មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ចលើផ្លូវ OCIC របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ចាប់ដំណើរការជាផ្លូវការ

ភ្នំពេញ ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានជួបជុំសមាជិករបស់ខ្លួនប្រចាំឆ្នាំដ៏ធំនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ដែលការជួបជុំនេះធ្វើឡើងនៅរសៀលថ្ងៃចុងសប្ដាហ៍កន្លងទៅដោយមានសមាជិកជាច្រើនចូលរួម ក្រោយវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាស្ថិតនៅក្នុងវិបត្តិបែបណាក្ដី សមាគមតែងបានពង្រីកខ្លួន តាមរយៈការពង្រីកសាខានៅតាមបណ្ដាខេត្តនានាមួយចំនួន។ សមាគមសហគ្រិនវ័យក្មេងមិនត្រឹមតែជាសមាគមដែលចុះបញ្ជីក្នុងក្រសួងប៉ុណ្ណោះទេ តែសមាគមនេះក៏មានការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាជួយដល់សមាជិកនៃសមាគមឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើនផងដែរ ។

លោកឧកញ៉ាបន្តថា ៖

“ក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ សមាគមសហគ្រិនវ័យក្មេងបានទទួលសមាជិកថ្មីៗបន្ថែមជិត១០០នាក់ ដែលវាជាការបង្ហាញពីការរីកលូតលាស់របស់សមាគមសហគ្រិនរបស់យើង និងអាចជួយឱ្យសមាជិករបស់សមាគមសហគ្រិនវ័យក្មេងយើងកាន់តែរីកលូតលាស់បន្ថែមទៀត”

លោកឧកញ៉ា ប៉ិច បូឡែន បានន្ថែមថា ៖

“ចាប់តាំងពីឆ្នាំ២០២៣នេះតទៅ សមាគមយើងនឹងផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពសមាជិកនៃសមាគមរបស់យើង ហើយយើងទាំងអស់គ្នាត្រូវធ្វើអ្វីៗដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមតាមរយៈការធ្វើធុរកិច្ចហើយបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់”

ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងជាគណៈអធិបតីក្នុងពិធីជួបជុំសមាគមសហគ្រិនវ័យក្មេងកម្ពុជានាឱកាសនោះ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនជាមួយដៃគូ ដូច្នេះវាជាឱកាសសម្រាប់សហគ្រិនក្នុងស្រុកក្នុងការពង្រឹងសមត្ថភាព ពង្រឹងការផលិតរបស់ខ្លួនដើម្បីនាំចេញទៅកាន់ទីផ្សារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។

ឯកឧត្តមបន្តថា ៖

“ការធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោកនាពេលបច្ចុប្បន្ននេះ បានផ្លាស់ប្តូរច្រើនពីការធ្វើធុរកិច្ចតាមបែបបុរាណមកជាការធ្វើធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ( E-Commerce ) ។ យ៉ាងណាក្ដីសម្រាប់សហគ្រិនវ័យក្មេងកម្ពុជាសូមកុំទាន់គិតពីការប្រកួតប្រជែងនៅទីផ្សារក្រៅប្រទេស តែសូមគិតលើទីផ្សារក្នុងស្រុកឱ្យបានច្រើនឱ្យទូលំទូលាយជាមុន”

ឯកឧត្តមបន្តថា បន្តិចទៀតលំហូរវិនិយោគទុនបរទេសនឹងចូលមកកម្ពុជាកាន់តែច្រើន ដើម្បីវិនិយោគហើយនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសវិញស្របជាមួយនឹងកម្ពុជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់មួយចំនួនដែលសុទ្ធសឹងតែជាទីផ្សារធំៗ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ជាមួយចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជាជាមួយនឹងប្រទេសកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ហៅកាត់ថា RCEP មានប្រទេសធំៗជាច្រើនជាដៃគូនៃកិច្ចព្រមព្រៀងនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ