ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ក្រសួងមហាផ្ទៃ នឹង​ពួតដៃគ្នា​រៀបចំ​ភូមិ ឃុំ សង្កាត់ ឱ្យ​កាន់តែមានសុវត្ថិភាព

ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់​​ និង​ក្រសួង​មហាផ្ទៃ បាន​សហការគ្នា​ក្នុងការរៀបចំផ្សព្វផ្សាយ​​ពីគោល​នយោបាយ​ភូមិ ឃុំ មានសុវត្ថិភាព ដោយបានដាក់​ផែនការ​ក្នុងការ​ទប់ស្កាត់​ លុប​បំបាត់​នូវអំពើ​ហិង្សា បញ្ហា​គ្រឿង​ញៀន ល្បែងស៊ីសង និង​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​ភូមិ ឃុំ ​ឱ្យបាន​កាន់​តែប្រសើរ ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់​ មានសុវត្ថិភាព កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រីក្រសួង​​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានមានប្រសាសន៍ថា កិច្ចការភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាកិច្ចការស្នូល ឬជាមុខងារសាធារណៈកម្រិតមជ្ឈិមសំរាប់ឱ្យគ្រប់បណ្ដាមូលដ្ឋានភូមិ ឃុំ សង្កាត់ ទាំងអស់នៅទូទាំងប្រទេស ឯកភាពគ្នាអនុវត្តកិច្ចការមួយជារួម ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា គ្មានគ្រឿងញៀន គ្មានការលេងល្បែងស៊ីសងខុសច្បាប់ និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ធានាបាននូវការរស់នៅប្រកបដោយភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ៖

«កិច្ចការភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាកិច្ចការសំខាន់ដែលយើងទាំងអស់គ្នាត្រូវរៀនសូត្រខ្លួនឯងផងនិងដកស្រង់បទពិសោធន៍ខ្លួនឯងផង ហើយសម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក៏ត្រូវជួយតម្រង់ទិសលើកិច្ចការនេះដល់អាជ្ញាធរនិងក្រុមការងារថ្នាក់មូលដ្ឋាននីមួយៗផងដែរ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវគោលគំនិតមួយចំនួនដើម្បីពិចារណាបន្ថែមលើគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយផ្សារភ្ជាប់ទៅនឹងតំបន់ឆ្នេរ គឺ ទី១: សន្តិភាព និងស្ថិរភាពនយោបាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនអាចខ្វះបានក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ហើយកិច្ចការភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងកិច្ចការវិមជ្ឈការ និងវិសហមជ្ឈការ គឺជាកិច្ចការសំខាន់ដើម្បីឈានសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០, ទី២: ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានឱ្យបានគ្រប់គ្រាន់ដោយប្រើប្រាស់យុទ្ធសាស្ត្រធ្វើផ្លូវដើម្បីផ្ដល់ជីវិត ផ្ដល់ដង្ហើមសេដ្ឋកិច្ចនៅក្នុងខេត្តតំបន់ឆ្នេរ, ទី៣: ការសាងសង់ប្រព័ន្ធចែកចាយទឹកស្អាត និងអគ្គិសនីឱ្យធានាបាននិរន្តរភាព ដើម្បីបង្កើនសក្តានុពលរោងចក្រ និងទេសចរណ៍នៅក្នុងខេត្តតំបន់ឆ្នេរ ជាពិសេសខេត្តកំពត និងការវិនិយោគលើប្រព័ន្ធលូបង្ហូរទឹកកខ្វក់នៅកោះរ៉ុង និងកោះរ៉ុងសន្លឹមដើម្បីផ្ដល់ឱ្យសហគមន៍មានការងារធ្វើជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចការភូមិឃុំសង្កាត់មានសុវត្ថិភាពគឺត្រូវគិតពីអ្វីដែលជាភាពជាក់ស្ដែង ដោយភ្ជាប់ជាមួយការជួយកែលម្អជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យប្រសើរឡើងផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

Leave a Reply

Your email address will not be published. Required fields are marked *