ជប៉ុន ផ្តល់ថវិកាជាង ៦៦ម៉ឺនដុល្លារ សម្រាប់បោសសម្អាតគ្រាប់បែកចង្កោមនៅលើផ្ទៃដីជាង១៧០ហិកតា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៦៦៥ ១៨៦ ដុល្លារអាម៉េរិកដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ជំនួយនេះសម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថា គម្រោង PRCS ។

កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ​ខែកុម្ភៈ ឆ្នាំ២០២៦ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយសម្រាប់អនុវត្តគម្រោង ។

នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមនៅលើផ្ទៃដីទំហំ ១៧០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានស័ក្តិសិទ្ធិភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះនឹងផ្តល់ការអប់រំអំពីការបញ្ចៀសពីហានិភ័យនៃគ្រាប់មីនដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងច្ចេកវិទ្យាកសិកម្ម។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី  បានថ្លែងថា៖ ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង ១៦០គម្រោងនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ ហើយគម្រោងទាំងនេះផងដែរបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមបានបន្តថា៖ អង្គការ JMAS បានចាប់ផ្តើមសកម្មភាពគាំទ្រការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាក្នុងឆ្នាំ២០០២ ហើយចាប់តាំងពីពេលនោះមក អង្គការបានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ដោយសហការជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ ដោយឡែក សម្រាប់គម្រោងដែលបានចុះហត្ថលេខានាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អង្គការ JMAS នឹងបន្តធ្វើការបោសសម្អាតគ្រាប់បែកចង្កោមក្នុងខេត្តស្ទឹងត្រែង ព្រមទាំងផ្តល់ការអប់រំអំពីការជៀសវាងពីគ្រោះថ្នាក់ និងផ្តល់ ជំនួយផ្នែកកសិកម្ម។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖

«គម្រោងនេះ នឹងជួយកាត់បន្ថយអត្រាស្លាប់ និងរបួសរបស់ប្រជាជនដែលបណ្តាលមកពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ធានាបាននូវសុខសុវត្ថិភាពដល់ប្រជាជននៅតំបន់ទាំងនោះ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសហគមន៍មូលដ្ឋាន។ លើសពីនេះ កិច្ចខិតខំប្រឹងប្រែងនេះក៏នឹងរួមចំណែកដល់ការសម្រេចបាននូវការលុបបំបាត់តំបន់ដែលមានគ្រាប់បែបចង្កោម ដែលជាគោលដៅរបស់រដ្ឋាភិបាលកម្ពុជា»។

ឯកឧត្តមឯកអគ្គរាជទូត បានបន្ថែមថា៖ តាមរយៈកិច្ចអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តទាក់ទងនឹងការបោសម្អាតគ្រាប់មិនទាន់ផ្ទុះ នឹងអាចដំណើរការបានលឿន ប្រកបដោយសុវត្ថិភាពជាងមុន ដែលមិនត្រឹមតែនៅក្នុងខេត្តស្ទឹងត្រែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់ផ្សេងទៀតដែលមាននៅសល់គ្រាប់មិនទាន់ផ្ទុះផងដែរ។

លោក URANO Shigeyuki ប្រធានតំណាង អង្គការសកម្មភាពកំចាត់មីនជប៉ុន ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា «JMAS» បានធ្វើសកម្មភាពប្រតិបត្តិការរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០២មកម្លេះ ក្នុងការបោសសម្អាតមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយមានកិច្ចសហប្រតិបត្តិការជាដៃគូរយ៉ាងស្អិតល្មួតជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា «CMAC» និងរួមមានទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ។

លោកបានជម្រាបផងដែរថា៖ ប្រតិបត្តិការរបស់គម្រោង PRCS នេះ គឺជាគម្រោងដែលមានទីតាំងនៅក្នុងខេត្តស្ទឹងត្រែង ដែលជាខេត្តមួយដែលមានផ្ទៃដីភាគច្រើនកំពុងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម ។ ដើម្បីជម្រុញឱ្យ ប្រតិបត្តិការបោសសម្អាតគ្រាប់អនុវត្តទៅបានលឿន និងមានសុវត្ថិភាព យើងបាននឹងកំពុងធ្វើការប្រើប្រាស់គ្រឿងចក្រកំទេច និងបំផ្ទុះគ្រាប់បែកចង្កោម ដែលត្រូវបានរកឃើញ ។ លើសពីនេះទៀត គម្រោងនេះនឹងប្រើប្រាស់ម៉ាស៊ីនរាវរកគ្រាប់បែក ដែលមានប្រសិទ្ធិភាពខ្ពស់ អាចរាវរកគ្រាប់បែកចង្កោមដែលបានទម្លាក់រាយប៉ាយដោយយន្តហោះ បានយ៉ាងឆាប់រហ័ស ។

ចំពោះផ្នែកកសិកម្មវិញ ដើម្បីបង្កើនទិន្នផលដំណាំ ក្នុងតំបន់ដែលរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យើងមានសកម្មភាពផ្តល់ចំណេះដឹងបច្ចេកទេសកសិកម្មផ្សេងៗ ដូចជា៖ របៀបប្រើប្រាស់ជី របៀបលើករងដំណាំ និងការជ្រើសរើសដំណាំដាំដុះឱ្យសមស្របទៅនិងតំបន់ តាមរយៈកម្មវិធីបណ្តុះបណ្តាលនិងការចុះ បង្រៀនដោយផ្ទាល់ជូនដល់ប្រជាកសិករតាមមូលដ្ឋាន ។ ដូចនេះ ប្រជាជនអាចរស់នៅប្រកបដោយសុខសុវត្ថិភាពនិង ជួយកាត់បន្ថយភាពក្រីក្រ ព្រមទាំងអាចជួយស្តារសេដ្ឋកិច្ច និងកសិកម្មមូលដ្ឋានឡើងវិញ តាមរយៈការគាំទ្រពីទីប្រឹក្សា បច្ចេកទេសកសិកម្មជប៉ុន ។

លើសពីនេះ ចាប់ពីនិទាឃរដូវនេះតទៅជេម៉ាស់នឹងអនុវត្តគម្រោងឯករាជ្យផ្ទាល់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយមានជំនួយពីក្រុមហ៊ុនដៃគូរ ដើម្បីបោសសម្អាតមីននៅក្នុងខេត្តបាត់ដំបង ជាតំបន់ដែលរងការប៉ះពាល់គ្របដ ណ្តប់ដោយសារដីមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។ ទោះប្បីជាគម្រោងប្រតិបត្តិការមានទ្រង់ទ្រាយតូចក្តី យើងនឹងធ្វើការបោសសម្អាតមីនដោយប្រើប្រាស់គ្រឿងចក្រវាយកំទេចមីនរួមបញ្ចូលគ្នាជាមួយនិងកំលាំងមនុស្ស ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ


Leave a Reply

Your email address will not be published.Required fields are marked *