ភ្នំពេញ ៖ STAY25 ជាកម្មវិធីកក់កន្លែងគេងក្នុងស្រុក មានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ដោយផ្តល់ជូនកម្មវិធីក្នុងស្រុកដែលបង្កើតដោយកូនខ្មែរសម្រាប់កូនខ្មែរ។
កម្មវិធី STAY25 ដំបូងត្រូវបានបង្កើតឡើងក្នុងអំឡុងពេលដ៏លំបាកនៃជំងឺរាតត្បាតកូវីដ-១៩ ចាប់ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២១។ ក្នុងអំឡុងពេលនោះ ទេសចររបស់កម្ពុជា ដែលពឹងផ្អែកយ៉ាងខ្លាំងលើភ្ញៀវបរទេសបានប្រឈមមុខនឹងបញ្ហាធំៗនៅពេលដែលការធ្វើដំណើរអន្តរជាតិត្រូវបានរាំងខ្ទប់ បណ្តាលឱ្យសណ្ឋាគារ និងផ្ទះសំណាក់បាត់បង់ចំណូល និងបិទទ្វារជាច្រើន។

លោក រ៉ា កូរ៉ា ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិបានមើលឃើញថា ទោះបីជាការធ្វើដំណើរក្នុងស្រុកនៅតែបន្តក៏ដោយ ក៏អ្នកធ្វើដំណើរក្នុងស្រុកមិនមានមធ្យោបាយល្អក្នុងការស្វែងរក និងកក់កន្លែងស្នាក់នៅក្នុងប្រទេសនោះទេ។ ដោយយល់ឃើញបែបនេះ លោកបានសម្រេចចិត្តបង្កើតកម្មវិធីមួយដែលអាចជួយដល់អាជីវកម្មក្នុងស្រុក និងជំរុញសេដ្ឋកិច្ចក្នុងស្រុក ។ គំនិតថ្មីនេះបានធ្វើឱ្យ STAY25 ក្លាយជា កម្មវិធីភ្នាក់ងារទេសចរណ៍អនឡាញ (Online Travel Agency) ក្នុងស្រុកដំបូងគេបង្អស់សម្រាប់កក់សណ្ឋាគារនៅកម្ពុជា ផ្តល់ភាពងាយស្រួលក្នុងការស្វែងរកកន្លែងគេងថ្មីៗ និងស្អាតៗនៅក្នុងស្រុក ដែលមិនមែនជាកម្មវិធីបរទេស និងមានសេវាឆ្លើយតបអតិថិជនជាភាសាខ្មែរ រហ័សទាន់ចិត្ត និងមានទំនុកចិត្ត។ ការបង្កើតនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទីផ្សារដែលមិនមានវេទិកាក្នុងស្រុកច្រើននោះទេពីមុនមក។ កម្មវិធីនេះមានការពេញនិយមយ៉ាងឆាប់រហ័ស ដោយមានអ្នកទាញយកប្រើប្រាស់ជាង ១២០ ០០០ នាក់រួចមកហើយមកទល់ពេលនេះ៕










វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content