ព្រះសីហនុ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានលើកឡើងថា ការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសវិស័យឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីកសាងសេដ្ឋកិច្ចដែលធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនតិច។

នេះជាការលើកឡើងរបស់ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាវិបស្សនារបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ចាប់ពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលពីវឌ្ឍនភាព ការអនុវត្តកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ សម្រាប់ ឆ្នាំ២០២១ និងទិសដៅផែនការសម្រាប់ ឆ្នាំ២០២២។

ឯកឧត្តម ទិន ពន្លក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានដែលសម្រចបានលទ្ធផលការងារសំខាន់ៗដូចជា ការរៀបចំផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០១៤-២០២៣ របាយការណ៍បច្ចុប្បន្នភាព២ឆ្នាំម្ដង (BUR) របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Updated NDC) ការបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្រ្តតាមវិស័យ ផែនការថវិកា និងផែនការអភិវឌ្ឍន៍ជាតិ ការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ដែលគ្រោងនឹងបញ្ចប់នាដំណាច់ឆ្នាំនេះ និងរបាយការណ៍ជាតិលើកទី៣ ដែលគ្រោងនឹងបញ្ចប់នាដើមឆ្នាំ២០២២ ។
ឯកឧត្តម ក៏បានលើកឡើងអំពីទស្សនៈវិស័យវែងឆ្ងាយ និងគោលនយោបាយថ្មីបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍធន់នឹងអាកាសធាតុ ដូចជាការរៀបចំផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា និងផែនការយុទ្ធសាស្រ្តសា្តរបៃតងឡើងវិញក្រោយជំងឺកូវីដ-១៩ ការលើកកម្ពស់ការសិក្សាស្រាវជ្រាវ ការកៀរគរថវិកាដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងនវានុវត្តន៍។
ឯកឧត្តម បានបញ្ជាក់ថារាល់គម្រោងនីមួយៗគួរវាយតម្លៃស៊ីជម្រៅអំពីសមិទ្ធផល (Outcomes) និងផលប៉ះពាល់ (Impacts) នៃការអនុវត្តទាក់ទងនឹងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពនានា ដោយមិនគ្រាន់តែគិតត្រឹមតែកម្រិតលទ្ធផល (Outputs) នោះទេ។ ការចូលរួមពីវិស័យឯកជនពិតជាមានសារសំខាន់ក្នុងការអនុវត្តគម្រោង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ឧទាហរណ៍ការអនុវត្តថាមពលកកើតឡើងវិញ ការអនុវត្តកសិកម្មឆ្លាតវៃអាកាសធាតុ និងការអនុវត្តយន្តការកែសម្រួលកាបូនឆ្លងដែនជាដើម។ ឯកឧត្តម បានបន្ថែមទៀតថា ក្នុងនាមជាស្ថាប័នសម្របសម្រួល ជាមួយដៃគូជាតិនិងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានត្រូវមានចំណេះដឹង ការប្តេជ្ញាចិត្ត ក្រមសីលធម៌ និងជំនាញច្បាស់លាស់ព្រមទាំងកោសល្យប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបន្តកៀរគរធនធានពីគ្រប់ប្រភពទាំងអស់ រួមមានថវិការដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងមូលនិធិអាកាសធាតុនានា រួមទាំងមូលនិធិអាកាសធាតុបៃតង មូលនិធិបន្ស៊ាំជាដើម សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content