សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាបានបង្កើនការចូលរួមដោះ​ស្រាយ​បញ្ហាប្រឈមបរិស្ថានសកល និងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាបានខិតខំបង្កើនការចូលរួមជាលំដាប់ក្នុងការដោះស្រាយ​បញ្ហា​ប្រឈមបរិស្ថានសកល រួមទាំងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ «ការ​ទទួល​ខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា និងផ្អែកតាមសមត្ថភាពរៀងៗខ្លួន»។

សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានមានប្រសាសន៍ថា  ជាការរួមចំណែកដោះស្រាយបញ្ហា​ប្រែប្រួល​​អាកាសធាតុ ព្រះរាជាណាចក្រកម្ពុជា ថ្វីត្បិតតែជាប្រទេសតូច និងបញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់​តិច កម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់​សកល។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖

“ការរួមចំណែកដោះស្រាយនេះ កម្ពុជាបានបង្កើនថវិកាជាតិចំនួន៣ដង សម្រាប់សកម្មភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និងបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ៤២ភាគរយនៅត្រឹមឆ្នាំ២០៣០”

សម្ដេចតេជោ ក៏បានគូសបញ្ជាក់ថា កម្ពុជាបានដាក់​ចេញនូវយុទ្ធ​សាស្ត្រអភិវឌ្ឍន៍​សម្រាប់រយៈពេលវែងប្រកប​ដោយអព្យាក្រឹត្យកាបូន ដើម្បីជំរុញសេដ្ឋកិច្ច​បៃតង ដែលធន់​នឹងអាកាសធាតុ ជាមួយនឹងការបញ្ចេញកាបូនតិចផងដែរ។ លើសពីនេះ​ទៀត កម្ពុជាក៏​បានកំណត់ផងដែរ ការអភិវឌ្ឍបៃតង និងការទប់ទល់ការប្រែប្រួល​អាកាស​ធាតុ ជាសមាស​ភាពដ៏សំខាន់នៃការកសាងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិ​នៃ​ជំងឺ កូវីដ-១៩ និងបានកំណត់ក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែល​ជា​ច្បាប់ វិនិយោគ​ថ្មី នូវការលើកទឹកចិត្តដល់ការវិនិយោគថាមពលបៃតង សេដ្ឋកិច្ចចក្រា និងកិច្ចការពារ​បរិស្ថាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា  បញ្ហាបរិស្ថានមិនស្គាល់ព្រំដែនប្រទេសឡើយ ហេតុ​នេះ មានតែកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិជាធ្លុងមួយប៉ុណ្ណោះ ទើបអាចដោះ​ស្រាយបញ្ហាប្រឈមបរិស្ថានសកលដោយប្រសិទ្ធភាព និងជួយសង្គ្រោះភពផែនដី ពីគ្រោះ​មហន្តរាយទាំងឡាយ។

សម្ដេចតេជោបានបង្ហាញពីការជឿជាក់ថា ៖

“យើង​ទាំងអស់ពិតជាអាចធ្វើបានដោយក្នុងនោះក៏មានឧទាហរណ៍ល្អៗជាច្រើននៃសាមគ្គីភាព និងកិច្ចសហការទាំងនេះ ដូចជា ការអនុវត្តពិធីសារម៉ុងរ៉េអាល់ ដែលបានកាត់បន្ថយ និង​ឈានទៅលុបបំបាត់សារធាតុ បំផ្លាញស្រទាប់អូហ្សូន បានធ្វើឱ្យយើងមានសង្ឃឹមយ៉ាង​មុតមាំថា យើងពិតជាអាចជម្នះនូវរាល់បញ្ហាទាំងនេះជាមួយគ្នាបាន។ ជាទិសដៅ​បន្ត យើងត្រូវបន្តលើកកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិ ទាំងទ្វេ​ភាគី និងពហុភាគី ដោយទុកភាពខុសគ្នាផ្នែកប្រព័ន្ធដឹកនាំនយោបាយ វប្បធម៌ និងជំនឿ​សាសនាដោយឡែក”

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ៖

“ការគាំទ្រហិរញ្ញវត្ថុ និងការផ្ទេរបច្ចេក​វិទ្យា​ពីប្រទេសអភិវឌ្ឍន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍ គឺជាប្រការចាំបាច់ដើម្បីចូល​រួមដោះ​ស្រាយបញ្ហាបរិស្ថានសកលឱ្យកាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយ​គ្នា​នេះ យើងក៏គួរផ្តោតជាសំខាន់ផងដែរ លើការកសាង និងការធ្វើសមាហរ​ណកម្មធន​ធានមនុស្ស តាមរយៈការចែករំលែក ចំណេះដឹងអំពីការដោះស្រាយបញ្ហាបរិស្ថាន និងកម្ម​វិធីទស្សនកិច្ចសិក្សាជាដើម ដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់នៃបញ្ហាបរិស្ថានសកល ហើយកម្ពុជាបានត្រៀមខ្លួនជាស្រេច យើងត្រូវការដៃគូ ទាំងសាធារណៈ និងឯកជន ដើម្បីជួយយើងសម្រេចបាននូវ​ការ​ប្ដេជ្ញាចិត្តទាំងនេះ”

គួរបញ្ជាក់ថា ពិភពលោកមុននេះបានកំណត់ទិសដៅទប់ស្កាត់ការកើនឡើងកម្តៅដោយសន្យា បញ្ឈប់សកម្មភាពកាប់ព្រៃឈើ និងការឈប់ប្រើប្រាស់ធ្យូងថ្ម។ ប៉ុន្តែសង្គ្រាមក្នុងប្រទេស អ៊ុយក្រែន ត្រូវបានប្រទេសលោកខាងលិច បានបំភ្លេចចោលនូវការសន្យាទាំងនោះ ដែលធ្វើឱ្យក្តីបារម្ភនៃការកើនឡើងសីតុណ្ហភាពកម្តៅពិភព លោករហូត ដល់ ២.៤អង្សាសេ ក្នុង រយៈពេល១០០ឆ្នាំទៅមុខទៀតនោះ នឹងទំនងមិនអាចទប់ស្កាត់បានឡើយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុន​ ២០​-​៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ

លោក Trump សន្យាចែកលុយឱ្យពលរដ្ឋម្នាក់ ៥០០០ ដុល្លារ ពេលឈ្នះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/09/2026

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាយ៉ាងភ្ញាក់ផ្អើលមួយដល់ពលរដ្ឋដោយថ្លែងថា លោកនឹងផ្តល់ប្រាក់លើកទឹកចិត្ត ដែលហៅថា «Trump Dividend» ចំនួន ៥០០០ ដុល្លារ ជូនដល់ប្រជាពលរដ្ឋអាមេរិកាំងពេញវ័យគ្រប់ៗរូបប្រសិនបើគណបក្សសាធារណៈ អាចបន្តគ្រប់គ្រង និងរក្សាកៅអីភាគច្រើនក្នុងសភាទាំងពីរនាពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ អំឡុងខែវិច្ឆិកាខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក

បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/09/2026

បរទេស ៖ ប្រមុខរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមរុញច្រានយុទ្ធសាស្ត្រផលិតបន្ទះឈីបរបស់ខ្លួនឱ្យកាន់តែធំជាងមុន ដោយមិនត្រឹមតែផ្តោតលើការផលិតឈីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងលើខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលនៅក្នុងប្រទេសផងដែរ។ យោងតាមអត្ថបទដែលបានចេញផ្សាយដោយកាសែត Novinata បានឲ្យដឹងថា គោលដៅចម្បង គឺកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងប្រែក្លាយខ្លួនទៅជាប្រទេសនាំមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។ បច្ចុប្បន្ន បន្ទះឈីប គឺជាបេះដូងនៃបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា ទូរស័ព្ទស្មាតហ្វូន រថយន្ត ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)និងកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់។