ភ្នំពេញ ៖ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឬ Cambodia’s Biz Fair ឆ្នាំនេះនឹងក្លាយជាវេទិកានាំយកអាជីវករពីប្រទេសជិតខាងមកជួបជុំគ្នានៅក្នុងទីតាំងមួយដើម្បីលក់ និងផ្សព្វផ្សាយម៉ាកសញ្ញាផលិតផលរបស់ខ្លួន ក្រោមការរំពឹងទុកថានឹងមានមនុស្សចូលរួមទស្សនាប្រមាណជា ៥០ម៉ឺននាក់ ។

វេទិការដ៏ធំមហិមានៃការពិព័រណ៍ពាណិជ្ជកម្មនាអំឡុងពេលចុងឆ្នាំ២០២២នេះ បានជំរុញទឹកចិត្តអាជីវករដែលចូលរួមដាក់តាំងផលិតផលរបស់ខ្លួននៅក្នុងការតាំងពិព័រណ៍ ដែលជាព្រឹត្តិការណ៍លំដាប់អន្តរជាតិធំលើកដំបូងនៅកម្ពុជា ហើយនេះក៏ជាព្រឹត្តិការណ៍ដែលមានសមាសភាពចូលរួមពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិកផងដែរ។

ជាមួយនឹងមហាព្រឹត្តិការណ៍មួយនេះ ម្ចាស់ផលិតផលចំនួន២នាក់ ដែលម្នាក់ជាម្ចាស់ផលិតផលម្ហូបអាហារ និងម្នាក់ទៀតជាម្ចាស់ភោជនីយដ្ឋានបានបង្ហាញពីក្ដីសាទរចំពោះការបង្កើតឱ្យមានវេទិកានេះ ខណៈដែលខ្លួនទើបតែបានចូលរួមជាលើកទី១។
ម្ចាស់អាជីវកម្មភោជនីយដ្ឋាន Sea.1 (សុំមិនបញ្ចេញឈ្មោះ) មានទីតាំងនៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ បានរៀបរាប់ថា ៖
“វេទិកានេះល្អណាស់ក្នុងការផ្សព្វផ្សាយផលិតផលម្ហូបអាហាររបស់យើងទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ…ជាពិសេស ខ្ញុំអាចបង្ហាញកេរ្កិ៍ឈ្មោះភោជនីយដ្ឋានរបស់ខ្ញុំ ក៏ដូចជាចំណុចពិសេសរបស់មុខម្ហូបខ្ញុំបាន”

ជាមួយគ្នានេះ ដោយសារតែនៅក្នុងព្រឹត្តិការណ៍មានអ្នកចូលរួមមានចំនួនច្រើនរហូតដល់ប្រមាណ ៥០ម៉ឺននាក់ ម្ចាស់ភោជនីយដ្ឋានរូបនេះបានបង្ហាញពីក្ដីសង្ឃឹមយ៉ាងមុតមាំថា ផលិតផលអាហាររបស់ខ្លួនអាចផ្សព្វផ្សាយទៅដល់មនុស្សក្នុងចំនួនច្រើនដូចគ្នា ហើយស្របទៅនឹងឱកាសដ៏កម្រនេះ លោកនឹងសម្រិតសម្រាំងម្ហូបដ៏ពិសេសៗចំនួន៥មុខ ក្នុងការចូលរួមប្រកួតមុខម្ហូបប្រចាំខេត្តផងដែរ។
ដោយឡែកសហគ្រិនម្នាក់ទៀតដែលជាម្ចាស់ផលិតផលផ្នែកស្ថាបត្យកម្ម លោក Mario Tan ដែលជានាយកគ្រប់គ្រងនៃអាជីវកម្ម Interior by Veneer បានរៀបរាប់ថា ៖
“មូលហេតុដែលខ្ញុំជ្រើសរើសយកវេទិកានេះសម្រាប់ផ្សព្វផ្សាយផលិតផល ព្រោះខ្ញុំមើលឃើញពីសក្កានុពលជាច្រើនពីពិព័រណ៍មួយនេះ ហើយដំណើរការនៃការរៀបចំក៏អាចទុកចិត្តបាន”
លោកបានបន្ថែមផងដែរថា ៖
“គោលបំណងធំនៃការដាក់តាំងសេវាកម្មតុបតែង រចនា និងដេគ័ររបស់យើងគឺ ចង់ចែករំលែកចំណេះដឹងទៅដល់អ្នកចូលរួមតាមរយៈការដាក់តាំងបង្ហាញផលិតផលសម្រេចនៅក្នុងស្តង់ ថ្វីត្បិតថាបច្ចុប្បន្នចំណេះដឹងផ្នែកស្ថាបត្យកម្មនេះមិនទាន់ទូលំទូលាយនៅឡើយ”
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានឹងធ្វើឡើងនៅថ្ងៃទី ៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា នៅឯឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍នេះនឹងបើកឱ្យបណ្ដាប្រទេសក្នុងអាស៊ាន និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលរួមបង្កើតទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាលើកស្ទួយផលិតផលកសិកម្មខ្មែរ ជាមួយនឹងក្ដីរំពឹងទុកថាមានអ្នកចូលរួមប្រមាណ ៥០ម៉ឺននាក់ ជាមួយនឹងការរៀបចំស្តង់បង្ហាញផលិតផលចំនួន៧០០ស្តង់៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content