សៀមរាប ៖ ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៤ គ្រឹះស្ថានអង្គររកចំណូលបាន១៦ ៥៣៣ ២៩៣ ដុល្លារអាមេរិកពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៣៤៧ ៥៣៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ជាមួយនឹងការបញ្ជាក់ពីចំនួនទេសចរបរទេស កើនឡើង៤៧,០៥%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ខណៈចំណូលកើនឡើង៤៨,៤៧% ។
ដោយឡែក ក្នុងខែមីនាឆ្នាំ២០២៤ មានទេសចរបរទេសសរុប ១១១ ៦៨៤ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុបទឹកប្រាក់ ៥ ២៩៨ ៦១៨ ដុល្លារអាមេរិក។
គ្រឹះស្ថានអង្គររកបានឱ្យដឹងផងដែរថា៖ ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ ដល់ភ្ញៀវទេសចរអន្តរជាតិ រយៈពេល ៣ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៨ ០៧៧នាក់ ស្មើនឹង១២១ ១៥៥ដុល្លារ ។ ជាមួយគ្នានេះ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីការលក់សំបុត្រទូករយៈពេល ៣ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៣០៤ ២១១ដុល្លារផងដែរ៕