កូនខ្មែរមានសត្ថភាពផលិតគ្រឿងសំអាង និងមានការគាំទ្រច្រើននៅលើទីផ្សារ

តាកែវ ៖ ដោយមើលឃើញសក្តានុពល និងភាពងាយស្រួលក្នុងការស្វែងរកវត្ថុធាតុដើមដ៏សំបូរបែប កូនខ្មែរមួយរូបបានខិតខំរិះរកគំនិតកែច្នៃរុក្ខជាតិធ្វើជាគ្រឿងសំអាង ហើយដាក់លក់នៅលើទីផ្សារក្នុងស្រុកដោយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ជាពិសេសជនជាតិខ្មែរ។

អ្នកនាង ខុន សំណាង ប្រធានផ្នែកលក់សិប្បកម្មផលិតគ្រឿងសំអាង ឯកប៊ីយូធី បានឱ្យដឹងថា សិប្បកម្ម ឯកប៊ីយូធី ស្ថិតនៅខេត្តតាកែវ បានចាប់ផ្តើមដំណើរការអស់រយៈពេល៥ឆ្នំាមកហើយ ដោយមានផលិតសាប៊ូកក់សក់ សាប៊ូដុសខ្លួន សាប៊ូលាងមុខ ក្រែមលាបបបូរមាត់ ប្រេងបណ្តុះសក់និងថែរក្សាសក់ ជាពិសេសសាប៊ូសូត្រមាសដែលផលិតចេញពីសំបុកដង្កូវនាង និងទទួលបានការគាំទ្រច្រើននៅលើទីផ្សារ។

ដោយឈរលើគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីក្រៅប្រទេស បានធ្វើឱ្យផលិត​ផលគ្រឿងសំអាងដែលផលិតដោយសិប្បកម្មក្នុងស្រុកមួយនេះទទួលបានការគាំទ្រច្រើនពីអតិថិជនកាន់តែច្រើនឡើងៗ និងបានទទួលស្គាល់ជាផ្លូវការដោយក្រសួងសុខាភិបាលថែមទៀតផង។

ប្រធានផ្នែកលក់ខាងលើបញ្ជាក់ថា ៖ «ក្នុងចំណោមផលិតផលខាងលើ មានផលិតថ្មីមួយកំពុងពេញនិយម គឺផលិតផលថែរក្សាសក់ និងបណ្តុះសក់ មានប្រសិទ្ឋិភាពខ្ពស់ ដែលទើបចរាចរណ៍ថ្មីៗនៅលើទីផ្សារ ពោលគឺត្រឹមតែរយៈពេលមិនដល់មួយឆ្នាំផង មានអតិថិជនប្រមាណជាង២០០០នាក់ បាន និងកំពុងប្រើប្រាស់ ហើយក៏មានអតិថិជនខ្លះទិញយកទៅលក់បន្តនៅក្រៅប្រទេសទៀត​ផង»។

អ្នកនាងបានបញ្ជាក់ទៀតថា ៖ «ផលិតថែរក្សាសក់ និងបណ្តុះសក់នេះ គឺចម្រាញ់ចេញពីវត្ថុធាតុដើមដែលជារុក្ខជាតិក្នុងស្រុករួមមានដូចជា ប្រេងដូង​ ប្រេងល្ហុងខ្វង ប្រេងល្ង ម្សៅអង្ករសំរ៉ូប និងផលិតផលប្រេងរុក្ខជាតិមួយចំនួនទៀត ដែលងាយស្រួលរកនៅក្នុងស្រុកយើង។

វាមានភាពងាយស្រួលប្រើ មិនតម្រូវឱ្យប្រើប្រាស់រាល់ថ្ងៃនោះទេ ដោយគេអាចប្រើ ២ថ្ងៃម្តង ឬ ៣ថ្ងៃម្តងក៏បាន ដោយគ្រាន់តែយកប្រេងបណ្តុះសក់នេះទៅអប់សក់ នៅពេលមានតម្រូវការកក់សក់ ហើយអប់ទុករយៈពេល៣០នាទីរួចហើយ ចាំយកសាប៊ូមកកក់សក់សម្អាតចេញ»។

គួរបញ្ជាក់ថា ដោយសារមានការគាំទ្រពីអតិថិជនក្នុងស្រុកកាន់តែច្រើន បានធ្វើឱ្យសិប្បកម្មមួយនេះមានដំណើរការទៅមុខជាលំដាប់ ហើយបានផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងតំបន់មួយចំនួន ជាពិសេសបានទិញវត្ថុធាតុដើមពីកសិករក្នុងស្រុក ដែលជាចលករមួយជួយឱ្យសេដ្ឋកិច្ចគ្រួសារកសិករមានភាពល្អប្រសើរបានមួយកម្រិតផងដែរ៕ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *