ធនាគារឯកជនធំមួយរបស់រុស្ស៊ី Alfa-Bank គ្រោង បើកសាខាពីរនៅប្រទេសចិន

បរទេស ៖ យោងតាមប្រភពី Russia Briefing រាយការណ៍ថា ធនាគារ Alfa-Bank ដែលជាអ្នកផ្តល់ប្រាក់កម្ចីឯកជនធំបំផុតរបស់រុស្ស៊ីគ្រោងនឹងបើកសាខានៅក្នុងប្រទេសចិន។

កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារ Alfa-Bank បានប្រកាសពីផែនការបើកសាខាចំនួនពីរនៅក្នុងទីក្រុងប៉េកាំង និងទីក្រុងសៀងហៃ ហើយនឹងបញ្ជូនឯកសារចុះឈ្មោះទៅកាន់ធនាគារកណ្តាលចិន People’s Bank of China ក្នុងពេលឆាប់ៗនេះ។

មិនត្រឹមតែប៉ុណ្ណោះ ធនាគារ Alfa-Bank គ្រោងនឹងក្លាយទៅជាធនាគារឯកជនដំបូងគេរបស់រុស្ស៊ីដែលបើកសាខាពេញលេញនៅក្នុងទីក្រុងសំខាន់ៗចំនួនពីរក្នុងប្រទេសចិនក្នុងពេលតែមួយ។ ការពង្រឹកសាខានេះត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រសំខាន់មួយក្នុងការពង្រីកខ្លួននៅមហាអំណាចអាស៊ី។ ចាប់តាំងពីដើមឆ្នាំ២០២៣ មក ធនាគារ Alfa-Bank បានក្លាយមុខជាអ្នកផ្តល់ប្រាក់កម្ចីកំពូលជាប្រាក់យ័នចិននៅលើទីផ្សាររុស្ស៊ី ដែលស្មើនឹង ១ ភាគ ៣ នៃប្រាក់កម្ចីជាប្រាក់យ័នសរុបទាំងអស់នៅក្នុងប្រទេសរុស្ស៊ី។

លោក Vladimir Voeykov ប្រធានផ្នែកធុរកិច្ចខ្នាតមធ្យម និងធំរបស់ Alfa-Bank បាននិយាយថា ៖

«នៅឆ្នាំនេះ ពួកយើងបានបើកដំណើរការសេវាកម្មសម្រាប់អ្នកនាំចូល និងអ្នកនាំចេញដែលធ្វើការជាមួយនឹងប្រទេសចិន រួមទាំងសម្រួលដល់ការបញ្ចេញទំនិញពីគយ។ យើងក៏បានរៀបចំវេទិកាដ៏ធំមួយសម្រាប់អ្នកចែកចាយរថយន្តដែលផ្តោតសំខាន់ទៅខាងចិន និង​ផ្តល់ជម្រើសផលចំណេញសម្រាប់ការទិញប្រាក់យន់ ហើយយើងបានធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យវាអតិថិជនរបស់យើងសប្បាយចិត្តក្នុងការធ្វើការជាមួយដៃគូមកពីប្រទេសចិន។ ការ​បើក​សាខារបស់យើង ​គឺ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​ដ៏ត្រឹមត្រូវមួយនៅ​ក្នុង​យុទ្ធសាស្ត្រ​របស់​យើង ហើយយើង​មាន​ទំនុក​ចិត្ត​ថា វានឹង​ជួយ​អតិថិជន​រុស្ស៊ី​ក្នុងការធ្វើ​អាជីវកម្ម​ជាមួយ​ប្រទេស​ចិន​កាន់​តែ​មាន​ប្រសិទ្ធភាព»។

គួរឲ្យបញ្ជាក់ដែរថា ធនាគារ Alfa-Bank មានទីស្នាក់ការកណ្តាលនៅទីក្រុងមូស្គូ និងមានប្រតិបត្តិការនៅក្នុងប្រទេសចំនួនប្រាំពីរ ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនសាជីវកម្មសកម្មចំនួន ២២ លាននាក់ និងអតិថិជនលក់រាយសកម្មជាង ១ លាននាក់គិតត្រឹមដំណាច់ឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចរវាងរុស្ស៊ី និងចិនដែលកំពុងកើនឡើង។

យោងតាមប្រភពដដែលបង្ហាញថា ដំណើរការនេះនឹងត្រូវបានពន្លឿន ខណៈដែលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងម៉ូស្គូ និងលោកខាងលិចជុំវិញជម្លោះនៅអ៊ុយក្រែន រួមទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីជាដើម។ ការរឹតបន្តឹងនេះបានជំរុញឱ្យរុស្ស៊ីងាកចេញពីទីផ្សារលោកខាងលិច និងងាកទៅរកខាងកើតវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​