រោងចក្រកែច្នៃឈើដាំ ផ្តល់ផលប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច បង្កើតការងារ និងជំរុញវិស័យឧស្សាហកម្ម

ខេត្តព្រះសីហនុ៖ រោងចក្រកែច្នៃឈើដាំក្នុងស្រុកពីដើមអាកាស្យា និងដើមប្រេងខ្យល់ បានបើកដំណើរការនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់​ទីផ្សារ​អន្តរជាតិ។ រោងចក្រនេះស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនវៀតណាម TNTVN Forestry Co., Ltd ។ វត្តមានរោងចក្រកែច្នៃឈើដាំនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់វិស័យសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងជំរុញវិស័យឧស្សាហកម្មផងដែរ។

ក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រកែច្នៃឈើដាំនេះ រួមមានវត្តមាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម, លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និង លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា៖

« រោងចក្រនេះនឹងមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើតការងារ និងបណ្តុះបណ្តាលជំនាញសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពដល់វិស័យឧស្សាហកម្មកម្ពុជាផងដែរ»។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ជា វុទ្ធី ក៏បានគូសបញ្ជាក់ថា៖ នៅកម្ពុជា បរិកាសវិនិយោគប្រកបដោយភាពអំណោយផល, ឧត្តមភាពរបស់កម្ពុជា រួមទាំងធនធានធម្មជាតិដ៏សម្បូរបែប,កម្លាំងពលកម្មវ័យក្មេងដែលមានជំនាញក្នុងវិស័យឧស្សាហកម្ម និងផលិតកម្ម ជាពិសេ​ស តម្លៃពលកម្មដែលមានភាពប្រកួតប្រជែងខ្ពស់ និងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សម្រួលដល់ការដឹកជញ្ជូន ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការបណ្តាក់ទុនវិនិយោគ។

បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានគូសរំលេចពីកំណើននៃការវិនិយោគក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដែលមានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ម្យ៉ាងវិញទៀត ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានសម្តែងនូវក្តីរំពឹងថា៖

« ក្រុមហ៊ុនអាចនឹងមានលទ្ធភាពពង្រីកការវិនិយោគបន្ថែមទៀតជាបន្តបន្ទាប់នាពេលដ៏ខ្លីខាងមុខ ពិសេសការវិនិយោគលើដំណាំឈើដាំក្នុងស្រុក ដែលមិនត្រឹមតែបានផ្គត់ផ្គង់តម្រូវការផលិតកម្មរបស់ក្រុមហ៊ុននាពេលខាងមុខប៉ុណ្ណោះទេ ប៉ុន្តែអាចយកទៅកែច្នៃធ្វើគ្រឿងសង្ហារឹម ខណៈដែលកំទេចកំទីសំណល់ឈើអាចយកទៅប្រើប្រាស់ជាថាមពលកកើតឡើងវិញ ហើយដំណាំឈើដាំនេះក៏អាចទទួលបានអត្ថប្រយោជន៍ពីឥណទានកាបូនផងដែរ»។

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍លើកឡើងថា៖

«ការវិនិយោគកែច្នៃឈើដាំ នឹងបង្កើតការងារនៅមូលដ្ឋានជូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក បង្កើតប្រភពនៃការផ្គត់ផ្គង់ឈើក្នុងស្រុក និងនាំចេញផលិតផលឈើពីចម្ការឈើដាំ ជំនួសប្រភពផ្គត់ផ្គង់ឈើចេញពីព្រៃធម្មជាតិ ធានាដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ចិន អាចនឹងពង្រីកពាណិជ្ជកម្មបន្ថែមទៀតជាមួយអាស៊ាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចិន អាចនឹងពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតជាមួយសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់អាស៊ានបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចស្របតាមផែនការរយៈពេល ៥ ឆ្នាំ

ជីកសិកម្មឡើងថ្លៃស្របពេលវិបត្តិប្រេងឥន្ទនៈកំពុងមានសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

តម្លៃជីកសិកម្មនៅលើទីផ្សារបានបង្ហាញពីសញ្ញានៃការឡើងថ្លៃជាងឆ្នាំកន្លងទៅ ដោយសារតម្លៃនៃការផលិត ក៏ដូចជាថ្លៃដឹកជញ្ជូនកើនឡើងដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈដែលលកំពុងកើតមាន និងរងសម្ពាធ

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ

កាណាដា ផ្តើមគំនិតបង្កើតតំបន់ពាណិជ្ជកម្មថ្មីមិនអាស្រ័យអាម៉េរិកនិង ចិន លើទីផ្សាររ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

ប្រទេសចំនួន៣ ក្នុងចំណោមសមាជិក G7 ដែលក្នុងនោះមានកាណាដា ជាអ្នកផ្តួចផ្តើមគំនិតផងនោះ កំពុងធ្វើការរួមគ្នាទៅលើគម្រោងដ៏ធំមួយដែលនឹងអាចជំនួសការធ្វើទំនាក់ទំនងពាណិជ្ជកម្មលើប្រភេទរ៉ែកម្រជាមួយនឹងសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/03/2026

មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

ជីប ម៉ុង ឧបត្ថម្ភ បរិក្ខារពេទ្យ ម៉ូនីទ័រ ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/03/2026

ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពព្យាបាល និងលើកកម្ពស់វិស័យសុខាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ាស៊ីន ម៉ូនីទ័រ សម្រាប់អ្នកជំងឺ ម៉ូដែល K12 ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ​

មជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារស្វាគមន៍អ្នកបរិច្ចាគឈាម ១៥០ នាក់

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/03/2026

ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ជ្រោយចង្វារបេយ៍បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានស្វាគមន៍អ្នកបរិច្ចាគជាង ១៥០នាក់ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ

រយៈពេល ២ ខែ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចន្លោះខែមករា និងខែកុម្ភៈ ឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១,១១ ពាន់លានដុល្លារ កើនឡើង ១៧,៦ ភាគរយ ធៀបនឹង ៩,៤៤ ពាន់លានដុល្លាររយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។

​ វិស័យសំណង់នៅកម្ពុជា បង្ហាញសញ្ញាងើបឡើងវិញជាមួយនឹងកំណើន​នៃការ​នាំចូលសម្ភារៈសំណង់និងដែក​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/03/2026

ការនាំចូល​សម្ភារៈសំណង់ និងដែក​ សម្រាប់បម្រើ​ក្នុងវិស័យសាងសង់​នៅកម្ពុជា ឃើញថា​មានការកើនឡើង​គួរឱ្យកត់សម្គាល់ ​តាំងពីឆ្នាំ ២០២៥ និង​រំពឹងថានឹង​បន្តកើនឡើង​ក្នុងឆ្នាំ ២០២៦ នេះ​។ តាមរយៈកំណើន​នៃការ​នាំចូល​សម្ភារៈសំណង់ និង​ដែក​ បានបង្ហាញពីការងើបឡើងវិញនៃវិស័យនេះ​ ប៉ុន្តែ​តាមការព្យាករវិស័យនឹង​បន្ត​មានកំណើនយឺត។​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *