កិច្ចព្រមព្រៀងថ្មីលើការបើកផ្លូវឲ្យផលិតផលគ្រាប់ធញ្ញជាតិអ៊ុយក្រែនអាចធ្វើការនាំចេញវិញជាធម្មតាតាមច្រកសមុទ្រខ្មៅបានក្លាយទៅជាដំណឹងដ៏ល្អបំផុតមួយរបស់ពិភពលោកនៅក្នុងវិវត្តចុងក្រោយនៃជម្លោះរវាងអ៊ុយក្រេន និងរុស្ស៊ី។

គ្រាប់ធញ្ញជាតិប្រមាណជា២០លានតោនដែលកំពុងកកស្ទះនៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងតែពីពេលមានជម្លោះដោយយោធា ហើយក្រោយរដូវច្រូតកាត់រួចរាល់គ្រាប់ធញ្ញជាតិនឹងអាចកើនឡើងដល់ទៅ៧៥លានតោនគិតត្រឹមចុងឆ្នាំ២០២២។ នេះបើយោងតាមការបញ្ជាក់ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymry Zelensky ។
តើហេតុអ្វីបានជាប្រទេសជាច្រើននៅលើសកលលោកទន្ទឹងរង់ចាំកិច្ចព្រមព្រៀងនេះ ហើយថាតើគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនមានសារៈសំខាន់យ៉ាងណចំពោះសកលលោក?

ដំបូងយើងសង្កេតមើលឃើញទាំងអស់គ្នាហើយថា ចាប់តាំងតែពីពេលដែលរុស្ស៊ីបានសម្រេចចិត្តរាំងខ្ទប់ផ្លូវនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនមកតម្លៃអាហារនៅលើពិភពលោកគឺមានការកើនឡើងឥតឈប់ឈរខណៈដែលចំណីអាហារនៅតាមបណ្តាប្រទេសក្រីក្រមួយភាគធំកំពុងមានការខ្វះខាតក្នុងកម្រិតធ្ងន់ធ្ងរ។ ចុងក្រោយនេះពិភពលោកក៏បានទទួលរងនូវការព្រមានពីអ្នកជំនាញល្បីៗថានឹងប្រឈមមុខទៅនឹងបទពិសោធថ្មីនៃវិបត្តិស្បៀងអាហារផងដែរបន្ថែមពីលើវិបត្តិជាច្រើនទៀត។
គិតត្រឹមផលិតផលជាស្រូវសាឡីរបស់អ៊ុយក្រែនប៉ុណ្ណោះ កាលពីរបាយការណ៍ឆ្នាំ២០២១ រដ្ឋាភិបាលទីក្រុងគៀវបាននាំចេញទៅកាន់បណ្តាប្រទេសស្ទើរគ្រប់តំបន់នៃពិភពលោកចាប់រាប់តាំងពីប្រទេសអេត្យូពី លីប៊ី ទុយនេស៊ី ម៉ារ៉ុក ហ្វីលីពីន យេមែន តួគី បង់ក្លាដេស ឥណ្ឌូនេស៊ី និងអេហ្ស៊ីប ក្នុងបរិមាណរាប់សិបលានតោន។
ក្នុងនាមជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំបំផុតទី៤របស់ពិភពលោក អ៊ុយក្រែន ក៏ជាអ្នកផលិត និងផ្គត់ផ្គង់ប្រេងឆាដល់ទៅ៤២ភាគរយនៃការប្រើប្រាស់របស់ទីផ្សារសកល ការនាំចេញពោត១៦ភាគរយនៃទីផ្សារពិភពលោក និងស្រូវសាឡីប្រមាណជា៩ភាគរយនៃទីផ្សារសកលលោកផងដែរ។
ចាប់តាំងពីពេលមានវិបត្តិមក អ៊ុយក្រែនមិនអាចនាំគ្រាប់ធញ្ញជាតិចេញបានពីប្រទេសឡើយដែលវាបានធ្វើឲ្យទីផ្សារក្នុងតំបន់អាហ្វ្រិកទាំងមូលបានទទួលរងនូវភាពខ្វះខាតផ្នែកស្រូវសាឡីដល់ទៅ៤០ភាគរយ ខណៈដែលចំណីអាហារនៅទូទាំងតំបន់កំពុងខ្វះខាតដល់ទៅ៣០លានតោន និងបានរុញឲ្យតម្លៃអាហារនៅក្នុងតំបន់កើនឡើងដល់ទៅ៤០ភាគរយ។
ក្រៅពីនោះប្រទេសដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីការកកស្ទះនៃគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននោះមានដូចជា នីហ្សេរីយ៉ា តម្លៃអាហារជាពិសេសនំប័ង និងប៉ាស្តា កើនឡើងដល់ទៅ៥០ភាគរយ ខណៈដែលនៅប្រទេសយេមែន តម្លៃអាហារកើនឡើងពី២៥ភាគរយទៅដល់៤២ភាគរយតាមប្រភេទ ហើយតម្លៃនំប័ងនៅក្នុងប្រទេសហ្សីរីបានកើនឡើងទ្វេដង។ ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ី ត្រូវបានធ្វើឡើងជាស្ថាពរដោយមានការចូលរួមសាក្សី និងហត្ថលេខាផងដែរពីសំណាក់ប្រទេសតួគី និងអង្គការសហប្រជាជាតិ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការចែកចាយផលិតផលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនអាចប្រព្រឹត្តទៅយ៉ាងរលូនដោយគ្មានការជួញដូរខុសច្បាប់ គ្មានការរារាំងសាជាថ្មី និងសង្ឃឹមថាអាចធ្វើឲ្យវិបត្តិនៃការកើនឡើងតម្លៃអាហាររបស់ពិភពលោកនឹងអាចវិលត្រឡប់ល្អប្រសើរវិញនាពេលខាងមុខនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content