ទីក្រុងចំនួន ៥ មានសេវាកម្មដឹកជញ្ជូនសាធារណៈល្អបំផុតនៅអឺរ៉ុប

បរទេស៖​ យោងតាមប្រភពពី Weforum បានលើកឡើងថា ទីក្រុងចំនួន​ ៥ មានសេវាកម្មដឹកជញ្ជូនសាធារណៈល្អបំផុតនៅអឺរ៉ុបជាមួយនឹងការធ្វើដំណើរតាមរយៈរថភ្លើងគ្រប់ប្រភេទ រថយន្តក្រុង និងរថយន្តអគ្គិសនី ដែលបានកាត់បន្ថយចំនួនយានជំនិះដើរដោយថាមពលឥន្ធនៈ។

ទីក្រុងដែលជាប់ចំណាត់ថ្នាក់ទាំង៥​ រួមមានដូចខាងក្រោម ៖

១. Helsinkin: Helsinkin គឺជារដ្ឋធានីរបស់ប្រទេសហ្វាំងឡង់ និងបានអនុវត្តការមិនប្រើប្រាស់រថយន្តនៅក្នុងតំបន់ ដោយជំនួសមកវិញនៅអត្រាជិះកង់កម្រិតខ្ពស់ និងបណ្តាញផ្លូវដែកដ៏ល្អឥតខ្ចោះ។ ការធ្វើដំណើរជុំវិញទីក្រុង Helsinki មានតម្លៃសមរម្យប្រហែល ៣ ដុល្លារប៉ុណ្ណោះសម្រាប់ការដឹកជញ្ជូនគ្រប់ប្រភេទនៅក្នុងទីក្រុង។ អ្នករស់នៅទីនោះភាគច្រើនចូលចិត្តធ្វើដំណើរដោយថ្មើរជើងផងដែរ។ លើសពីនេះ ទីក្រុងនេះកំពុងវិនិយោគយ៉ាងខ្លាំងលើរថយន្តបើកបរស្វ័យប្រវត្ត និងរថយន្តអគ្គិសនីផងដែរ ក្នុងគោលបំណងឱ្យរថយន្តយ៉ាងហោចណាស់ ៣០ ភាគរយលែងប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅឆ្នាំ ២០៣០។

២. Amsterdam ៖ ការជិះកង់នៅក្នុងទីក្រុង Amsterdam មានអត្រាខ្ពស់បំផុតមួយរបស់ពិភពលោក ខណៈដែលការដឹកជញ្ជូនសាធារណៈរបស់ទីក្រុងនេះដំណើរការលើដីភាគច្រើន ហើយមិនមានទឹកនោះទេ។ ការដឹកជញ្ជូនទាំងនោះរួមមាន បណ្តាញរថភ្លើង, រថភ្លើង Trams, និងឡានក្រុងមានតម្លៃសមរម្យ ហើយអ្នករស់នៅទីនោះចំនួន ៩១ ភាគរយពេញចិត្តប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ទីក្រុងនៅមួយនេះ។ បន្ថែមពីនេះ Amsterdam គ្រោងនឹងដំឡើងកន្លែងសាករថយន្តអគ្គិសនីចំនួន ៨ ០០០០ នៅឆ្នាំ ២០៣០។

៣. Stockolm: Stockolm គឺជារដ្ឋធានីរបស់ប្រទេសស៊ុយអែត និងជាទីក្រុងឈានមុខគេលើពិភពលោកក្នុងការវិនិយោគលើការដឹកជញ្ជូនសាធារណៈ និងការច្នៃប្រឌិត ហើយជាប់ចំណាត់ថ្នាក់លេខ ២ ខាងការប្រើប្រាស់យានយន្តអគ្គិសនីច្រើនជាងគេរបស់ពិភពលោក។ វាគ្រោងនឹងពង្រីកប្រព័ន្ធដឹកជញ្ជូនដ៏ធំរបស់ខ្លួនទ្វេដងបន្ថែមទៀត ក្នុងគោលបំណងផ្តល់តម្លៃថោកសម្រាប់អ្នកប្រើប្រាស់ សម្រួលចម្ងាយដើរឲ្យតិចជាងមុន និងបង្កើនពេលវេលាធ្វើដំណើរលឿនជាងមុន។ Stockholm គឺ​ជា​ទីក្រុង​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ជាមួយនឹងការដឹកជញ្ជូនសាធារណៈសម្បូរបែបរួមមាន ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី​ចំនួន ១០០ ស្ថានីយ, ​រថភ្លើង trams, រថភ្លើង LRT, និងឡានក្រុង​សម្រាប់​ធ្វើ​ដំណើរ។ វាមានភាពងាយស្រួលសម្រាប់អ្នកជិះអាចប្តូរពីរថភ្លើងមួយទៅរថភ្លើងប្រភេទផ្សេងៗទៀត ដោយប្រើកាត ឬ សំបុត្រដូចគ្នា។

៤. Prague៖ Prague គឺជារដ្ឋធានីឆេកគឺជាទីក្រុងដ៏ស្រស់ស្អាតបំផុតមួយនៅអឺរ៉ុប ហើយបណ្តាញដឹកជញ្ជូនសាធារណៈបានបន្ថែមសោភ័ណភាពរបស់វា។ អ្នករស់នៅទីក្រុង Prague ប្រហែល ៩៦ ភាគរយពេញចិត្តនឹងភាពងាយស្រួលក្នុងការធ្វើដំណើរតាមការដឹកជញ្ជូនសាធារណៈ។ ទីក្រុងនេះសម្បូរទៅដោយរថភ្លើងដែលផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ។

៥. Munich: ទីក្រុងអាល្លឺម៉ង់មួយនេះហាមឃាត់ការជិះរថយន្តម៉ាស៊ូតនៅក្នុងទីក្រុង ខណៈដែលថែ​រក្សា​បាន​នូវ​បណ្តាញ​ផ្លូវថ្នល់​យ៉ាង​ល្អ ជាមួយនឹងផែនការជំរុញការជិះ​កង់ ឡានក្រុង និង​រថយន្ត​អគ្គិសនីឲ្យបាន ៨០ ភាគរយត្រឹម​ឆ្នាំ ២០៣៥៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *