សហគ្រិន​ជាស្ត្រី​មានការកើនឡើងក្នុងពេល​យេនឌ័រមានការធ្លាក់ចុះ​

យោងតាមរបាយការណ៍ដែលបានសិក្សាអំពីគម្លាតយេនឌ័របានបង្ហាញថា គម្លាតយេនឌ័រមិនបានត្រលប់មកវិញបន្ទាប់ពីប្រឈមមុខនឹងជំងឺរាតត្បាត កូវីដ-១៩ ហើយស្រ្តីបានប្រឈមមុខនឹងបញ្ហាខ្លះៗក្នុងវិស័យការងារ ជាពិសេស ខាងអាជីវកម្ម និងការងារខាងបដិសណ្ឋារកិច្ច។​

ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ការងាររបស់ស្រ្តីងាយនឹងរងប៉ះពាល់ពីបញ្ហាផ្សេងៗ ហើយពួកគេទទួលបានប្រាក់កម្រៃខ្ពស់នៅពេលដែលមានបញ្ហាសេដ្ឋកិច្ចតែប៉ុណ្ណោះ។​​ ទន្ទឹមនឹងនេះ ស្ត្រីជាច្រើនបានទ្រាំទ្រនឹងបន្ទុកទ្វេដងនៃការងារ និងការថែទាំ ហើយត្រូវបានបង្ខំឱ្យដើរចេញពីកន្លែងធ្វើការទាំងស្រុង។

ទិន្នន័យរបស់ LinkedIn បានរាយការណ៍ថា​ គម្លាតយេនឌ័រក៏បង្ហាញផងដែរថា ពិភពលោកមានវិសមភាពយេនឌ័រនៅក្នុងតួនាទីជាអ្នកដឹកនាំនៅស្ទើរតែគ្រប់ប្រទេស និងឧស្សាហកម្មទាំងអស់ ដោយពួកគេនៅក្រោមការគាបសង្កត់ពីអ្នកដឹកនាំ ឬថ្នាក់លើ​ ហើយស្រ្តីដែលមានតំណែងជាអ្នកដឹកនាំមានចំនួនតិចជាង ១ ភាគ ៣ នៃតំណែងជាអ្នកដឹកនាំទូទាំងពិភពលោក។ វាក៏បានបង្ហាញទៀតថា ៣៣% នៃបុរសទទួលបានការគាំទ្រ និងលើកកម្ពស់ភាពជាអ្នកដឹកនាំផ្ទៃក្នុងជាងស្ត្រី។ ជាក់ស្តែង ដូចជានៅប្រទេសហូឡង់ និងអេស្បាញ បុរសមាន ៦៩% ហើយ ៦៥% នៃពួកគេមានឱកាសកាន់តែច្រើនក្នុងការទទួលបានការលើកកម្ពស់ក្នុងការងារ ចំណែកឯស្ត្រីកំពុងប្រឈមមុខនឹងបញ្ហាជាច្រើននៅកន្លែងធ្វើការដែលរារាំងពួកគេមិនឱ្យសម្រេចបាននូវការចូលរួមពេញលេញនៅក្នុងទីផ្សារការងារ។ ម្យ៉ាងវិញទៀត អត្រាដែលស្ត្រីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនមានសន្ទុះលឿនជាងបុរស ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងកំឡុងឆ្នាំ២០២០ ដោយ​អត្រាស្ថាបនិកស្រ្តីបានកើនឡើង ៤៥% និង ៣២% សម្រាប់បុរសបើធៀបនឹងឆ្នាំ២០១៩។

តើហេតុអ្វីបានជាស្ត្រីភាគច្រើនចាប់ផ្តើមអាជីវម្មក្នុងកំឡុងពេលដែលពិភពលោកមានអស្ថិរភាពដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩?

មនុស្សស្រីជាច្រើនចង់ក្លាយជាសហគ្រិន ហើយបានចាប់ផ្តើមអាជីវកម្មដើម្បីបំពេញក្តីស្រម៉ៃយូរអង្វែង។ ប៉ុន្តែដោយការ​ប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និង កន្លែងការងារមិនស្មើភាព ស្រ្តីទាំងនេះបានស្វែងរកការគ្រប់គ្រងបន្ថែមទៀតលើអាជីពរបស់ពួកគេ ដើម្បីស្វែងរកប្រាក់ចំណូលបន្ថែម។​ កំណើននៃចំនួនអ្នកដឹកនាំជាស្រ្តីបានកើនឡើងចាប់តាំងពីឆ្នាំ២០១៦ ខណៈពេលដែលមានភាពរាំងស្ទះក្នុងអំឡុងពេលជំងឺរាតត្បាតបានកើនឡើងដល់ ៣៦% ក្នុងឆ្នាំ២០២១ និង ៣៧% នៅក្នុង២០២២។​

តើយើងអាចធ្វើអ្វីបាន ដើម្បីដោះស្រាយបញ្ហាមិនស្មើរភាពដែលស្ត្រីកំពុងធ្វើការ និងវិសមភាពដែលរារាំងពួកគេឱ្យចូលរួមក្នុងសេដ្ឋកិច្ចពិភពលោកយ៉ាងពេញលេញ?

សកម្មភាពជាបន្ទាន់ និងគោលដៅគឺត្រូវការជាចាំបាច់នូវកន្លែងការងារ ត្រូវមានភាពយុត្តិធម៌ និងស្មើភាពគ្នា។ ដោយឡែក រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនទាំងនោះត្រូវមានប្រតិបត្តិការប្រសើរជាងមុន ដើម្បីជួយស្ត្រីឱ្យយកឈ្នះលើវិសមភាពយេនឌ័រដែលពួកគេប្រឈមមុខជារៀងរាល់ថ្ងៃ ដោយមានផ្នែកសំខាន់ៗចំនួន៣ ដែលត្រូវធ្វើបន្ថែមទៀត រួមមាន ការជ្រើសរើសបុគ្គលិកជានារី ការចល័តផ្នែកខាងក្នុងនៃប្រព័ន្ធការងារ និងភាពបត់បែននៅក្នុងរបត់ការងារ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី