ភ្នំពេញ៖ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្កើតជំនួបយ៉ាងពិសេសជាមួយបងប្អូនរត់កង់បីជាច្រើនគ្រឿង ក្នុងគោលបំណងសំណេះសំណាលពីសុខទុក្ខ ជាពិសេស បង្កើតបរិយាកាសចែករំលែកចំណេះដឹងបន្ថែមពីច្បាប់ចរាចរណ៍ផ្ទាល់ ដើម្បីសណ្តាប់ធ្នាប់ការបើកបរតាមដងផ្លូវរបស់បងៗកង់បី ។
ការផ្តល់ចំណេះដឹងអំពីច្បាប់ចរាចរណ៍ពីអ្នកជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងវិធីបើកបរឱ្យមានសុវត្ថិភាពសម្រាប់អ្នកបើកបរកង់បី បានប្រព្រឹត្តឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ នៅរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស។

ក្រៅពីបញ្ជ្រាបចំណេះដឹងអំពីច្បាប់ចរាចរណ៍ អ្នកបើកបរកងបីទាំងអស់ ក៏បានធ្វើទស្សនកិច្ចរោងចក្រផលិតភេសជ្ជៈដ៏ធំ ជាពិសេស គឺបានទស្សនាខ្សែច្រវាក់ផលិតកម្មដ៏ទំនើបក្នុងស្រុកផ្ទាល់តែម្តង។ មិនតែប៉ុណ្ណោះ អ្នកបើកបរកងបី បានជួបជុំគ្នាសាកល្បងបើកតាមផ្លូវយ៉ាងមានសណ្តាប់ធ្នាប់ក្រោយពេលបានទទួលការបណ្តុះបណ្តាលរួច ព្រមទាំងផ្តល់កម្មពិធីនាំសំណាងចាប់អាំងប៉ាវនៅផ្សារទំនើប ២៧១ មេហ្គា ម៉ល ដែលជាការលើកទឹកចិត្តមុនបញ្ចប់កម្មវិធីពី ដាហ្ស។
គួរជម្រាបផងដែរថា កម្មវិធីស្វែងរកកំណប់អាំងប៉ាវនេះ បង្កប់រង្វាន់លើកទឹកចិត្តជាច្រើនដល់បងប្អូនដែលបានចូលរួមជំនួបក្រុមអ្នកបើកបរគំរូរបស់ដាហ្ស ដែលជាការជូនលាភ ជូនជ័យ យកសំណាងល្អៗត្រឡប់ទៅផ្ទះ ជាមួយ ដាហ្ស ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ។ ដាហ្ស ភេសជ្ជៈប៉ូវកម្លាំង ខ្លាំង













វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content