ក្រុងប៉េកាំង ចាយលុយជាង ១៥ពាន់លានដុល្លារកាលពីឆ្នាំ២០២៣សម្រាប់តែសមយុទ្ធយោធាក្បែរ និងជុំវិញកោះតៃវ៉ាន់

បរទេស ៖ យោងតាមតួលេខដែលត្រូវបានសិក្សាដោយកោះតៃវ៉ាន់សម្រាប់ឆ្នាំ២០២៣កន្លងមកនេះបានបង្ហាញថា រដ្ឋាភិបាលទីក្រុងប៉េកាំងទំនងជាបានចំណាយទឹកប្រាក់រហូតទៅដល់ ១៥,៣ពាន់លានដុល្លារសម្រាប់តែការរៀបចំធ្វើសមយុទ្ធយោធានៅក្នុងតំបន់ឈូងសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ដែលជាតំបន់ក្បែរៗ និងព័ទ្ធជុំវិញដែនកោះតៃវ៉ាន់។

របាយការណ៍ស្រាវជ្រាវផ្ទៃក្នុងដែលធ្វើឡើងដោយកងកម្លាំងយោធារបស់កោះតៃវ៉ាន់ និងត្រូវបានយកមកពិនិត្យ វាយតម្លៃបន្ថែមដោយក្រុមអ្នកជំនាញរបស់កាសែត រ៉យទ័រ បានរកឃើញទៀតថា ខ្ទង់ចំណាយនេះមានទំហំដល់ទៅ ៧ភាគរយនៃថវិកាជាតិប្រចាំឆ្នាំចំណាយសម្រាប់យោធាទាំងអស់របស់ចិន​ ហើយក្នុងគោលបំណងធ្វើឲ្យមានភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់ជុំវិញដែនកោះដែលក្រុងប៉េកាំងតែងតែទាមទារថាជាទឹកដីចិនតែមួយនោះ។

មន្ត្រីជាន់ខ្ពស់របស់តែវ៉ាន់បានលើកឡើងថា កន្លងមក ចិន តែងតែ​បាន​អះអាង​ថា ​កោះតៃវ៉ាន់​ជា​កម្មសិទ្ធិ​របស់​ខ្លួន ហើយ​មិន​ដែល​បោះបង់​ចោល​ការ​ប្រើ​កម្លាំង​ដើម្បី​យក​កោះ​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​មក​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួនវិញនោះ​ឡើយ បើ​ទោះ​បី​ តៃវ៉ាន់​ មាន​ការ​ជំទាស់​ និងស្វែងរកការគាំទ្រគ្រប់មធ្យោបាយយ៉ាងខ្លាំងក្លាបែបណាក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ចិន ក៏កំពុងជាប់គាំងនៅក្នុងជម្លោះជាមួយប្រទេសមួយចំនួនផ្សេងទៀតជុំវិញអធិបតេយ្យភាពមួយផ្នែកធំនៃសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើតដែលរួមមានទាំងហ្វីលីពីន វៀតណាម និងជប៉ុនផងដែរនោះ។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់កោះតៃវ៉ាន់ ដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងបែបនេះថា៖ តួលេខដែលបានបង្ហាញវាបានឆ្លុះបញ្ចាំងអំពីការពិត និងរបៀបដែលចិនបានប្រើប្រាស់ធនធានរបស់ពួកគេ។ ចិន កំពុងចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ក្នុងការប៉ុនប៉ងដើម្បីក្តោបក្តាប់ទីតាំងជាច្រើនទៀតនៅប៉ែកខាងកើតនៃតំបន់ប្រជុំកោះ First Island Chain ដែលកំពុងគ្រប់គ្រងដោយប្រទេសជាភាគីជម្លោះផ្សេងទៀត។

គួរឲ្យដឹងដែរថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បានចងក្រងរបាយការណ៍នេះតាំងតែពីខែឧសភាមកម្ល៉េះ ដោយផ្អែកលើការឃ្លាំមើល និងការស៊ើបការណ៍ទៅលើសកម្មភាពយោធារបស់ចិននៅសមុទ្រ Bohai ភាគឦសានប្រទេសចិន សមុទ្រចិនខាងកើត ច្រកសមុទ្រកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា»

កម្ពុជា ត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ឆ្នាំ២០២៦

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

នេះគឺជាការដឹកជញ្ជូនស្បៀងនេះលើកទីមួយនៃចំនួនអង្ករសរុប ៦០ ០០០ តោនដែលទីក្រុងប៉េកាំងបានសន្យាថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និង បញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា

ការលើកលែងទិដ្ឋាការ ៤ ខែ ដល់ជនជាតិចិន រំពឹងថានឹងជួយជំរុញកំណើនទេសចរ ក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះថ្មីមួយ ដោយការលើកលែងទិដ្ឋាការ (Visa) រយៈពេល ៤ខែ ជូនដល់ប្រជាពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែនធម្មតា ហើយនឹងចាប់ផ្តើមនៅពាក់កណ្ដាលខែមិថុនាខាងមុខ ស្របពេល​ដែលក្រសួងទេសចរណ៍កម្ពុជាបានប្រកាសអំពីរដូវកាលបៃតង

កិច្ចសន្ទនា​យុវជន​កម្ពុជា​-​ចិន ​បង្ហាញ​ពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ និង​បញ្ញវន្តកាន់តែ​ស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

ភាពជាដៃគូរវាងប្រទេសកម្ពុជា និងប្រទេសចិន គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់គាំទ្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការផ្លាស់ប្តូរបញ្ញា និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ស្របពេលពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការបែកខ្ចែកសេដ្ឋកិច្ច និងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស

ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/05/2026

ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បានបន្តឧបត្ថម្ភថវិកាជាលើកទី៣ ជូនដល់សមាគមសិល្បករខ្មែរ ក្នុងកិច្ចសហការរយៈពេល ១០ ឆ្នាំ ដែលមានថវិកាឧបត្ថម្ភសរុបចំនួន ៧៧៧.៧៧៧ ដុល្លារអាម៉េរិក

ស្ពាន​ឆ្លង​ទន្លេ​ទាំង ​៧ ក្នុងរាជធានីភ្នំពេញ បាន​និងកំពុង​ចូលរួម​ចំណែក​ជំរុញ​ចរន្តសេដ្ឋកិច្ច​កម្ពុជាយ៉ាង​សំខាន់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/05/2026

ស្ពាន​ឆ្លង​ទន្លេ​ទាំង ​៧ នៅក្នុងរាជធានីភ្នំពេញ បាននិងកំពុង​ចូលរួម​ចំណែក​ជំរុញចរន្ត​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ដោយបានសម្រួលដល់ការធ្វើ​ដំណើរផង សម្រួលដល់​ការ​ដឹកជញ្ជូនទំនិញរបស់ពរដ្ឋ​កាត់ផង និង​បន្ថយការ​កកស្ទះក្នុងរាជធានីភ្នំពេញ ក៏ដូចជា​ជំរុញចរន្ត​សេដ្ឋកិច្ច​ទូទាំងប្រទេសផងដែរ

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី