សម្តេចធិបតី ៖ ផ្តល់អនុសាសន៍៨ចំណុច ដើម្បីលើកកម្ពស់វិស័យសុខាភិបាល

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យសុខាភិបាលដែលទាមទារឱ្យមានការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ឬ គ្រោះអាសន្នផ្នែកសុខភាពសាធារណៈណាមួយ ដែលអាចនឹងកើតឡើងជាយថាហេតុនាពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីជំរុញការលើកកម្ពស់វិស័យសុខាភិបាល ធានានូវប្រព័ន្ធថែទាំសុខភាពរឹងមាំ និងសុខុ​មាលភាពរបស់ប្រជាជនសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាប័ន្ន និងចីរភាព ក្រសួងសុខាភិបាល គប្បីអនុវត្តនូវចំណុចមួយចំនួនដូចខាងក្រោម ៖

 ទី១- ក្រសួងសុខាភិបាល ឈរលើមូលដ្ឋាននៃការវិភាគមុខងារច្បាស់លាស់ ត្រូវបន្តពិនិត្យ កែសម្រួលតួនាទី និងរៀបចំរចនាសម្ព័ន្ធក្រសួង និងអង្គភាពសុខាភិបាល ស្របតាមរបត់ថ្មីនៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ។ ត្រូវបន្តការអភិវឌ្ឍ និងនវានុវត្តន៍សមត្ថភាពស្ថាប័ន អង្គភាពសុខាភិបាល តាមរយៈការបណ្តុះបណ្តាលស្តីពីបំណិនជាក់លាក់ ភាពជាអ្នកដឹកនាំ ដើម្បីឱ្យកិច្ចដំណើរការមុខងារ កាន់តែមានប្រសិទ្ធភាព ឆ្លើយតបសភាពការណ៍វិវត្តនៃតម្រូវការផ្នែកសុខភាពរបស់ប្រជាជន ក៏ដូចជានិន្នាការវិវត្តនៃការកែទម្រង់ការគ្រប់គ្រងអង្គភាពសុខាភិបាល និងការកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។

ទី២- ក្រសួងត្រូវបន្តធ្វើបរិវត្តកម្មប្រព័ន្ធ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ព្រមទាំងវិធីសាស្ត្របង្រៀនសម្រាប់ការបណ្តុះបណ្តាលមូលដ្ឋាន និងការបណ្តុះបណ្តាលបន្ត តាមអភិក្រមប្រាកដនិយមមួយ ដែលផ្តោតលើការកសាងចំណេះដឹងជំនាញ និងពហុជំនាញ ព្រមទាំងការបណ្តុះវប្បធម៌នៃការប្រតិ​បត្តិក្រមសីលធម៌ល្អ។  ត្រូវពង្រឹងយន្តការអភិបាលកិច្ច និងនិយតកម្មគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅកាន់ការធ្វើស្ថាបនូបនីយកម្មប្រព័ន្ធទទួលស្គាល់គុណភាព គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល នាពេលអនាគត។

ទី៣- គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធផ្តល់សេវាថែទាំសុខភាពផ្នែកសាធារណៈ និងឯកជន និងផ្ដល់ការគាំទ្រ ក្នុងការកសាង និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលដែលមានចំណេះដឹងខ្ពស់ ជំនាញពិតប្រាកដ និងក្រមសីលធម៌ល្អ នៅបច្ចុប្បន្នកាល និងអនាគត។  គណៈវិជ្ជាជីវៈ​សុខាភិបាលទាំង៥ រួមមាន គណៈគ្រូពេទ្យ គណៈឱសថការី គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក និងគណៈ  ឆ្មប ត្រូវបន្តអភិវឌ្ឍ និងពង្រឹងការអនុវត្តស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ការចុះបញ្ជីកា និងផ្តល់អាជ្ញាបណ្ណវិជ្ជាជីវៈ ការចូលរួមអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលមូលដ្ឋាន ការបណ្តុះបណ្តាលបន្ត និងនវានុវត្តន៍គន្លងអាជីពវិជ្ជាជីវៈសុខាភិបាល។

ទី៤- ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល ដើម្បីប្រែក្លាយទៅជាសេវាថែទាំសុខភាពឱ្យទៅជាសេវាដែលផ្តោតលើប្រជាជន តាមរយៈការចាប់យកការសម្រប និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថ​ល ប្រកបដោយសមានគតិភាព និងប្រសិទ្ធផលដោយសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូសុខាភិបាលឌីជីថល ដែលដំណើរការប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

ទី៥- រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តលើកកម្ពស់ការអនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល និងមុខងារនិយ័តកម្មសេវាសុខាភិបាល ឱ្យកាន់តែមានសង្គតិភាពជាមួយនឹងលិខិតបទដ្ឋានគតិយុត្ត។ ត្រូវពង្រឹងប្រសិទ្ធភាពនៃការបែងចែក និងរក្សាគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេសឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែងនៃតម្រូវការសេវាថែទាំសុខភាព ដោយផ្តល់អាទិភាពដល់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងប្រើប្រាស់វិចារណកម្មរឹងមាំក្នុងការវិភាជន៍ថវិកា និងការធ្វើអាទិភាវូបនីយកម្មចំណាយ ដែលគាំទ្រ ដល់ការពង្រីកសេវាថែទាំសុខភាព ការកែលម្អគុណភាពសេវា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការថែទាំសម្ភារ ឧបករ​ណ៍​វេជ្ជសាស្ត្រជាដើម។

ទី៦- ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្នុងការបញ្ជ្រាបសារអប់រំសុខភាព តាម    រយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនានា ដែលអាចជឿទុកចិត្តបាន ព្រឹត្តការណ៍ ឬ វេទិកាធុរកិច្ចផ្សេងៗ ដែលមានលក្ខណៈសមស្រប សំដៅបង្កើនការយល់ដឹង និងការយកចិត្តទុកដាក់របស់សាធារណជន ដើម្បីបង្ការជំងឺ និងហានិភ័យសុខភាព។

ទី៧- ក្រសួងសុខាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយឈរលើគោលការណ៍ អភិបាលកិច្ចល្អ និងការរក្សាផលប្រយោជន៍សុខភាពសាធារណៈ និងធុរកិច្ច ត្រូវជំរុញការចូលរួម ប្រកបដោយក្រមសីលធម៌ ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូសុខាភិបាលឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រ និង សុខាភិបាលឌីជីថលនវានុវត្តន៍ គុណភាពសេវា ជាពិសេសកិច្ចសហកា រក្នុងការបង្កើនសកម្មភាពអប់រំ លើកកម្ពស់សុខភាព និងការបង្ការជំងឺ ឬ ហានិភ័យសុខភាព។

ទី៨- ខ្ញុំសូមជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និងបុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជន តាមរយៈការផ្តល់ការព្យាបាលសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាមួយនឹងការគោរព ស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល ប្រកបដោយទឹកចិត្តបរិសុទ្ធបំផុត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​

ក្រសួងឧស្សាហកម្ម ធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជាកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលជាវឌ្ឍនភាពដ៏សំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ប្រកាសពីការលក់ភាគហ៊ុន៨០%ក្នុងដំណាក់ដំបូងឱ្យទៅធនាគារ សាយណូផេក ជាផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 15/01/2025

BankSinoPac(ធនាគារ សាយណូផេក)មកពីកោះតៃវ៉ាន់បានបិទបញ្ចប់ជាស្ថាពរដោយជោគជ័យនូវដំណើរការទិញយកភាគហ៊ុនចំនួន៨០%នៅក្នុងអម្រឹត ក្នុងដំណាក់កាលដំបូង

ជប៉ុន ត្រៀមបញ្ចេញថវិកា ១០០០លានដុល្លារ សម្រាប់គាំទ្រឧស្សាហកម្មឈីបក្នុងស្រុក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/01/2025

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងផ្តល់មូលនិធិទៅលើគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា អាជីវកម្មទើបចាប់ផ្តើម ឬ start-up និងសាកលវិទ្យាល័យក្នុងរយៈពេលរហូតដល់៥ឆ្នាំ ក្នុងគោលបំណងឆ្ពោះទៅផលិតបន្ទះឈីបកម្រិតខ្ពស់

ឆ្នាំ២០២៤ រដ្ឋាភិបាលបានអនុម័ត​គម្រោង​វិនិយោគចំនួន៤១៤ មានទុនវិនិយោគប្រមាណ​ ៦,៩ពាន់លានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន៤១៤គម្រោង មានទុនសរុប ៦,៩ពាន់លានដុល្លារអាមេរិក

ស្វែងយល់ពីចំណុចសំខាន់ទាំង ៤ ដើម្បីជួយឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងគ្រួសារ  

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/01/2025

ការបង្កើតគ្រួសារមួយគេអាចប្រៀបប្រដូចទៅនឹងដំណើរការ និងការបើកអាជីវកម្មអ្វីមួយ ដែលចាំបាច់បំផុតត្រូវតែមានផែនការច្បាស់លាស់ ជាពិសេសការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ៖ ការនាំចេញ និងនាំចូលក្នុងឆ្នាំ២០​២៤ មានទំហំ ៤.០៧៨ ពាន់លានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/01/2025

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទំហំនាំចូល និងនាំចេញសរុបចំនួន ៤.០៧៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ កើនឡើង ២១,៣ ភាគរយ

អ្នកជំនាញ ៖ វិស័យ​អចលនទ្រព្យកម្ពុជាត្រូវ​ការពេល​២ឆ្នាំ​ទៀត ដើម្បី​ស្ដារ​ឱ្យបានដូ​ចមុន​វិបត្តិ​កូវីដ១៩​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/01/2025

វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​រំពឹងថា​ ត្រូវការរយៈពេល ២ឆ្នាំទៀត ទើបអាច​​វិល​ទៅរក​ស្ថានភាពល្អដូច ​ឬប្រហាក់ប្រហែល​មុនពេលមានវិបត្តិកូវីដ១៩