដែលហៅថា ដួលរលំ ឬហានិភ័យនៃការដួលរលំ អត់មាននោះទេ។ ៣ ខែ ដើមឆ្នាំ យើងនាំចេញ […] កំណើននៃការនាំចេញកើនឡើង ៣៣ ភាគរយនៃការនាំចេញទៅក្រៅប្រទេស”
ធនាគារពិភពលោកកាលពីពេលថ្មីៗនេះបានបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយមួយក្រោមចំណងជើងថា Global Economic Prospects ដែលសារព័ត៌មាន AMS ទទួលបានកាលពីពេលកន្លងទៅនេះបានបញ្ជាក់ថា បន្ថែមពីលើការខូចខាតដែលបង្កដោយជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យដំណើរថមថយនៃសេដ្ឋកិច្ចសាកលលោកកាន់តែធ្លាក់ល្បឿនរហូតមកដល់គ្រាមួយដែលអាចក្លាយជាដំណាក់កាលអូសបន្លាយ ក្នុងនោះកំណើនសេដ្ឋកិច្ចកាន់តែខ្សោយថាមពល ហើយអតិផរណាចេះតែកើនឥតឈប់ឈរ។
លោក ដេវីដ ម៉ាល់ប៉ាស់ (David Malpass) ប្រធានក្រុមធនាគារពិភពលោក មានប្រសាសន៍ដូច្នេះថា ៖
“សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន, វិធានការបិទខ្ទប់នៅក្នុងប្រទេសចិន, ការបន្ទុចបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងហានិភ័យនៃអតិផរណារួមនឹងដំណើរមិនចម្រើនខាងសេដ្ឋកិច្ចកំពុងតែសង្កត់កំណើនសេដ្ឋកិច្ចមិនឱ្យងើបរួច។ ប្រទេសជាច្រើននឹងគេចមិនផុតពីដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចឡើយ”
លោក ម៉ាល់ប៉ាស់ បន្តទៀតថា៖ ជាទីផ្សារសម្លឹងទៅមុខ ដូច្នេះអ្វីដែលជាកិច្ចការបន្ទាន់នោះគឺត្រូវជំរុញផលិតកម្មឱ្យសកម្មថែមទៀត ហើយចៀសវាងឱ្យបាននូវការដាក់របារពាណិជ្ជកម្ម។ ការផ្លាស់ប្តូរក្នុងគោលនយោបាយផ្នែកសារពើពន្ធ រូបិយវត្ថុ អាកាសធាតុ និងបំណុល ក៏ជាកិច្ចការចាំបាច់ត្រូវធ្វើដែរ ដើម្បីបង្ការឱ្យបាននូវការបែងចែកធនធានមិនចំគោលដៅ និងសមភាព។
លោក អាយហាន់ កូសេ (Ayan Kose) ប្រធានក្រុម Prospects Group នៃក្រុមធនាគារពិភពលោក មាន ប្រសាសន៍ដូច្នេះថា៖ “បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ចាំបាច់ត្រូវតែថ្លឹងថ្លែងរវាងតម្រូវការនៃភាពចាំបាច់ដើម្បីរក្សា ស្ថេរភាពសារពើពន្ធ ជាមួយនឹងតម្រូវការក្នុងការសម្រាលផលប៉ះទង្គិចរបស់វិបត្តិដែលកំពុងកើតមានផ្ទួនៗគ្នាទៅ លើពលរដ្ឋក្រីក្របំផុតរបស់ខ្លួននាពេលបច្ចុប្បន្ន។ លោក កូសេ បន្តទៀតថា ៖ ការផ្សព្វផ្សាយឱ្យបានច្បាស់លាស់អំពីការសម្រេចចិត្តផ្នែកគោលនយោបាយរូបិយវត្ថុ, ការបង្កើនអានុភាពនៃក្របខណ្ឌគោលនយោបាយរូបិយវត្ថុគួរឱ្យទុកចិត្តបាន, និងការការពារឱ្យបាននូវឯករាជ្យភាពរបស់ធនាគារកណ្តាលទាំងអស់នេះ អាចមានប្រសិទ្ធភាពក្នុងការជួយគ្រប់គ្រងឱ្យបាននូវក្តីរំពឹងទុកចំពោះកម្រិតអតិផរណា និងក៏ជួយកាត់បន្ថយបានដែរនូវបរិមាណវិធានការរឹតបន្ដឹងផ្នែកគោលនយោបាយ ដែលចាំបាច់សម្រាប់ធ្វើឱ្យមានឥទ្ធិពលសមតាមបំណង ដែលចង់បានទៅលើអតិផរណា និងសកម្មភាពនានា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 28/10/2026
ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/10/2026
ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

កងទ័ពអាកាសប៊ុលហ្គារីប្រារព្ធខួប ១១៤ ឆ្នាំនៃប្រតិបត្តិការយោធាតាមអាកាសលើកដំបូង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov និងអគ្គមេបញ្ជាការកងទ័ព លោក Emil Eftimov បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅមុខវិមានរំលឹកគុណដល់កងទ័ពអាកាស ក្នុងរាជធានីសូហ្វីយ៉ា (Sofia) កាលពីថ្ងៃទី១៦ ខែតុលា





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content