សេដ្ឋកិច្ចរបស់ហ្គីយ៉ាណា (Guyana) កើនឡើង ៣ ដងដោយសារធនធានប្រេង

បរទេស៖ យោងតាមប្រភពពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)  បានរាយការណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសហ្គីយ៉ាណា (Guyana) បានកើនឡើង ៣ ដងចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមទាញយកប្រេងនៅចុងឆ្នាំ ២០១៩ ។

កាល​ពី​ថ្ងៃ​ចន្ទ សប្ដាហ៍នេះ ទិន្នន័យមួយត្រូវ​បាន​ចេញ​ផ្សាយ​ដោយ IMF បង្ហាញថា កំណើនសេដ្ឋកិច្ចហ្គីយ៉ាណានឹងបន្តកើនឡើងដោយមានគាំទ្រពីផែនការទំនើបកម្មរបស់រដ្ឋាភិបាល និងការពង្រីកវិស័យប្រេង និងហ្គាស។

IMF ព្យាករណ័ថា កំណើន GDP សរុបពិតប្រាកដនឹងកើនឡើង ៣៨,៤ ភាគរយនៅឆ្នាំ២០២៣ ហើយជាមធ្យម ២០ ភាគរយក្នុងមួយឆ្នាំក្នុងអំឡុងឆ្នាំ២០២៤-២០២៨។ លើសពីនេះ ទស្សនវិស័យកំណើនរយៈពេលមធ្យមដ៏អំណោយផលរបស់ហ្គីយ៉ាណា ត្រូវបានអមដោយហានិភ័យវិជ្ជមាន (ការរកឃើញប្រេងបន្ថែមទៀតដែលនឹងបន្តធ្វើឱ្យប្រសើរឡើងនូវទស្សនវិស័យកំណើន) និងហានិភ័យអវិជ្ជមាន (សម្ពាធអតិផរណា និងការឡើងថ្លៃនៃអត្រាប្តូរប្រាក់លើសកម្រិត)។

ការប្រែប្រួលអាកាសធាតុមិនល្អ និងការប្រែប្រួលតម្លៃទំនិញក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់ហ្គីយ៉ាណា គឺការគ្រប់គ្រងលំហូរប្រាក់ចំណូលដ៏ធំរបស់ខ្លួន ដើម្បីធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងនិរន្តរភាព ខណៈដែលកំពុងវិនិយោគទៅលើធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងស្ថាប័នប្រកបដោយស្ថិរភាព។

IMF ទទួលស្គាល់លើការរួមបញ្ចូលគ្នានៃគោលនយោបាយឆ្នាំ២០២៣ របស់ហ្គីយ៉ាណា ដោយសាររដ្ឋាភិបាលកំពុងបង្កើនការចំណាយដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ដ៏ធំរបស់ប្រទេស ហើយថែមទាំងបង្កើន GDP មិនមែនប្រេងផងដែរ។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះការរឹតបន្តឹងសារពើពន្ធ បានអនុញ្ញាតឱ្យផ្លូវសេដ្ឋកិច្ចមានកំណើនប្រកបដោយតុល្យភាពជាងមុន ដើម្បីសម្រេចបានសមតុល្យសារពើពន្ធសរុបសូន្យត្រឹមឆ្នាំ ២០២៨ ។ ទុនបម្រុងអន្តរជាតិសរុប និងការសន្សំសំខាន់ៗនៅក្នុងមូលនិធិធនធានជាតិទំនងជានឹងកើនឡើងនៅក្នុងរយៈពេលមធ្យម។

ទន្ទឹមនឹង IMF បានផ្តល់យោបល់ថា ហ្គីយ៉ាណាគួរអនុម័តក្របខ័ណ្ឌសារពើពន្ធរយៈពេលមធ្យមដ៏ទូលំទូលាយមួយ (MTFF) ដែលគួរតែរួមបញ្ចូលការធ្វើទំនើបកម្មបន្ថែមទៀតនូវក្របខ័ណ្ឌគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីមានមូលដ្ឋាននៃសារពើពន្ធរយៈពេលមធ្យម និងគោលដៅប្រតិបត្តិការច្បាស់លាស់។ បន្ថែមពីនេះ ហ្គីយ៉ាណាគួរពិនិត្យមើលការចំណាយតាមកាលកំណត់ ដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរក្សាការប្រកួតប្រជែងនៃការវិនិយោគសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះ ហ្គីយ៉ាណាគួរបន្តតាមដានយ៉ាងដិតដល់នូវសូចនាករម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខ្លួន ហើយប្រទេសនេះត្រូវបានណែនាំឱ្យរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនផងដែរ។

គួរឲ្យបញ្ជាក់ផងដែរថា ហ្គីយ៉ាណា ឬ Guyana គឺជាប្រទេសមួយនៅទ្វីបអាមេរិកខាងត្បូង ដែលមានប្រជាជនប្រហែល ៨ សែននាក់។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសនេះនឹងកើនឡើង ៣៨ ភាគរយនៅចុងឆ្នាំនេះ ដែលជាល្បឿនលឿនខ្លាំងបំផុត។ បន្ថែមពីលើនេះ BMI ដែលជាអង្គភាពស្រាវជ្រាវរបស់ Fitch Solutions ក៏បានលើកឡើងដែរថា Guyana នឹងមានកំណើនសេដ្ឋកិច្ចឡើងខ្លាំងនៅឆ្នាំនេះ ដោយមើលឃើញថា ការផលិតប្រេងនៅក្នុងប្រទេសនេះកើនឡើងពី ៣៩០ ០០០ បារ៉ែលក្នុងមួយថ្ងៃ ដល់ជាង ១ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៧៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ក្រុមហ៊ុនដឹកជញ្ជូនធំៗដំឡើងថ្លៃ ក្រោយតម្លៃប្រេងឡើងខ្ពស់ និងត្រូវប្តូរផ្លូវដែលមានរយៈពេលយូរជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឲ្យបណ្តាក្រុមហ៊ុនដឹកជញ្ជូនធំៗនៅលើពិភពលោកដំឡើងថ្លៃដឹកជញ្ជូនដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ និងត្រូវប្តូរផ្លូវក្នុងការដឹកជញ្ជូនដែលមានរយៈពេលយូរជាងមុន

បុណ្យទន្លេឆ្នាំនេះរំពឹងថា អាចស្រូបទាញទេសចរចូលទៅកម្សាន្តនៅខេត្តក្រចេះបានច្រើនកុះករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា បុណ្យទន្លេក្នុងឆ្នាំ ២០២៦ ខាងមុខនេះ នឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត និងស្វែងយល់សក្ដានុពលខេត្តក្រចេះបានច្រើន

កម្ពុជា នឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងខែនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

កម្ពុជា នឹងភ្ជាប់គម្រោងថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ទៅនឹងបណ្តាញអគ្គិសនីជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ចិន អាចនឹងពង្រីកពាណិជ្ជកម្មបន្ថែមទៀតជាមួយអាស៊ាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចិន អាចនឹងពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតជាមួយសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់អាស៊ានបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចស្របតាមផែនការរយៈពេល ៥ ឆ្នាំ

ជីកសិកម្មឡើងថ្លៃស្របពេលវិបត្តិប្រេងឥន្ទនៈកំពុងមានសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

តម្លៃជីកសិកម្មនៅលើទីផ្សារបានបង្ហាញពីសញ្ញានៃការឡើងថ្លៃជាងឆ្នាំកន្លងទៅ ដោយសារតម្លៃនៃការផលិត ក៏ដូចជាថ្លៃដឹកជញ្ជូនកើនឡើងដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈដែលលកំពុងកើតមាន និងរងសម្ពាធ

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)