IMF និង WB ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ម៉ារ៉ុក ៖ កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ឱ្យកាន់តែរឹងមាំ សម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ខណៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំងពីរនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសផ្តល់អនុសាសន៍លើគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមក្នុងមហាសន្និបាតពេញអង្គប្រចាំឆ្នាំ២០២៣ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៩-១៥ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងម៉ារ៉ាកិច ប្រទេសម៉ារ៉ុក។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ការចូលរួមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហការរវាងកម្ពុជា IMF និង WB ឱ្យកាន់តែរឹងមាំសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយប្រទេសជាសមាជិកដទៃថែមទៀតផងដែរ។

មហាសន្និបាតឆ្នាំនេះ មានការចូលរួមជាចម្បងពីសំណាក់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលជាតំណាងប្រទេសសមាជិកនៅក្រុមប្រឹក្សាទេសាភិបាលនៃស្ថាប័នអន្តរជាតិទាំងពីរ។ គោលបំណងចម្បងមហាសន្និបាទនេះ គឺដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពការងារ និងទស្សនវិស័យរបស់ IMF និង WB ដែលបង្ហាញពីលទ្ធភាពនៃការជួយពង្រឹងបន្ថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាសមាជិក។

ទន្ទឹមនេះ វេទិកាពាក់ព័ន្ធនានាក៏ត្រូវបានរៀបចំផងដែរ ដើម្បីផ្តល់ជាវេទិកាពិភាក្សាពីស្ថានភាព និងបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោក និងតំបន់។ ប្រធានបទចម្បងៗដែលបាន និងកំពុងយកចិត្តទុកដាក់ពី IMF និង WB រួមមាន ការលុបបំបាត់ភាពក្រីក្របំផុតនៅលើពិភពលោក វិសមភាពចំណូល ការអភិវឌ្ឍនិងហិរញ្ញប្បទានបៃតង បញ្ហាអាកាសធាតុ ការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ឌីជីថលូបនីយកម្ម ជាដើម។

គួរកត់សម្គាល់ថា កន្លងមក IMF និង WB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទាន អាហារូបករណ៍ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមដាននិងការវាយតម្លៃសេដ្ឋកិច្ច និងការផ្តល់អនុសាសន៍លើគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម។ ទន្ទឹមនេះ កម្ពុជាជាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលទទួលបានអត្ថប្រយោជន៍ក្នុងរូបភាពជាជំនួយបច្ចេកទេសច្រើនជាងគេពី IMF ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិតទេសាភិបាល បានជួបពិភាក្សាការងារទ្វេភាគីជាមួយភាគីពាក់ព័ន្ធនានា ជាពិសេស កិច្ចប្រជុំទ្វេភាគីជាមួយធនាគារកណ្តាលម៉ារ៉ុក ដែលលោកជំទាវ និងឯកឧត្តម Abdellatif Jouahri ទេសាភិបាល ធនាគារកណ្តាលម៉ារ៉ុក បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលក្នុងនោះមានប្រព័ន្ធទូទាត់ និងរូបិយប័ណ្ណឌីជីថល ជាដើម។

ស្របពេលជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Perry Warjiyo ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ី ដើម្បីពិភាក្សាពីចុះអនុស្សរណៈយោគយល់ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត ជាពិសេសលើការតភ្ជាប់ប្រព័ន្ធទូទាត់អេឡិចត្រូនិកឆ្លងដែន ដែលនឹងសម្រួលដល់ទេសចរណ៍ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏យល់ព្រមលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍លើការអនុវត្តនយោបាយរូបិយវត្ថុ ការងារស្ថិតិ និងប្រតិបត្តិការរបស់សាខាធនាគារកណ្តាលតាមបណ្តារាជធានី-ខេត្ត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​