សប្ដាហ៍ថាមពលស្អាត២០២៥ បិទបញ្ចប់ជាមួយនឹងការសាទរអនាគតប្រកបដោយចីរភាពរបស់កម្ពុជា

ភ្នំពេញ ៖ សប្ដាហ៍ថាមពលស្អាត (Clean Energy Week – CEW) ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ធំបំផុត និងមានឥទ្ធិពលខ្លាំងសម្រាប់វិស័យថាមពលស្អាតនៅកម្ពុជា បានបញ្ចប់នៅថ្ងៃនេះ ដោយមានកម្មវិធី Toast to Clean Energy និងពិធីប្រគល់ពានរង្វាន់ថាមពលស្អាត (Clean Energy Awards) ។ ក្នុងការប្រារព្ធលើកទី៨នេះ សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥ បានបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញបង្ហាញពីកិច្ចខិតខំប្រឹងប្រែងទាំងឡាយដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេស និងជួយឱ្យកម្ពុជាក្លាយជាអ្នកដឹកនាំថ្មីក្នុងអន្តរកាលថាមពលនៅអាស៊ីអាគ្នេយ៍។

កម្មវិធីពេញមួយសប្ដាហ៍នេះបានផ្តោតលើរបៀបដែលថាមពលស្អាតអាចពង្រឹងឧស្សាហកម្មដែលមានស្រាប់របស់កម្ពុជាដូចជាវិស័វាយនភណ្ឌ និងវិស័យទេសចរណ៍ ខណៈពេលដែលទាក់ទាញការវិនិយោគថ្មីរាប់លានដុល្លារនៅក្នុងឧស្សាហកម្មដែលមានតម្រូវការប្រើប្រាស់ថាមពលច្រើន និងបច្ចេកវិទ្យាដែលដំណើរការដោយថាមពលស្អាត។ បន្ថែមពីលើនេះ សប្ដាហ៍ថាមពលស្អាតក៏បានរៀបចំកម្មវិធីដែលប្រមូលផ្ដុំសាធារណជនរួមមានការចាក់បញ្ចាំងយន្តឯកសារខ្លីដែលត្រូវបានផលិតឡើងដោយនិស្សិតកម្ពុជា រៀបរាប់ពីរឿងរ៉ាវនៃការច្នៃប្រឌិត និងភាពជោគជ័យនៃការប្រើប្រាស់ថាមពលស្អាត បូករួមនឹងការតាំងពិព័រណ៍ស្នាដៃសិល្បៈ Solarpunk របស់សិល្បៈករកម្ពុជា និងស្នាដៃឌីជីថលដោយសិល្បករមកពីទូទាំងអាស៊ីអាគ្នេយ៍។

ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃអន្តរកាលថាមពលស្អាតចំពោះការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា លោក ង៉ោ សឺន ណត្តារុណ នាយកប្រចាំតំបន់របស់អង្គការអេននីជីឡេបអាស៊ី បានលើកឡើងថា៖ «ឆ្នាំនេះ យើងកំណត់ផ្លូវថ្មីមួយ ដើម្បីបង្ហាញថាថាមពលស្អាតមិនមែនគ្រាន់តែជាកត្តាលិករសម្រាប់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាជំរុញសេដ្ឋកិច្ចដ៏មានឥទ្ធិពលមួយផងដែរ។ ថាមពលស្អាតនឹងជួយកម្ពុជាការពារឧស្សាហកម្មដែលមានស្រាប់ ទន្ទឹមនឹងការទាក់ទាញឧស្សាហកម្មថ្មីៗ។វានឹងជួយកម្ពុជាឱ្យសម្របខ្លួនបានកាន់តែលឿនទៅនឹងការផ្លាស់ប្តូរច្បាប់ពាណិជ្ជកម្ម និងការបង្កើនពន្ធ ខណៈពេលដែលការបង្កើនភាពប្រកួតប្រជែង»។

ឆ្លុះបញ្ចាំងពីភាពជោគជ័យក្នុងសប្តាហ៍នេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម ដេរិក យីប មានប្រសាសន៍ថា «ក្នុងនាមជាដៃគូស្ថាបនិកមួយនៃសប្តាហ៍ថាមពលស្អាត អូស្ត្រាលីរីករាយក្នុងការបន្តគាំទ្រអន្តរកាលថាមពលស្អាតរបស់កម្ពុជា។ សប្តាហ៍ថាមពលស្អាតគឺជាឱកាសមួយដើម្បីអបអរសាទរភាពរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងការពង្រីកលទ្ធភាពក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ និងពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃអន្តរកាលថាមពលស្អាត»។

ចំណុចពិសេសនៃ សប្តាហ៍ថាមពលស្អាតឆ្នាំ ២០២៥ គឺពិធីប្រគល់ពានរង្វាន់ថាមពលស្អាត ដោយពានរង្វាន់នេះទទួលស្គាល់ការរួមចំណែកឆ្នើមពីបុគ្គល ស្ថាប័ន និងគំនិតផ្តួចផ្តើមនានា ដែលជំរុញការអភិវឌ្ឍថាមពលស្អាតនៅកម្ពុជា។ ពានរង្វាន់នេះបានអបអរសាទរកិច្ចខិតខំប្រឹងប្រែងដ៏ឆ្នើមក្នុងនោះរួមមាន ពានរង្វាន់ជើងឯកថាមពលស្អាត (ដែលត្រូវបានឈ្នះដោយបណ្ឌិត គីនណាឡេត វង់ចន្ទ) ពានរង្វាន់គម្រោងថាមពលស្អាតសម្រាប់សហគមន៍ដែលមានឥទ្ធិពល (ដែលត្រូវបានឈ្នះដោយ ក្រុមហ៊ុន សិលាផិបភើរ ខូអិលធីឌី) និងពានរង្វាន់ប្រសិទ្ធភាពថាមពល (ដែលត្រូវបានឈ្នះដោយ យូនីសេហ្វប្រចាំកម្ពុជា)។

សប្ដាហ៍ថាមពលស្អាតត្រូវបានបិទបញ្ចប់ដោយកម្មវិធី Toast to Clean Energy ដែលជាកិច្ចអបអរសាទរមួយដើម្បីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរួម និងភាពជាដៃគូដែលជំរុញរបៀបវារៈថាមពលស្អាតរបស់កម្ពុជា។ ការប្រារព្ធពិធីបិទនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងដាក់ប្រទេសកម្ពុជានៅលើផ្លូវប្រកបដោយនិរន្តរភាព និងធន់។
សប្ដាហ៍ថាមពលស្អាតជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលផ្តោតលើការជំរុញដំណោះស្រាយថាមពលស្អាត។ ព្រឹត្តិការណ៍នេះជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង កិច្ចសហការ និងការអភិវឌ្ឍន៍គោលនយោបាយដើម្បីពន្លឿនអន្តរកាលថាមពលស្អាតនៅកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវរៀបចំដោយអង្គការអេននីជីឡេបអាស៊ី ក្រោមភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហស្ថាបនិកអូស្រ្តាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី)។

យូអិនឌីភីបានជំរុញកិច្ចសន្ទនាស្តីពីការនវានុវត្ត និងដំណោះស្រាយគោលនយោបាយ រួមទាំងហិរញ្ញប្បទានបៃតង និងការកាត់បន្ថយហានិភ័យ ដើម្បីពន្លឿនការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅអនាគតថាមពលប្រកបដោយនិរន្តរភាព។ យូអិនឌីភីត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញយន្តការហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត និងបង្កើតលក្ខខណ្ឌដែលអាចជំរុញអន្តរកាលថាមពលកាបូនទាប។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលកម្ពុជាបានកំណត់មហិច្ឆិតាក្នុងការធ្វើពិពិធកម្មវិស័យថាមពលរបស់យើង

កាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងការពន្លឿនប្រភពថាមពលស្អាត និងកកើតឡើងវិញ។ កម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់និរន្តរភាពបរិស្ថាន ទន្ទឹមនឹងការពង្រីកលទ្ធភាពប្រើប្រាស់អគ្គិសនី និងការបង្កើនចំណែកនៃថាមពលកកើតឡើងវិញ ដែលបានកើនឡើងពី ០.៣% ក្នុងឆ្នាំ២០១៤ ដល់ជាង ៥០% ក្នុងឆ្នាំ ២០២៤ ។ លើសពីនេះ ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) បានបង្ហាញផ្លូវច្បាស់លាស់ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពីវិស័យចំនួនប្រាំ។ វិស័យថាមពល រួមទាំងការដឹកជញ្ជូនថាមពល ការផលិត និងការសាងសង់ គឺជាចំណុចសំខាន់មួយក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ការងារបៃតង និងបរិយាបន្នសង្គម។


សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទង៖

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា

Media.Cambodia@dfat.gov.au

អង្គការអេននីជីឡេបអាស៊ី

កញ្ញា ញាណ វិភាវី

ប្រធានផ្នែកទំនាក់ទំនង

vipheavy@energylab.asia


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ដាក់ពន្ធ ១៥ % លើទំនិញផលិតពីប៉ូលីស៊ីលីកូន ដែលជាធាតុផ្សំសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

កម្ពុជា​ត្រៀមអនុវត្ត​យុទ្ធសាស្ត្រ​ ​SME​ ​២០២៦​-​២០៣០​ រំពឹងថានឹងក្លាយ​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​គ្រោង​ដាក់​ឱ្យ​អនុវត្ត​ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឆ្នាំ​២០២៦​-​២០៣០​» ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​ដោយ​រំពឹង​ថា​នឹង​ក្លាយជា​ក្របខណ្ឌ​គោលនយោបាយ​ដ៏​សំខាន់​ ​សម្រាប់​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ ​និង​ចីរភាព

វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល​ បាន​ជួយ​ជំរុញឱ្យវិស័យ​អចលនទ្រព្យនៅតែបន្ត​មានសកម្មភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/08/2026

ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យ​ជួបនឹង​បញ្ហាប្រឈម ក៏ដូចជាការធ្លាក់​ចុះនៃតម្រូវការ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ជួយសម្រួល​បានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗ

ជម្លោះ​អាមេរិក​-​អ៊ីរ៉ង់​ ​កំពុង​សាកល្បង​ភាព​រឹងមាំ​របស់​ ​BRICS​ ​និង​ ​SCO​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

ជម្លោះ​យោធា ​និង​នយោបាយ​ដែល​អូសបន្លាយ​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ ​កំពុង​ផ្លាស់ប្តូរ​ពី​វិបត្តិភូមិសាស្ត្រ​នយោបាយ​បណ្តោះអាសន្ន ​ទៅជា​បញ្ហា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​ដែល​កំពុង​សាកល្បង​ទាំង​ភាព​ស្អិត​រមួត​ ​និង​សមត្ថភាព​ប្រតិបត្តិការ​របស់​អង្គការ​ ​BRICS​ ​និង​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ ​(​SCO​)​

​អាមេរិក​ ពង្រាងច្បាប់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ថ្មី ដើម្បីទប់ការគំរាមកំហែងរបស់​រុស្ស៊ី និងមហាយក្សចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

អាមេរិក កំពុង​ព្រាងច្បាប់​យុទ្ធសាស្ត្រ​ថ្មី​ ដែលអាចអនុញ្ញាត​​ឱ្យ​ប្រធានាធិបតី​អាមេរិក​ មាន​សិទ្ធិ និងជម្រើស​កាន់តែ​ទូលំទូលាយ​ក្នុង​ការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណី​កើតមាន​ជម្លោះ​យោធា​ជាមួយ​រុស្ស៊ី ​ឬ​មហាយក្សចិន

កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

​ ខេត្ត​កែប​ប្រមូល​ផល​ក្តាម​សេះ​បាន​ចំនួន​ ​៣៩៥​ តោន​ ​ក្នុង​ឆមាស​ទី​ ១​ ​ឆ្នាំ​នេះ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ​ខណៈ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ចុះបញ្ជី​ ​«​ក្តាម​សេះ​កែប​» ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (​GI​) ​សំដៅ​លើកកម្ពស់​តម្លៃ​ផលិតផល​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ

សហគ្រិនក្នុងវិស័យ MSME ប្រែក្លាយវិបត្តិជាឱកាស ពង្រីកអាជីវកម្មរហូតមានដៃគូជាង ១,០០០

ជំនួញ, ព្រឹត្តិការណ៍

• 07/08/2026

សហគ្រិន​ថ្មី​ថ្មោង​ម្នាក់​ក្នុង​វិស័យ​សហគ្រាស​ធុនមីក្រូ ​តូច​ និង​មធ្យម​ ​(​MSME​) ​បាន​ប្រែក្លាយ​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់​ទៅជា​ឱកាស ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​ដោយ​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ម្សៅ​នំ​ភីហ្សា​ទៅកាន់​ដៃគូ​ជាង​ ​១,០០០​ ​នៅក្នុង​ប្រទេស​កម្ពុជា

ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

ការងាក​មក​គាំទ្រ​ ​និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ត្រូវបាន​មើលឃើញ​ថា​ ​កំពុង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​បង្កើន​ការ​ផលិត​ ​ការ​បង្កើត​ការងារ​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ​ ពិសេសក្នុង​វិស័យ​ផលិតកម្ម

តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីអ៊ីរ៉ង់ និង អូម៉ង់ ទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២ ភាគរយ ពោលគឺកើនដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,១ ភាគរយកើនដល់ ៧៨,៨៤ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ

Leave a Reply

Your email address will not be published.Required fields are marked *