សិប្បកម្មកែច្នៃត្រីបឹងរំពេរ មានសមត្ថភាពកែច្នៃត្រីគ្រប់ប្រភេទ និងកំពុងជំរុញផលិតផលចូលទីផ្សារឱ្យបានច្រើន

កំពង់ធំ ៖ សិប្បកម្មស្ត្រីកែច្នៃត្រីបឹងរំពេរ គឺជាសិប្បកម្មកែច្នៃត្រីមួយកន្លែងស្ថិតនៅភូមិចំបក់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រកាសថាខ្លួនមានសមត្ថភាពផលិតត្រីប្រកបដោយគុណភាព ស្របតាមស្តង់ដារអនាម័យខ្ពស់ និងគ្រោងចែកចាយផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនានានៅទូទាំងប្រទេស ជាពិសេសតាមបណ្តាផ្សារទំនើប ។

លោក ទន់ យីន ប្រធានសិប្បកម្មស្ត្រីកែច្នៃត្រីបឹងរំពេរ បានឱ្យដឹងថា សហគមន៍កសិកម្មរបស់ខ្លួនបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ ពោលគឺតាំងពីនៅខ្នាតតូចនៅឡើយ រហូតមកដល់បច្ចុប្បន្នបានក្លាយទៅជាសហគមន៍អាជីវកម្ម ហើយកាលពីឆ្នាំ២០១៨ ក៏បានក្លាយជាសិប្បកម្មស្ត្រីកែច្នៃត្រីបឹងរំពេរ ក្រោមការសម្របសម្រួលពីកម្មវិធីផ្សព្វ​ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ (ASPIRE)​ស្ថិតក្នុងសហគមន៍កសិ​កម្ម ខេត្តកំពង់ធំ។

បច្ចុប្បន្នសមាជិករបស់សិប្បកម្មមួយនេះមានចំនួន ៥០នាក់ ភាគច្រើនជាស្ត្រី ដោយទទួលបានការបណ្តុះបណ្តាលផ្នែកកែច្នៃត្រីអនាម័យ និង​ក្លាយជាអ្នកមានជំនាញផ្នែកកែច្នៃត្រីអនាម័យ មានស្តង់ដាគុណភាពខ្ពស់ សោភ័ណភាពល្អ មានរសជាតិឆ្ងាញ់ មានតម្លៃសមរម្យ និងអាចរក្សាទុកបានយូរ ពីកម្មវិធី ASPI​RE នេះដូចគ្នា។

លោក ទន់ យីន បានបញ្ជាក់ថា សព្វថ្ងៃសិប្បកម្មស្ត្រីកែច្នៃត្រីបឹងរំពេរ កំពុងផ្ដោតលើការកែច្នៃត្រី ដូចជា ត្រីតាអោន ត្រីកេស និងត្រីរៀលជាដើម ហើយត្រីទាំងនោះត្រូវចាត់ថ្នាក់ជាពីរប្រភេទ គឺត្រីធម្មជាតិ (៧០ភាគរយ) និងត្រីចិញ្ចឹម (៣០ភាគរយ) ។ ក្នុងនោះសិប្បកម្មមានផលិតផលត្រីប្រភេទ ត្រីឆ្អើរចង្វាមូល ត្រីឆ្អើរត្រីតាអោន ត្រីឆ្អើរស្លឹកឬស្សី ត្រីឆ្អើរត្រីរ៉ស់ ត្រីឆ្អើរត្រីអណ្ដែង ប្រហិតត្រីស្លាតចំហុយ ប្រហិតត្រីស្លាតស្រស់ ងៀតត្រីរ៉ស់ ងៀតត្រីអណ្ដែង ផ្អកត្រី ប្រហុកសាច់ត្រីកំភ្លាញជាដើម។

ប្រធានសិប្បកម្មស្ត្រីកែច្នៃបឹងរំពេរូបនេះបានបញ្ជាក់ថា ៖

“យើងចែកជាពីរប្រភពនៃការផ្គត់ផ្គង់។ ប្រភពទី១-គឺត្រីមកពីធម្មជាតិ បានពីទន្លេមក និងទី២-គឺប្រភពត្រីចិញ្ចឹមដែលទិញកសិករដទៃ ព្រោះថាសហគមន៍ពុំទាន់មានលទ្ធភាពក្នុងការចិញ្ចឹមទេ ។ ដូច្នេះយើងទិញពីក្នុងខេត្តមក តែស្ថិតក្នុងគម្រោងរបស់រដ្ឋាភិបាល ដូចជាគម្រោងត្រីរបស់រដ្ឋបាលជលផលខេត្ត។”

សូមបញ្ជាក់ថា ចាប់តាំងពីបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩មក គេសង្កេតឃើញថា វារីវប្បករមួយចំនួនបានងាកផ្តោតទៅលើការងារកែច្នៃបន្ថែម ដូចជា ការកែច្នៃត្រីឆ្អើរ ត្រីងៀត ត្រីប្រាហើម ផ្អក ប្រហុក ជាដើម ដើម្បីកាត់បន្ថយការកកស្ទះត្រី។ ការផ្តើមងាកទៅកែច្នៃផលិតផលរក្សាទុកបានយូរនេះ គឺជាច្រកចេញដ៏ល្អបំផុតមួយដែលជួយពង្រីកវិសាលភាពទីផ្សារត្រីកម្ពុជា ក៏ដូចជារួមចំណែកបង្កើនជីវភាពប្រជាកសិករផងដែរ។

លោក ទន់ យីន បានឱ្យដឹងថា សម្រាប់ទីផ្សារលក់ផលិតផលកែច្នៃ សព្វថ្ងៃសិប្បកម្មបានលក់ចូលទីផ្សារក្នុងស្រុកក្នុងទំហំតិចតួចនៅឡើយទេ ដោយអាចលក់ចេញបានប្រមាណ ១៥០គីឡូក្រាមប៉ុណ្ណោះក្នុងមួយខែ ដោយសារមិនទាន់មានទីផ្សារទៀងទាត់នៅឡើយ ហើយផលិតផលរបស់សិប្បកម្មមានដាក់លក់នៅទីផ្សារលក់រាយក្នុងផ្សារតាំងក្រសាំងខេត្តកំពង់ធំ  ខេត្តកំពង់ចាម និងភ្នំពេញ ខណៈដែលសហគមន៍សិប្បកម្ម របស់លោក ក៏បានសុំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយសម្រួលរឿងចុះបញ្ជី ដើម្បីអាចនាំចូលទីផ្សារទំនើប ឬផ្សារម៉ាត ដើម្បីឱ្យគេទទួលស្គាល់កាន់តែច្រើន។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលកន្លងទៅនេះ បានស្វែងយល់ពីតម្រូវការចាំបាច់នានាក្នុងការពង្រឹង និងពង្រីកអាជីវកម្មកែច្នៃត្រីលក្ខណៈសហគមន៍នេះឱ្យរីកចម្រើនកាន់តែល្អប្រសើរ និងបានកោតសរសើរពីបច្ចេកទេសនៃការកែច្នៃត្រីគ្រប់ប្រភេទដែលមានឱជារស មានសោភ័ណភាពនៃការវេចខ្ចប់ និងការរក្សាទុកផលិតផលសម្រេចបានត្រឹមត្រូវ។

បន្ថែមពីនេះ បន្ទាប់ពីបានភ្លក្សរសជាតិ និងពិនិត្យមើលដោយផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យសិប្បកម្មកែច្នៃត្រីបឹងរំពេរ បង្កើនសមត្ថភាពកែច្នៃត្រីសម្រាប់​ចែកចាយលើទីផ្សារផងដែរ និងបានផ្ដល់ដំណោះស្រាយភ្លាមៗ ឆ្លើយតបទៅនឹងសំណូមពររបស់សហគមន៍ពាក់ព័ន្ធទៅនឹងទុន ទីផ្សារ និងការចុះបញ្ជីម៉ាកសញ្ញាសម្គាល់ផលិតផលកម្រិតស្តង់ដារផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក