ការកើនឡើងតម្លៃប្រេងបានធ្វើឱ្យប៉ះពាល់ដល់វិស័យមួយចំនួន ជាពិសេសការដឹកជញ្ជូន

បរទេស ៖ យោងទៅតាមប្រភពពី Aramex បានបង្ហាញថា ការឡើងថ្លៃតម្លៃប្រេងបានជះឥទ្ធិពលប៉ះពាល់ដល់គ្រប់វិស័យដែលពឹងផ្អែកលើប្រេង ជាពិសេស ការដឹកជញ្ជូន និងខ្សែសង្វាក់ផលិតកម្មនៃឧស្សាហកម្ម។

បញ្ហាទី១ គឺការដឹកជញ្ជូនថ្លៃធ្វើឲ្យមានអស្ថិរភាពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងប៉ះពាល់ដល់ការរីកចម្រើនរបស់ក្រុមហ៊ុន។ ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនកំពុងព្រួយបារម្ភថា ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ជាហានិភ័យដ៏ធំបំផុតចំពោះកំណើនសេដ្ឋកិច្ច និងសាជីវកម្មរបស់ពួកគេ។  

បញ្ហាទី២ ការប្រែប្រួលតម្លៃប្រេងប៉ះពាល់ដល់ផែនការរបស់ក្រុមហ៊ុនទាំងរយៈពេលវែង និងរយៈពេលខ្លី។ ជាទូទៅ ក្រុមហ៊ុនទាំងនោះរៀបចំផែនការរយៈពេលវែងទាក់ទងនឹងបណ្តាញចែកចាយ និង ផែនការរយៈពេលខ្លីពាក់ព័ន្ធទៅនឹងអ្នកផ្គត់ផ្គង់ផ្នែកដឹកជញ្ជូន។ នៅពេលតម្លៃប្រេងទាបមានន័យថា ការដឹកជញ្ជូនក៏មានតម្លៃទាបដែរ ប៉ុន្តែការឡើងថ្លៃតម្លៃប្រេងបានបង្ខំឲ្យក្រុមហ៊ុនមួយផ្លាស់ប្តូរការដឹកជញ្ជូនតាមទឹកមកដីគោកវិញ ឬ ងាកទៅរកក្រុមហ៊ុនដឹកជញ្ជូនដែលប្រើប្រាស់យានជំនិះអគ្គិសនី ដើម្បីជៀសវាងការចំណាយលើការដឹកជញ្ជូនដែលប្រើប្រេងឥន្ធនៈមានតម្លៃថ្លៃ។

បញ្ហាទី៣ តម្លៃប្រេងថ្លៃធ្វើឲ្យការដឹកជញ្ជូនមានភាពពិបាកជាងមុន ដោយសារការឡើងតម្លៃប្រេងឆៅបានធ្វើឱ្យការចំណាយលើការដឹកជញ្ជូនមានតម្លៃថ្លៃជាងការផលិត ស្តុក និងគ្រឿងបរិក្ខារផ្សេងៗ ដោយបង្ខំឱ្យម្ចាស់ក្រុមហ៊ុនដែលចែកចាយមានភាពបត់បែនជាងមុន។ ការឡើងថ្លៃតម្លៃប្រេងមានន័យថា តម្លៃដឹកជញ្ជូនពីក្រៅប្រទេសក៏ថ្លៃផងដែរ ដែលធ្វើឱ្យកាន់តែមានគម្លាតរវាងមជ្ឈមណ្ឌលចែកចាយ និងអ្នកលក់បន្ត។ ដូច្នោះហើយ ម្ចាស់ក្រុមហ៊ុនចែកចាយអាចត្រូវចំណាយលុយបន្ថែម ដើម្បីបង្កើតឃ្លាំងបន្ថែមទៀតទៅតាមតំបន់ជាក់លាក់នីមួយៗ។

បញ្ហាទី៥ ការដឹកជញ្ជូនថ្លៃប៉ះពាល់ដល់ការផ្គត់ផ្គង់ដែលនៅឆ្ងាយពីមជ្ឈមណ្ឌលចែកចាយ។ ក្នុងអំឡុងពេលរាតត្បាតកូវីដ-១៩ គេរកឃើញថា ការផ្គត់ផ្គង់ជាញឹកញាប់នៅឆ្ងាយពីមជ្ឈមណ្ឌលចែកចាយ ដែលធ្វើឲ្យស្តុកខ្វះបរិមាណសម្រាប់បំពេញតម្រូវការ។ ដោយឡែក ក្នុងអំឡុងពេលតម្លៃប្រេងប្រែប្រួលឡើងចុះជាញឹកញាប់ បណ្តាញផ្គត់ផ្គង់មានភាពយឺតជាងមុន ដោយសារពួកគេចង់ទទួលបានអត្ថប្រយោជន៍ពីតម្លៃប្រេងទាប និងការពារពីផលប៉ះពាល់នៃតម្លៃប្រេងថ្លៃ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ