រដូវកាលនៃពិធីបុណ្យចូលឆ្នាំចិន ជាពេលដែលមានតម្រូវការជ្រូកខ្វៃខ្ពស់បំផុត

ចូលឆ្នាំចិន ជារដូវដែលអាជីវករលក់ជ្រូកខ្វៃ និងទាខ្វៃមានភាពមមាញឹកជាខ្លាំង និងអាចទទួលបានអតិថិជនច្រើនជាងពេលធម្មតា ដែលភាពច្រើនតែងទទួលបានការកុម្ម៉ង់ទុកសម្រាប់សែន ឬទទួលទានជុំគ្រួសារ សាច់ញាតិ និងបងប្អូន។ យ៉ាងណាក៏ដោយ សម្រាប់អាជីវករមិនថាទោះជាលក់ដាច់បានច្រើនដល់កម្រិតណានោះទេ អ្វីដែលសំខាន់បំផុតត្រូវតែរក្សាឱ្យបាននូវគុណភាព រសជាតិ និងអនាម័យ ផងដែរ។ នេះជាការលើកឡើងរបស់អាជីករជំនាញខ្វៃជ្រូកម្នាក់នៅតំបន់អូរ១ ក្រុងព្រះសីហនុ។​

លោក អ៊ូ ខេមរា ហៅ ហេង ជាអាជីវករលក់ជ្រូកខ្វៃ និងទាខ្វៃមួយកន្លែងនៅម្ដុំអូរមួយ ខេត្តព្រះសីហនុបានរៀបរាប់ថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន អាជីវកម្មខ្វៃជ្រូករបស់លោកមានភាពមមាញឹកខ្លាំង ដោយមានពេលខ្លះមិនហ៊ានទទួលការកុម្ម៉ង់ពីអតិថិជនទាំងអស់នោះទេ ព្រោះខ្លាចធ្វើឱ្យគេមិនទាន់ ហើយម៉្យាងទៀត ធ្វើច្រើនក្នុងពេលតែមួយខ្លាចមានការធ្វេសប្រហែសដែលអាចបាត់បង់រសជាតិ។

លោកបានបញ្ជាក់ថា ៖

«សម្រាប់ឱកាសចូលឆ្នាំចិន ជាទូទៅខ្ញុំទទួលខ្វៃជ្រូកត្រឹមតែ ៦០ក្បាល និងទាប្រមាណ ៤០ក្បាលប៉ុណ្ណោះ ប៉ុន្តែបើតាមការកុម្ម៉ង់ជាក់ស្ដែងរបស់អតិថិជនអាចឡើងដល់ជាង ១០០ក្បាល ខ្ញុំអត់ហ៊ានទទួលច្រើនទេ ព្រោះចង់រក្សាគុណភាព ខ្លាចអតិថិជនហូបទៅអត់ឆ្ងាញ់ ភ្ញៀវយកលុយមកឱ្យហើយ ទាំងយើង ទាំងគេ គឺចង់បានជ្រូកឆ្ងាញ់ ហើយស្អាត និងមានអនាម័យល្អ»។

លោកបន្តថា សម្រាប់ការកុម្ម៉ង់នេះផងដែរ លោកទទួលត្រឹមថ្ងៃទី០៦ ប៉ុណ្ណោះ ហើយសម្រាប់ទាខ្វៃ ទាល់តែកុម្ម៉ង់ជ្រូកទើបលោកទទួលខ្វៃទាឱ្យ តែពុំមានទទួលខ្វៃទាសុទ្ធនោះទេ។ ដោយឡែក ពាក់ព័ន្ធនឹងតម្លៃវិញ ទាខ្វៃមានតម្លៃ ២០ដុល្លារក្នុងមួយក្បាល ឯជ្រូកវិញមានចាប់ពី ២៣០-២៨០ដុល្លារ ហើយជ្រូកដែលយកមកខ្វៃគឺជាជ្រូកខ្មែរទាំងអស់ដែលទិញមកត្រៀមទុក លុះដល់ថ្ងៃខ្វៃទើបធ្វើភ្លាមៗតែម្ដង។

លោក អ៊ូ ខេមរា បានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់អតិថិជនជ្រូកខ្វៃ និងទាខ្វៃរបស់លោកនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ភាគច្រើនជាម៉ូយដែលធ្លាប់ទិញ ធ្លាប់កម្ម៉ង់ដែលជាអ្នករស់នៅក្នុងក្រុងព្រះសីហនុផ្ទាល់ ប៉ុន្តែក៏មានអ្នកធ្វើដំណើរខ្លះទិញយកទៅសែនលោកយាយម៉ៅ ឬទទួលទានជួបជុំគ្រួសារផងដែរ។

នៅក្នុងឱកាសផ្តល់ព័ត៌មានជាមួយ AMS Economy អាជីវករជំនាញខ្វៃជ្រូករូបនេះក៏បានផ្តាំផ្ញើទៅដល់អាជីវករដទៃទៀតដែលទទួលខ្វៃជ្រូក គួរមានភាពស្មោះត្រង់ជាមួយអតិថិជន បើជ្រូកខ្មែរ ត្រូវច្បាស់ជាជ្រូកខ្មែរ ជ្រូកកណ្តុរត្រូវច្បាស់ជាជ្រូកកណ្តុរ ជៀសវាងយកជ្រូកនាំចូល ឬកូនជ្រូកបង្កកមកខ្វៃ ហើយកុហក់អតិថិជនដើម្បីទទួលបានចំណេញច្រើន។ លើសពីនេះ អ្វីដែលគួរយកចិត្តទុកដាក់បំផុតនោះ ការរក្សាឱ្យបាននូវរសជាតិឈ្ងុយឆ្ងាញ់ ប្រកបដោយអនាម័យទើបមិនបាត់បង់អតិថិជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​