ទីផ្សារលោកខាងលិចនឹងរងប៉ះពាល់ខ្លាំងពីការកាត់បន្ថយផលិតកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីត

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Oil Price បានរាយការណ៍ថា អារ៉ាប៊ីសាអូឌីត បានស្ម័គ្រចិត្តកាត់បន្ថយផលិតកម្មប្រេង ១ លានបារ៉ែលក្នុងមួយថ្ងៃនៅខែកក្កដាខាងមុខនេះ​ ហើយទីផ្សារលោកខាងលិចនឹងរងប៉ះពាល់ខ្លាំងជាងគេ។ ទន្ទឹមនឹងនេះ អារ៉ាប៊ីសាអូឌីតមានបំណងកាត់បន្ថយផលិតកម្មប្រេងឆៅរបស់ខ្លួនចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃ ដែលស្មើនឹងការធ្លាក់ចុះ ១០ ភាគរយសម្រាប់ខែកក្កដាខាងមុខនេះ។ ទីផ្សារលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកនឹងរងផលប៉ះពាល់ពីបញ្ហានេះច្រើនជាងទីផ្សារអាស៊ី។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អារ៉ាប៊ីសាអូឌីត បានបន្ថយការនាំចេញប្រេងឆៅទៅកាន់សហរដ្ឋអាមេរិកយ៉ាងខ្លាំងក្នុងគោលបំណងរឹតបន្តឹងទីផ្សារសហរដ្ឋអាមេរិក។ នៅដើមខែនេះដែរ ក្រុមប្រទេសផលិតប្រេង OPEC + បានសម្រេចចិត្តរក្សាការកាត់បន្ថយបច្ចុប្បន្ននេះរហូតដល់ចុងឆ្នាំ២០២៤ ប៉ុន្តែអ្នកផលិតកំពូលរបស់ OPEC គឺអារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួននឹងកាត់បន្ថយការផលិតដោយស្ម័គ្រចិត្ត ១ លានបារ៉ែលក្នុងមួយថ្ងៃនៅខែកក្កដាខាងមុខនេះ ហើយការកាត់បន្ថយនេះអាចនឹងត្រូវបន្តលើសពីខែកក្កដាទៀត។

មិនត្រឹមតែប៉ុណ្ណោះ ការ​កាត់​បន្ថយ​ថ្មី​នេះ​ទំនង​ជា​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​ឥទ្ធិពល​បន្ទាប់​ពី​នោះ​នឹង​អាស្រ័យ​លើការសម្រេចចិត្តរបស់​អារ៉ាប៊ីសាអូឌីត​។ ការ​កាត់​បន្ថយទិន្នផលប្រងកាលពីលើកមុន​​បាន​​ជំរុញតម្លៃ​ប្រេងឆៅម៉ាក Brent ឡើងថ្លៃដល់ទៅ ៨៧ ដុល្លារក្នុងមួយបារ៉ែល។ ប្រសិនបើតម្លៃប្រេងឡើងថ្លៃ នោះវាអាចជំរុញអត្រាអតិផរណា ការទិញធ្លាក់ចុះ និងជំរុញឱ្យធនាគារកណ្តាលអាមេរិកឆ្ពោះទៅរកការដំឡើងអត្រាការប្រាក់បន្ថែម។ លើសពីនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប៉ាន់ប្រមាណថា អារ៉ាប៊ីសាអូឌីតចង់ឲ្យតម្លៃប្រេងឡើងដល់ ៨០ ដុល្លារក្នុងមួយបារ៉ែល ដែលអាចរកប្រាក់ចំណូលប្រេងបានខ្ពស់ប្រកបដោយនិរន្តរភាព ដើម្បីជំរុញការអភិវឌ្ឍន៍​ និងសេដ្ឋកិច្ចរបស់ខ្លួន។

យោងតាមប្រភពពដដែលបានបញ្ជាក់ថា កម្រិតផលិតកម្មក្នុងខែកក្កដានឹងក្លាយជាកម្រិតទាបបំផុតរបស់អារ៉ាប៊ីសាអូឌីតចាប់តាំងពីឆ្នាំ ២០១១។ បើទោះបីជាអារ៉ាប៊ីសាអូឌីតបានប្រកាសកាត់បន្ថយការផលិតនៅខែកក្កដាក៏ដោយ ប៉ុន្តែ Aramco ដែលជាក្រុមហ៊ុននាំចេញប្រេងឆៅធំបំផុតរបស់ពិភពលោកបានធានាដល់ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីខាងជើងចំនួនប្រហែល ៥ ដែលពួកគេនឹងទទួលបានបរិមាណប្រេងឆៅពេញលេញដែលពួកគេបានស្នើសុំនៅក្នុងខែកក្កដា។ ដូច្នោះហើយ គេមើលឃើញថា អារ៉ាប៊ីសាអូឌីតផ្តល់អាទិភាពការផ្គត់ផ្គង់ប្រេងទៅកាន់ទីផ្សារអាស៊ីទូលាយជា ខណៈដែលកាត់បន្ថយការនាំចេញទៅកាន់សហរដ្ឋអាមេរិក៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី