ឥណ្ឌា វ៉ាដាច់ ចិន ក្លាយជាប្រទេសមានពលរដ្ឋច្រើនជាងគេបំផុត និងជាឳកាសបង្កើនសេដ្ឋកិច្ច និងឥទ្ធិពល

បរទេស ៖ ចាប់តាំងពីពេលដែលរុស្ស៊ីបានសម្រេចចិត្តបើកប្រតិបត្តិការយោធាពិសេសទៅលើប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ វាបានក្លាយទៅជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលត្រូវបានមនុស្សមួយចំនួនមើលឃើញថា ជាពេលដែលពិភពលោកបានប្តូររបថសណ្តាប់ធ្នាប់ថ្មីពីប៉ូលមហាអំណាចតែមួយទៅជាពិភពលោកដែលអាចគ្រប់គ្រងដោយពហុប៉ូល។

មហាអំណាចធំៗលើលោកកំពុងតាមសម្លឹងមើលលទ្ធផលនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន រួមជាមួយនឹងសកម្មភាពគាំទ្រពីក្រោយដោយលោកខាងលិច ថាតើនឹងទៅជាយ៉ាងណា ខណៈដែលមហាយក្សខ្លះកំពុងមមាញឹកក្នុងការបង្កើនកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញត្រៀមឲ្យទាន់ពេលវេលានៃការផ្លាស់ប្តូរនយោបាយពិភពលោកលើកនេះ។

ក្នុងនោះគេសង្កេតឃើញថា ក្រៅតែពីរុស្ស៊ីដែលនឹងបែងចែកយកប៉ូលសេដ្ឋកិច្ចមួយដោយខ្លួនឯងហើយនោះ គេជឿជាក់ថាក៏មានចិននិងឥណ្ឌាផងដែរ ដែលអាចក្លាយទៅជាមហាអំណាចនៃប៉ូលថ្មីរបស់ពិភពលោកដែរតាមពីក្រោយអាមេរិក និងរុស្ស៊ី។

ឥណ្ឌាបច្ចុប្បន្នគឺជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាងគេបំផុតទី៥របស់ពិភពលោក និងជាប្រទេសមានកម្លាំងបញ្ជាទិញ ឬ PPP (Purchasing​ Power Parity) លេខ៣របស់ពិភពលោក ហើយកាន់តែពិសេសសម្រាប់រដ្ឋាភិបាលក្រុងញូវដេលីដោយគិតត្រឹមខែមករាកន្លងទៅនេះ ឥណ្ឌាបានវ៉ាដាច់ប្រទេសចិនក្នុងការក្លាយខ្លួនទៅជាប្រទេសលេខ១មានចំនួនពលរដ្ឋច្រើនជាងគេបំផុត ឬប្រមាណជា ១,៤៤ពាន់លាននាក់ធៀបទៅនឹងចិនដែលមានត្រឹមតែ១,៤៣ពាន់លាននាក់។

តើនេះជាសញ្ញាដ៏ល្អសម្រាប់ឥណ្ឌាដើម្បីអាចបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ដែរយ៉ាងណា?

ចម្លើយនោះគឺថា ប្រទេសឥណ្ឌានឹងមិនបណ្តោយឲ្យឧិកាសមាសនេះកន្លងផុតឡើយប៉ុន្តែអ្វីដែលឥណ្ឌាត្រូវខិតខំបន្ថែមដើម្បីជម្រុញកិច្ចការងារនេះនោះគឺការបង្កើនជំនាញដល់ធនធានមនុស្សរបស់ខ្លួននិងក៏ដូចជាការបង្កើនតំរូវការទីផ្សារក្នុងស្រុកនិងបន្តផ្តោតសំខាន់ទៅលើការគាំទ្រដល់បច្ចេកវិទ្យានិងក្រុមសហគ្រិនវ័យក្មេងដែលវាសុទ្ធតែជាកិច្ចការងារមិនមែនងាយស្រួលពេកនោះឡើយ។

គួរឲ្យកត់សំគាល់ដែរថា កាលពីឆ្នាំ២០២៣ក្នុងពេលដែលបណ្តាមហាអំណាចពិភពលោកអាចទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យម៣ទៅ៣,១ភាគរយនោះ ឥណ្ឌាខ្លួនឯងត្រូវបាន IMF ព្យាករណ៍ថានឹងអាចកើនឡើងទៅដល់៦,៧ភាគរយហើយសេដ្ឋកិច្ចរបស់ឥណ្ឌាហាក់ដូចជាមិនមានភាពថមថយឡើយនៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខ។

ធនធានមនុស្សគឺជាចលករដ៏សំខាន់បំផុតសម្រាប់ឥណ្ឌាក្នុងការស្រូបទាញវិនិយោគ និងពាណិជ្ជកម្មបន្ថែមទៀតខណៈដែលឥណ្ឌាទើបតែបានបង្ហាញពិភពលោកបន្ថែមទៀតអំពីឥទ្ធិពលរបស់ខ្លួនក្នុងតំបន់តាមរយៈការបន្តទំនាក់ទនងជាមួយនឹងរុស្សីនិងអាមេរិកជាធម្មតាក្នុងស្ថានភាពសេដ្ឋកិច្ចសកលនិងជម្លោះ។ បន្ថែមពីនេះថ្មីៗនេះ ឥណ្ឌាទើបតែទទួលបានភាពជោគជ័យដ៏អស្ចារ្យបំផុតក្នុងការរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 កាលពីខែកញ្ញាកន្លងមក។

Nuclear series

គ្រប់វិស័យដែលមហាអំណាចនីមួយៗមានឥទ្ធិពលខ្លាំង ឥណ្ឌាក៏មានដូចគ្នា សូម្បីតែបច្ចេកវិទ្យាបង្ហោះផ្កាយរណប, បច្ចេកវិទ្យាយានអវកាស, ស្រាវជ្រាវទីអវិកាសរហូតទៅដល់បច្ចេកវិទ្យា ការផលិតអាវុធដូចជានុយក្លេអ៊ែរ និងមីស៊ីលបាញ់ចំងាយឆ្ងាយជាច្រើនប្រភេទទៀតផង។

ទោះបីជាយ៉ាងណាក្តី ភាពខ្លាំងរបស់ឥណ្ឌាដែលជាប្រទេសសំបូរទៅដោយធនធានមនុស្សនោះមិនប្រាកដថានឹងអាចហុចផលបានល្អប្រសើរដូចការរំពឹងទុកឡើយប្រសិនបើរដ្ឋាភិបាលមិនមានស្ថេរភាពនយោបាយល្អហើយរដ្ឋាភិបាលមិនបានរៀបចំផែនការអភិវឌ្ឍធនធានមនុស្សឲ្យបានត្រឹមត្រូវទេនោះហើយជាពិសេសក្នុងពេលវេលាដែលមហាអំណាចជាច្រើនកំពុងជួបបញ្ហារៀងខ្លួនបែបនេះដូច្នេះឥណ្ឌាត្រូវតែញាប់ដៃញាប់ជើងទាញយកផលចំណេញក្នុងពេលវេលាដ៏កម្រមួយនេះដើម្បីក្លាយខ្លួនទៅជាមហាអំណាចនៃប៉ូលថ្មីនិងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែខ្លាំងថែមទៀតឆ្ពោះទៅប្រជែងតំណែងឲ្យបានពីចិនឬរុស្សីនិងសូម្បីអាមេរិកក្តី៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច