លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យ​រៀបចំ​បែង​ចែក​ដីនៅតំបន់​ឆ្នេរ​ទៅតាម​សក្ដានុពល ​ដើម្បីទាក់ទាញ​វិនិយោគិន

ភ្នំពេញ ៖ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និ​ងសំណង់​ បានជំរុញគណៈកម្មាធិកា​រជាតិ​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ បែង​ចែក ​និងកំណត់​សក្ដានុពល​ដី​នៅតំបន់​ឆ្នេរ ដើម្បីបង្កលក្ខណៈ​ងាយស្រួលសម្រាប់​វិនិយោគិន​ក្នុងការ​ស្វែងរក​ការ​វិនិយោគ​នានា ។

ឯកឧត្តម​បាន​មានប្រសាសន៍ថា ការរៀបចំ​ និង​បែង​ចែក​ដី ​ដូចជា​តំបន់​លំនៅឋាន តំបន់​លម្ហែ​ និងតំបន់​ពាណិជ្ជកម្ម​ជាដើម គឺបង្កលក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន​ដែលចូលទៅតំបន់​នោះ ​តួ​យ៉ាង​អ្នក​វិនិយោគដែល​ចូលទៅ​កាន់​តំបន់ឆ្នេរ​ ហើយចង់​វិនិយោគ​សណ្ឋាគារ គឺ​មានតំបន់មួយសម្រាប់ឱ្យ​គាត់​វិនិយោគ ឬអ្នកវិនិយោគចង់វិនិយោគ​លើ​បុរី គឺមានតំបន់​លំនៅឋាន​សម្រាប់​ឱ្យ​វិនិយោគិន​ពិចារណា​ក្នុងកា​របណ្ដាក់​ទុនវិនិយោគ​​ ។

ឯកឧត្តម​ គួច ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​​ធ្លាប់បានលើកឡើងថា ការ​រៀបចំ​ និងបែង​ចែក​ដី​ទៅតាម​សក្ដានុពល​នីមួយៗ​ គឺពិតជា​ផ្តល់ភាពងាយស្រួល​ដល់​អ្នកវិនិយោគ​មកពីក្រៅប្រទេស ​និ​ងអ្នក​វិនិយោគ​នៅក្នុ​ងប្រទេស​កម្ពុជា​ផងដែរ ​។​

បើតាម​ឯកឧត្តម​អភិបាលខេត្តបានបង្ហាញថា​ បច្ចុប្បន្ន​ រដ្ឋបាលខេត្តព្រះសីហនុ បាន​ចូលរួម​យ៉ាង​សកម្ម​ក្រោម​ការ​ចង្អុល​បង្ហាញពី​គណៈកម្មាធិការសម្របសម្រួល​អន្តរក្រសួង​រៀបចំ​ផែនការ​មេ ដើម្បី​អភិវឌ្ឍ​ខេត្តព្រះសីហនុ​ទៅជា​តំបន់សេដ្ឋកិច្ច​គំរូ​ពហុ​បំណង ដោយបានសិក្សា​បែង​ចែក​ជា​តំបន់​លំនៅឋាន ពាណិជ្ចកម្ម​ ឧស្សាហកម្ម រដ្ឋបាល ហិរញ្ញវត្ថុ ទេសចរណ៍ តំបន់​សាសនា ​និ​ងវប្បធម៌ជាដើម ។​

ឯកឧត្តម​បញ្ជាក់ថា  ការគ្រប់គ្រង​ការប្រើប្រាស់​ដីធ្លី​ ការ​បែង​ចែក​ដីធ្លី​ ការអភិវឌ្ឍ​ដែនដី និង​នគរូបនីយកម្ម​ ព្រម​ទាំង​ការ​រៀបចំ​គោល​នយោបាយ​នានា ដើម្បីអភិវឌ្ឍន៍​ខេត្តព្រះសីហនុ និងឧត្តម​ភាព​ នវា​នុវត្តន៍​ខ្ពស់​សំដៅរួម​ចំណែក​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មានប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និង​ជា​ប្រទេស​មានប្រាក់ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០ ។   

យោងតាមគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា ប្រទេស​កម្ពុជាមានឆ្នេរសមុទ្រលាតសន្ធឹងប្រវែង ៤៤០ គីឡូម៉ែត្រ ដោយរាប់បញ្ចូលខេត្តចំនួន ៤ រួមមាន ខេត្ត​ព្រះសី​ហ​នុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។ ឆ្នេរសមុទ្រ គឺជាស្នូលនៃតំបន់សមុទ្រកម្ពុជា ក្នុងចំ​ណោ​ម​ឆ្នេរ​ខ្សា​ច់​សរុប ៤៨ កន្លែង មានឆ្នេរខ្សាច់ចំនួន ១៦ កន្លែង បា​នចូលរួ​មប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត ដោយក្នុងនោះមានឆ្នេរខ្សាច់ខេត្តកោះកុងចំនួន ២ និងខេ​ត្ត​ព្រះសី​ហ​នុចំនួន ៨ ខេត្តកែបចំនួន ៦ ហើយឆ្នេរខ្សាច់ទទួលជ័យលាភីមានចំនួន ១០ ឆ្នេរ ។ ធនធានស​មុ​ទ្រ​​យ៉ាង​ច្រើនអនេក ដែលមាននៅតាមតំបន់មាត់សមុទ្រ និងកោះនានា ជាពិសេស​នៅក្នុ​ង​ខេ​ត្ត​ព្រះ​​សីហនុ ដែល​គេ​ឃើ​ញមានឆ្នេរសមុទ្រស្អាតៗ ទឹកសមុទ្រខៀវស្រងាត់ ទេសភាពស្រស់បំព្រង ត្រីសមុ​ទ្រ​តូ​ច​ធំ និងផ្កាថ្ម រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ថ្មីៗជាច្រើន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា