ការចូលរួមរើសសំរាមនៅតាមមូលដ្ឋាន អាចជួយដល់​ជីវ​ភាព​ប្រជាជនផ្ទាល់ និងជួយធ្វើឱ្យបរិស្ថានស្អាត

យោងតាមគោលនយោបាយស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងនៅទីប្រជុំជនឆ្នាំ២០២០-២០៣០ បានឱ្យដឹងថា បច្ចុប្បន្នសំណល់រឹងក្នុង​ទីប្រជុំ​ជន​មានប្រមាណ ២លានតោនក្នុងមួយឆ្នាំ ដែលត្រូវបាន​ប្រមូល​ទៅចាក់នៅទីលានសំរាមទូទាំងប្រទេស ដែលចំនួននេះមានការកើនឡើង​ក្នុង​អាត្រា ១៥%ក្នុង​មួយ​ឆ្នាំ។ ដោយឡែក ការអនុវត្តសេវាកម្មប្រមូលសំរាមនាពេលបច្ចុប្បន្នត្រូវបានប៉ានស្មាន​ថា​ក្នុងចំនួន ៦០%ប៉ុណ្ណោះនៃ​សំណល់​រឹងដែលបានបង្កើតសរុប ខណៈដែលគេប៉ានស្មានថាចំនួន​សំណល់រឹង​សរុបក្នុងទីប្រជុំជនអាចមានចំនួនជាង ៣លានតោនក្នុងមួយឆ្នាំ។

កាលពីពេលកន្លងទៅនេះ ក្រសួងបរិស្ថាន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការ និងគម្រោងជាបន្តបន្ទាប់ដូចជា គម្រោង​​ប្លាស្ទីកដូរយកអង្ករ និងយុទ្ធនាការសម្អាតទន្លេ សមុទ្រ ជាដើម។ ជាមួយគ្នានេះ ដើម្បីអាចប្រមូលសំរាមទាំងអស់ទៅ​ទុកដាក់​ក្នុង​ទីលាន​ឱ្យបានត្រឹមត្រូវ ច្បាស់ណាស់ថា មិនអាច​ធ្វើឡើងចេញតែពីក្រសួងតែឯងនោះទេ ប៉ុន្តែក៏គួរមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាល ជាពិសេសប្រជាជនមូលដ្ឋានផ្ទាល់។

គម្រោងប្លាស្ទីកដូរយកអង្ករដែលជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងបរិស្ថាន បានចាប់អនុវត្តលើខេត្តជាប់ទន្លេសាប ផ្ដោតជាពិសេសលើ​ប្រជាជន​ដែល​រស់នៅលើផ្ទៃទឹក។ គម្រោងនេះ ជាការលើកទឹកចិត្ត ដល់ប្រជាជនកុំឱ្យចោលសំណល់ប្លាស្ទីកចូលទៅក្នុងទឹក ដែលវានឹងបង្ក​ផលប៉ះពាល់​ដ៏ធំទៅថ្ងៃមុខ។

តាមរយៈកម្មវិធីនេះ ប្រជាជនអាចរក្សាទុកប្លាស្ទីកដើម្បីដូរយកជាអង្ករចំនួន ១០គីឡូ ទឹកត្រី ទឹកស៊ីអៀវ ត្រីខ និងមីជាដើម។ រហូតមកដល់​ពេល​នេះ គម្រោងប្លាស្ទីកដូរយកអង្ករមានអាយុកាលជិត៥ឆ្នាំហើយ រីឯលទ្ធផលគឺទទួលបានជោគជ័យច្រើន។ ជោគជ័យនៅទីនេះ គឺសំដៅ​លើ​ការ​ផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាជនរស់នៅលើផ្ទះបណ្ដែតទឹកពីការបោះចោលសំរាមពាសវាលពាសកាល ទៅជាការស្រឡាញ់ និងរក្សាទុក​សំរាម​ដើម្បីជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃ។

ដោយឡែក ងាកទៅយុទ្ធនាការសម្អាតទន្លេឯណោះវិញ ក៏ផ្ដោតសំខាន់លើការប្រមូលសំរាមចេញពីផ្ទៃទឹកផងដែរ ដោយប្រើប្រាស់​ម៉ាស៊ីន​ដើរ​ដោយ​បច្ចេកវិទ្យាទំនើប។ ប៉ុន្តែយ៉ាងណា វានៅតែមិនគ្រប់គ្រាន់សម្រាប់សំរាមក្នុងទំហំដ៏ច្រើន ដូច្នេះហើយទើបអង្គការបណ្ដុះ​ឱ្យប្រជាជន​នៅ​មូលដ្ឋានចូលរួមរើសតាមតំបន់រៀងៗខ្លួន ហើយពួកគេអាចដូរជាប្រាក់ពីអង្គការវិញ។

គម្រោងទាំងពីរនេះកំពុងតែធ្វើឡើងដោយសន្សឹមៗ និងទទួលបានការចូលរួមជាច្រើនពីប្រជាជនតាមបណ្ដាខេត្តនានា រហូតវាបានក្លាយជា​ផ្នែក​មួយនៃការលើកស្ទួយជីវភាពប្រជាជនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ កាកសំណល់សំរាម ជាពិសេសប្លាស្ទីក ត្រូវបាន​ក្រុមហ៊ុន​ឯកជន​យកទៅកែច្នៃសម្រាប់ប្រើប្រាស់ឡើងវិញបន្តទៀត ដែលវាចំណេញដល់សេដ្ឋកិច្ច ក៏ដូចជាអាចជួយសម្រាលបន្ទុកបរិស្ថានផងដែរ។

ចេញពីសំរាមដែលស្ថិតនៅរាយប៉ាយលើផ្ទៃដី និងផ្ទៃទឹក ទៅជាផលិតផលនានា ដែលជួយ​កាត់​បន្ថយការផលិតផ្លាស្ទីកថ្មីបន្ថែមទៀត។

លោក នូ​ សុវណ្ណ នាយកប្រតិបត្តិរបស់អង្គការសម្អាតទន្លេសមុទ្របានគូសបញ្ជាក់អំពីចក្ខុវិស័យ របស់អង្គការថា៖

“អ្វីដែលធំបំផុតគឺចង់ពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាម​ឱ្យបានត្រឹមត្រូវ ចេះចូលរួមសម្អាត ជួយចូលរួមជាថវិកា ខណៈដែលយើងផឹកទឹកទន្លេទាំងអស់គ្នា ដូច្នេះហើយបានជាយើងលើកទឹកចិត្តបងប្អូនតាមតំបន់គោលដៅឱ្យចូលរួមជាមួយពួកយើង ណាមួយការចូលរួមនេះចំណេញទាំងសេដ្ឋកិច្ចពួកគាត់ ហើយស្អាតទាំងបរិស្ថានគាត់ទៀត៕”


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី