សម្តេចតេជោ ៖ នេះជាសម័យកាលប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ប៉ុន្ដែសូមប្រកួតប្រជែងដើម្បីការលូតលាស់ទាំងអស់គ្នា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះគឺសម័យកាលក្នុងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ប៉ុន្ដែសូមកុំប្រកួតប្រជែងដើម្បីសម្លាប់គ្នា ប៉ុន្ដែសូមប្រកួតប្រជែងដើម្បីការលូតលាស់ទាំងអស់គ្នា។

សម្តេចតេជោ បានលើកឡើងដូច្នេះ អំឡុងពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤ ៧០៥ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា

“យើងកុំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ គឺត្រូវធ្វើជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ស្របពេលដែលសម័យនេះ គឺជាសម័យកាលប្រកួតប្រជែង មិនមែនជាសម័យកាលផ្ដួលរំលំដៃគូនោះទេ”

ក្នុងន័យនេះ សម្តេចតេជោសំដៅទៅសេដ្ឋកិច្ចបំពេញឱ្យគ្នាដើម្បីរីកចម្រើនរួមគ្នា។

សម្តេចតេជោ បានលើកឡើងពីទីផ្សារចិន អឺរ៉ុប អាមេរិក និងប្រទេសជិតខាង ដូចជាថៃ និងវៀតណាម ដែលសុទ្ធសឹងតែជាទីផ្សារនាំចេញធំៗរបស់កម្ពុជា ដូច្នេះប្រសិនបើសេដ្ឋកិច្ចមួយចុះខ្សោយ នោះក៏អាចប៉ះពាល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា ៖

“ប្រទេសនីមួយៗត្រូវពឹងអាស្រ័យគ្នាទៅវិញ”

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា សម័យនេះ ក៏ជាសម័យកាលនៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ និងភិពលោកក៏ដូចគ្នា។ ដូច្នេះដំណាក់កាលនេះ ជាដំណាក់កាលប្រកួតប្រជែង ប៉ុន្ដែសូមកុំប្រកួតប្រជែងដើម្បីសម្លាប់គ្នា ប៉ុន្ដែសូមប្រកួតប្រជែងដើម្បីការលូតលាស់ទាំងអស់គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ជួយជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2024

គម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ «លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន» បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍

រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវពីកសិករ ខណៈផលស្រូវដើមរដូវមានតម្លៃប្រសើរឡើង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

មន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ទីផ្សារតម្លៃស្រូវបានត្រឡប់មករកស្ថានភាពល្អប្រសើរវិញ ហើយ ខណៈដែលបណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកកំពុងសម្រុកចុះទិញ

ការ​វិនិយោគលើ​លំនៅឋាន​ក្នុងឆ្នាំ២០២៤ ​នៅតែមាន​ចំណែក​ខ្ពស់​ក្នុងវិស័យ​សំណង់ទាំងមូល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2024

ការអភិវឌ្ឍលើ​លំនៅឋានក្នុង​ឆ្នាំ២០២៤​នេះ នៅតែមានកំណើ​នវិជ្ជាមាន​ ដោយបានរួមចំណែក​ខ្ពស់​​ក្នុងវិស័យសំណង់ទាំង​មូល​​របស់កម្ពុជា​

ស្វែងយល់ពីបច្ចេកទេសងាយៗក្នុងការដាំពោតយកស្នៀត ដែលកសិករគួរដឹង

ជំនួញ, ព្រឹត្តិការណ៍

• 08/10/2024

ពោត ជាដំណាំមានសក្ដានុពលមួយប្រភេទ ដែលប្រជាកសិករយើងនិយមដាំ ក្នុងនោះគេក៏អាចដឹងពីបច្ចេកទេសងាយៗ ក្នុងការដាំពោតយកស្នៀតលក់ និងរកចំណូលក្នុងគ្រួសារ។

អត្រាមានការងារធ្វើកើនឡើង, អត្រាការប្រាក់ធ្លាក់ចុះ, តម្លៃមាសកើនឡើង កំពុងជំរុញតម្លៃ Bitcoin កើនឡើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2024

ទំហំទីផ្សារលុយគ្រីបតូបានទទួលកំណើនប្រមាណជា ២,៥៨ភាគរយ ធ្វើឲ្យទំហំសរុបនៅទូទាំងសកលលោកមានទៅដល់ ២,២១ទ្រីលានដុល្លារគិតត្រឹមថ្ងៃចន្ទដដែលនេះ

ស្វែងយល់ពីបទល្មើសក្លែងបន្លំឆបោកតាមរយៈគម្រោងមូលនិធិ និងវិធីសាស្ត្រការពារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2024

ការឆបោកក្លែងបន្លំជាអង្គការសប្បុរសធម៌ គឺជាអំពើឆបោកផ្នែកហិរញ្ញវត្ថុ ( financial crime) ពីសប្បុរសជនតាមរយៈការស្នើសុំជំនួយ ក្រោមរូបភាពធ្វើអំពើសប្បុរសជួយជនរងគ្រោះ

ខែកញ្ញា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៨ មានទុនវិនិយោគប្រមាណ ៤៤៣លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន២៨ ជាមួយទុន​វិនិ​យោគសរុបប្រមាណ ៤៤៣ លានដុល្លារអាម៉េរិក

ធនាគារពិភពលោក ៖ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

ធនាគារពិភពលោកបាននិយាយថា ក្នុងឆ្នាំ២០២៤នេះ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃទៀតលើពិភពលោក

ចិនកំពុងជ្រៀតចូលទីផ្សារលក់យន្តហោះចម្បាំង ខណៈដែលអាមេរិក និងរុស្ស៊ី ហាក់កំពុងភ្លេចខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2024

ប៉ាគីស្ថានបានប្រកាសកាលពីសប្តាហ៍មុននេះថា ការទិញយន្តហោះចម្បាំង JF-17 ពីចិនគឺជាផ្នែកមួយនៃការបញ្ជាទិញសរុបដែលមានតម្លៃដល់ទៅ១,៦ពាន់លានដុល្លាររបស់ខ្លួន

សហគមន៍ស្វាយចន្ទីចំនួន៣ ទិញជី ៣៥០តោនក្នុងពេលតែមួយ ចំណេញលុយជាង១០០លានរៀល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2024

សហគមន៍ទំនើបស្វាយចន្ទីចំនួន៣នៅក្នុងខេត្តកំពង់ធំ ទិញជីចំនួន ៣៥០តោនក្នុងពេលតែមួយ ដែលនាំឱ្យចំណេញលុយពី១០០ទៅ១៥០លានរៀល