ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកកំពុងជះឥទ្ធិពលអាក្រក់ដល់ប្រទេសមានចំណូលទាប

បរទេស ៖ យោងតាមប្រភពី The Conversation លើកឡើងថា វិធានការប្រយុទ្ធប្រឆាំងនឹងអតិផរណារបស់សហរដ្ឋអាមេរិកដោយការដំឡើងអត្រាការប្រាក់បានបន្តអស់រយៈពេលជាងមួយឆ្នាំ ហើយវាកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

បច្ចុប្បន្ននេះ អត្រាការប្រាក់របស់សហរដ្ឋអាមេរិកបានកើនឡើងដល់ ៥,២៥ ភាគរយក្នុងរយៈពេល ១៨ ខែកន្លងមកនេះ។ ទន្ទឹមនឹងនេះ វាអាចនឹងមានផលប៉ះពាល់រយៈពេលវែងយ៉ាងខ្លាំងទៅលើប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និង​ប្រទេស​មាន​ចំណូល​ទាប​ ខណៈដែលបណ្តាប្រទេសដែលមានដំណើរការសេដ្ឋកិច្ចភាគច្រើនខ្ចីជាប្រាក់ដុល្លារអាមេរិកសម្រាប់ធ្វើពាណិជ្ជកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ការតំឡើងអត្រាការប្រាក់នេះកើតឡើងដោយសារ​ការធ្លាក់ចុះនៃតម្លៃ​រូបិយប័ណ្ណដុល្លារ​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​អត្រា​ប្តូរ​ប្រាក់​ផងដែរ។ លើសពីនេះ ការបង្កើនអត្រាការប្រាក់របស់សហរដ្ឋអាមេរិកមានឥទ្ធិពលលើមូលបត្របំណុលសាជីវកម្ម ឬប្រាក់កម្ចីមានភាពទាក់ទាញជាងមុនសម្រាប់អ្នកវិនិយោគ។

ប្រទេសដែលមានបំណុលច្រើននឹងរងផលប៉ះពាល់ពីការដំឡើងអត្រាការប្រាក់នៅរបស់សហរដ្ឋអាមេរិក។ កំឡុងពេលដែលអត្រាការប្រាក់ទាប បណ្តាប្រទេសដែលមានចំណូលទាបជាច្រើនបានខ្ចីបំណុលអន្តរជាតិដើម្បីទូទាត់ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃការរាតត្បាតកូវីដ-១៩ ហើយបន្ទាប់មកឥទ្ធិពលនៃតម្លៃទំនិញកាន់តែខ្ពស់ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។ ការកើនឡើងនៃថ្លៃដើមកម្ចីធ្វើឱ្យរដ្ឋាភិបាលពិបាកទូទាត់សងជាងមុន ហើយស្ថានភាពនេះហៅថា «វិបត្តិបំណុល» កំពុងប៉ះពាល់ដល់ប្រទេសជាច្រើន។ ជាទូទៅ ដើម្បីកាត់បន្ថយអតិផរណានៅក្នុងសហរដ្ឋអាមេរិក ធនាគារកណ្តាល Federal Reserve មានគោលបំណងចង់ដំឡើងអត្រាការប្រាក់ ហើយវានឹងមានផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចនៃប្រទេសតូចៗ។

ជាក់ស្តែង នៅក្នុងប្រវត្តិសាស្ត្រក៏បានបង្ហាញដែរថា ការដំឡើងអត្រាការប្រាក់ធ្វើឱ្យប្រទេសផ្សេងទៀតងាយរងគ្រោះ។ នៅពេលដែលប្រធានធនាគារកណ្តាលលោក Paul Volcker បានប្រយុទ្ធប្រឆាំងនឹងអតិផរណាក្នុងស្រុកនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ និងដើមទសវត្សរ៍ឆ្នាំ១៩៨០ បានអនុម័តការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងក្លាដែលជំរុញឱ្យមានការខ្ចីប្រាក់នៅជុំវិញពិភពលោកកើនឡើង។ បញ្ហានេះមានរួមចំណែកដល់វិបត្តិបំណុលនៃប្រទេសអាមេរិកឡាទីនចំនួន ១៦ ហើយទសវត្សរ៍នោះជារយៈពេលនៃការជាប់គាំងសេដ្ឋកិច្ច និងការកើនឡើងនៃភាពក្រីក្រ។ យ៉ាងណាក៏ដោយ បើទោះបីជាការកើនឡើងអត្រាការប្រាក់នាពេលបច្ចុប្បន្នមិនខ្លាំងដូចដើមទសវត្សរ៍ឆ្នាំ១៩៨០ ក៏ពិតមែន ប៉ុន្តែ​វានៅតែជាហានិភ័យដែល​ជំរុញ​ឱ្យបណ្តាប្រទេសមានចំណូលទាបជាច្រើនកំពុងព្រួយបារម្ភ​។

លើសពីនេះទៅទៀត ពិភពលោកមានគម្លាតរវាងប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍន៍ ដោយសាររឿងប្រាក់ចំណូល។ របាយការណ៍វិសមភាពពិភពលោកឆ្នាំ២០២២ បានកត់សម្គាល់ថា អ្នកមានបំផុត ១០ ភាគរយនៃប្រជាជនពិភពលោកសព្វថ្ងៃនេះទទួលបានប្រាក់ចំណូលសកលសរុប ៥២ ភាគរយ បើធៀបនឹង ៥០ ភាគរយនៃប្រជាជនមានចំណូលទាបទទួលបាន ៨,៥ ភាគរយប៉ុណ្ណោះ។ គម្លាត​ទ្រព្យសម្បត្តិ​បែបនេះ​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សង្គម ដោយសារវាត្រូវបានបង្ហាញថាប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ កាត់បន្ថយការគាំទ្រស្ថាប័នប្រជាធិបតេយ្យ និងអស្ថិរភាពផ្នែកនយោបាយ។

អ្វីដែលគួរឲ្យព្រួយបារម្ភនោះ ធនាគារពិភពលោកក៏បានលើកឡើងថា ប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមមុខនឹងកំណើនយឺតក្នុងរយៈពេលជាច្រើនឆ្នាំ ដែលនឹងបង្កើនអត្រានៃភាពក្រីក្រ។ លើសពីនេះ ផលប៉ះពាល់ទាំងនេះត្រូវបានគួបផ្សំឡើងពីកត្តាក្នុងប្រទេសពួកគេផងដែរ ដូចជា គោលនយោបាយរបស់រដ្ឋាភិបាល ការកាត់បន្ថយការចំណាយ និងសេវាកម្មផ្សេងៗរបស់រដ្ឋាភិបាល ដែលប៉ះពាល់ដល់ប្រជាជនមានចំណូលទាប។ ដូច្នេះ ក្នុងន័យជាក់ស្តែង រយៈពេលយូរនៃអត្រាការប្រាក់ខ្ពស់នៅក្នុងសហរដ្ឋអាមេរិកអាចជះឥទ្ធិពលអាក្រក់ដល់ស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសង្គមនៃប្រទេសកំពុងអភិវឌ្ឍន៍។ អត្រាការប្រាក់ខ្ពស់មានឥទ្ធិពលខ្លាំងក្លាលើប្រទេសក្រីក្រ ហើយពួកគេងាយនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ