វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានភាពធន់ ទោះទទួល​រង​ផល​ប៉ះពាល់​ពីកត្តា​ខាងក្រៅ​និងខាង​ក្នុងក្ដី

ភ្នំពេញ ៖ យោងតាម​របាយការណ៍របស់​ធនាគារ​ជាតិនៃកម្ពុជា​ (NBC) បានបង្ហាញថា ប្រព័ន្ធធនាគារ​កម្ពុជាបន្ត​រក្សា​បានភាពធន់ និងរឹងមាំ ខណៈទទួល​រង​ផល​ប់ះពាល់​ដោយប្រយោលពីភាព​មិន​ប្រាកដ​ប្រជា​នៃកត្តា​ខាងក្រៅ រួមជាមួយនឹងបញ្ហា​ប្រឈម​ក្នុងស្រុកយ៉ាងណាក្ដី ដោយក្នុងនោះទ្រព្យសកម្ម​របស់ធនាគារ​បានកើនឡើង​ ៩,៥ភាគរយ ខណៈឥណទាន​ក៏បាន​បន្ត​កើន ៤,១ភាគរយ ។

របាយការណ៍ក៏បានបង្ហាញពី​កំណើន​រឹង​មាំនៃប្រាក់​បញ្ញើ​ ដោយបាន​រក្សា​ក្នុង​អត្រា​១៤,៧ភាគរយ ឆ្លុះបញ្ចាំពីជំនឿទុកចិត្ត​មកលើ​ប្រព័ន្ធធនាគារ ខណៈដែលឥណទានមិនដំណើរការ​បន្ត​និន្នាការ​កើនឡើង​ដល់ ៨,៩ភាគរយ ប៉ុន្តែត្រូវ​បានធ្វើ​សំវិធាន​ធន​ប្រមាណ​ ៦៧,៥ភាគរយ​។ ដោយឡែក ដើមទុន និង​សន្ទនីយភាព ក៏ត្រូវ​បានរក្សា​នៅកម្រិត​ខ្ពស់​ជាង​បទប្បញ្ញតិ្ត ដោយអនុបាត​ភាពគ្រប់គ្រាន់​នៃដើមទុន​មានកម្រិត​ ២១,៩ភាគរយ សម្រាប់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ទទួលប្រាក់​បញ្ញើ​ និង ៣១,៤ភាគរយ ​សម្រាប់គ្រឹះស្ថាន​ធនាគារ​ និងហិរញ្ញវត្ថុ​មិនទទួល​ប្រាក់​បញ្ញើ​ ហើយអនុបាត​សន្ទនីយភាព​មានកម្រិត​ ១៧៧,៣ភាគរយ សម្រាប់គ្រឹះស្ថាន​ធនាគារ​ និងហិរញ្ញវត្ថុ​ទទួលប្រាក់​បញ្ញើ​ ។​ ទន្ទឹម​នេះ ការត្រួតពិនិត្យ​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ត្រូវបានពង្រឹង​ជា​ប្រចាំដោយផ្អែកលើ​ហានិភ័យ​ និងទស្សនៈអនាគត ហើយការ​ចុះត្រួតពិនិត្យ​ដល់ទីកន្លែង​ត្រូវបានធ្វើឡើង​ចំពោះ ៥៥គ្រឹះស្ថាន ។​

លោកបណ្ឌិត​ អ៊ិន ចាន់​នី ប្រធាននាយកប្រតិបត្តិធនាគារ​អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដូច​ដែល​អគ្គទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​បានបញ្ជាក់កន្លងមក វិស័យ​ធនា​គា​រ​នៅកម្ពុជា​ឆ្នាំ២០២៥​ នៅតែបន្តរឹង​មាំ ដោយសារតែបណ្ដា​ប្រតិបត្តិករធនាគារ​នៅកម្ពុជា មាន​អាជ្ញាធរ អាណាព្យា​បាល​មានភាពខ្លាំងពូកែ និងរឹង​មាំ ដោយ​បានដាក់​ចេញនូវ​បទប្បញ្ញតិ្ត​នានា ដូចជា​ បទប្បញ្ញត្តិសាច់​ប្រាក់ទំនេរ បទ​ប្បញ្ញត្តិ​ស្ដីអំពីភាពគ្រប់គ្រាន់​នៃដើមទុន និងបទប្បញ្ញតិ្ត​ទាំង​ឡាយ​ដែលធ្វើឱ្យវិស័យធនាគារ​មានសុខភាពល្អ ។​

លោកបណ្ឌិត​បញ្ជាក់ថា ៖

«ដូច​ដែល​យើង​គ្រប់គ្នា​បានដឹងថា វិស័យ​ធនាគារ​ គឺជា​ឆ្អឹង​ខ្នងសម្រាប់​​ទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា​ ដូច្នេះហើយ ​យើងត្រូវការ​ឱ្យវិស័យ​ធនាគារ​រឹង​មាំ​​ដើម្បីទ្រទ្រង់​សេដ្ឋកិច្ច ពីព្រោះថា​ធនាគារ​គឺកន្លែង​ដែល​រក្សាទុក​ទ្រព្យសម្បត្តិរបស់ពលរដ្ឋ​​ដែល​ខិតខំប្រឹង​ប្រែងរក និងសន្សំទុកក្នុង​ធនាគារ​»។

លោក​បណ្ឌិត​បន្ថែមថា បើតាម​របាយការណ៍ សេចក្ដីថ្លែងការណ៍របស់​ធនាគារជាតិនៃកម្ពុជា បង្ហាញថា ​​វិស័យធនាគារ​មានភាពរឹង​មាំ ថ្វីត្បិតថាមានការ​ប្រឈមខ្លះពី​វិបត្តិកូវីដ​១៩ សង្គ្រាម​ ។ នៅ​ក្នុង​វិបត្តិទាំង​នោះ  ​គុណភាពទ្រព្យសកម្មក្នុងវិស័យធនាគារ មិន​សូវ​ល្អទេ​ ប៉ុន្តែអាច​ការពារ​បាន​ ដែលសបញ្ជាក់ថា ទោះបីជា​ស្ថិតនៅក្នុងស្ថានភាពពិបាក​យ៉ាង​ណា​ក៏វិស័យធនាគារ​នៅតែរឹងមាំ ។

លោកបណ្ឌិត​បាន​បញ្ជាក់ថា​ វិស័យ​ធនាគារ​នៅកម្ពុជា​ មានការជឿទុក​ចិត្តកាន់តែខ្លាំងពីប្រជាពលរដ្ឋ ជាក់ស្ដែង​កំណើន​ប្រាក់​បញ្ញើ​សន្សំ​ក្នុងប្រព័ន្ធធនាគារ​មានកម្រិត​ខ្ពស់ ហើយការ​កើនឡើង​ខ្ពស់នៃប្រាក់​បញ្ញើ​នេះ ដោយសារតែ​អតិថិជនដែល​រកស៊ី​ចំណេញ ហើយសល់​ប្រាក់ពីការ​ប្រើប្រាស់​ បានយកប្រាក់ទាំង​នោះទុកក្នុងធនាគារ ។​ នៅក្នុងឆ្នាំ២០២៥​កន្លងទៅ កំណើន​ប្រាក់​បញ្ញើ​បានកើនឡើងរហូតដល់១៤ភាគរយ ។ ចំណែកធនាគារ​អេស៊ីលីដា​វិញ ប្រាក់បញ្ញើ​ក៏មានកំណើនប្រមាណ ១២ភាគរយ ខណៈកំណើន​ឥណទាន​មានប្រមាណ ៧ភាគរយ ស្រ​បនឹង​ទ្រព្យសកម្ម​ទាំង​មូល​មានប្រមាណ ១២​ភាគរយ ។

លោកជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃកម្ពុជា នៅក្នុង​ឱកាស​សន្និបាត​បូក​សរុបការងារ​របស់ធនាគារជាតិ​កាលពីពេលថ្មីៗនេះ បានថ្លែងថា ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលបន្តមានសភាពតានតឹង និងលក្ខខណ្ឌហិរញ្ញវត្ថុអន្តរជាតិរឹតត្បិត នៅឆ្នាំ២០២៥ សេដ្ឋកិច្ចពិភពលោកត្រូវបានប៉ាន់ស្មានថាមានកំណើនយឺត។ សម្រាប់កម្ពុជា បើទោះជាមានកំណើនទាបជាងឆ្នាំ២០២៤ និងការរំពឹងទុកកាលពីដើមឆ្នាំ២០២៥ សេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថាសម្រេចបានកំណើន ៥ភាគរយ​ ដែលគាំទ្រជាចម្បងដោយកំណើននៃការនាំចេញ ទាំងផលិតផលកម្មន្តសាលកាត់ដេរ និងមិនមែនកាត់ដេរ។

លោកជំទាវ​បណ្ឌិត​ បានបន្តថា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយប្រសិទ្ធភាព បានធ្វើឱ្យទុនបម្រុងអន្តរជាតិកើនឡើងពី ២២,៣% ដល់ ២៧,៥ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨ខែ នៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ ដែលត្រូវបានបន្តចាត់ទុកថាមានកម្រិតខ្ពស់សមស្រប ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *