រយៈពេល២ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៨៣លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ

ភ្នំពេញ៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ក្នុងរយៈពេល២ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង៨៣លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។

តាមរបាយការណ៍បានបង្ហាញឱ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន៨៣ ៥៥៥ ៦៩០ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន២០៩ ៧១៣ដុល្លារ។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១ ៤៣៤ដុល្លារ ក្នុង១តោន កើនឡើងចំនួន២៥ដុល្លារ ក្នុង១តោន ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកុម្ភៈ ឆ្នាំ២០២៤ មានតម្លៃ១១០ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦ ៩៨៨ហិកតា ស្មើនឹង២១%។

យោង​តាម​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​នៅ​ឆ្នាំ​២​០​២​១​ ​កម្ពុជា​មានផ្ទៃ​ដី​ដាំ​កៅស៊ូ​ជាង​ ​៤​០​ម៉ឺន​ហិកតា​។​ ​កម្ពុជា​ក៏មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​ ​និង​មជ្ឈមណ្ឌល​សិប្បកម្ម​ចំនួន​ ​១​៦​៨​ទីតាំង​ ​ក្នុង​ខេត្ត​ចំនួន​១​១​។​ ​កំពង់ធំ​ ​គឺជា​ខេត្ត​ដែល​ផលិត​កៅស៊ូ​នាំមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មានផ្ទៃ​ដី​ដាំ​សរុប​ចំនួន​ ​១​៥​,​៤​ ​បន្ទាប់មក​ខេត្ត​មណ្ឌល​គិរី​ (​៨​,​៤​ ​ភាគរយ​) ​និង​ស្ទឹង​ត្រែង​ (​៤​,​២​ ​ភាគរយ​) ​។​

​រាជរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋាន​គយ ​បានពិភាក្សា​លើ​ពន្ធ​នាំចេញ​ ​ដោយបន្ត​សម្រួល​អត្រាពន្ធ​នាំចេញ​ផលិត​ផល​កៅស៊ូ​ទៅ​ទីផ្សារ​អន្តរជាតិ​ ​ចាប់ពី​ថ្ងៃទី​១ ​ខែមករា​ឆ្នាំ២០២៤ ​តទៅ ដើម្បី​ជាការ​​លើកទឹកចិត្ត​ដល់​ការដាំដុះ និង​ការជួយ​ដល់​អ្នក​ដាំ​ដុះ និង​ក្រុមហ៊ុននាំចេញ​ ដែល​បាន​កំពុង​ប្រឈម​នឹង​ការធ្លាក់​ថ្លៃ​ជ័រកៅស៊ូ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ​ដោយសារតែ​តម្រូវ​ការ​អន្តរជាតិ​ធ្លាក់ចុះ​។​​ ក្នុងនោះ​វិស័យឯកជន​បានទទួល​នូវ​លទ្ធផល​វិជ្ជមាន​ពី​រដ្ឋាភិបាល​ ដោយការសម្រេច​កាលពី​ពេល​ថ្មីៗ​នេះ បាន​បន្ត​លើកលែង​ពន្ធ​នាំចេញ​កៅស៊ូ​រយៈពេល​ ២​ ឆ្នាំ​បន្តទៀត​។​

ដោយឡែក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីដើមឆ្នាំ២០២៤ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានកៅស៊ូ បានណែនាំអគ្គនាយកដ្ឋាន ត្រូវជំរុញវិស័យកៅស៊ូឱ្យមានភាពម្ចាស់ការ ពិនិត្យនិងយកចិត្តទុកដាក់បន្ថែមទៀតក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃឱ្យបានល្អ តាមរយៈការកៀរគរការវិនិយោគឧស្សាហកម្ម សំដៅធានាទាំងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ ប្រកបដោយគុណភាព និងតម្លៃបន្ថែមខ្ពស់។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ការផ្សព្វផ្សាយគឺជាកត្តាសំខាន់ក្នុងការជំរុញឱ្យវិស័យកៅស៊ូឱ្យកាន់តែមានភាពសកម្មរស់រវើក។ ដូច្នេះឯកឧត្តមរដ្ឋមន្ដ្រីបានលើកទឹកចិត្តឱ្យបង្កើតការប្រកួតប្រជែងអ្នកចៀរជ័រ ដើម្បីលើកទឹកចិត្ត និងជំរុញឱ្យមានអ្នកជំនាញចៀរជ័រក្នុងស្រុកឱ្យបានកាន់តែច្រើនថែមទៀត។

ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២។

សូមជម្រាបថា នៅ​ទូទាំង​ពិភពលោក​ ​ប្រទេស​ថៃ​គឺជា​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​ដ៏​ធំបំផុត​កាលពីឆ្នាំមុន​ ​បន្ទាប់មក​គឺ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​វៀតណាម​ ​ចិន​ ​ឥណ្ឌា​ ​ម៉ាឡេស៊ី​ ​និង​កម្ពុជា​។​ ចំណែកប្រទេស​ចិន​បាន​បន្ត​ជា​អ្នកប្រើប្រាស់​កៅស៊ូ​ធម្មជាតិ​ធំ​ជាងគេ​បន្ទាប់មក​មាន​ប្រទេស​ឥណ្ឌា​ ​ថៃ​ ​និង​ម៉ាឡេស៊ី​។​ ​ប្រទេស​ចិន​គឺជា​ប្រទេស​ផលិត​សំបក​កង់​ធំបំផុត​នៅ​លើ​ពិភពលោក​ក ​ដោយទិន្នផល​សំបក​កង់​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ចិន​មាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល​នៃ​ចំនួន​សរុប​ទូទាំង​ពិភពលោក​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​