វិបត្តិកូវីដមិនទាន់ផុតរលត់ផង បញ្ហាអតិផរណាកំពុងកើនឡើង ជាពិសេសវិបត្តិថាមពល ខណៈដែលរុស្ស៊ីកំពុងត្រៀមកាត់ផ្តាច់ការផ្គត់ផ្គង់ហ្គាសទាំងស្រុងទៅឲ្យតំបន់អឺរ៉ុប បានធ្វើឲ្យអ្នកវិនិយោគអន្តរជាតិធំៗភាគច្រើនមើលឃើញថា អឺរ៉ុបកំពុងធ្វើដំណើរឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចដោយមិនអាចជៀសផុតបានឡើយ។

ធនាគារអាមេរិក Bank of America បានធ្វើការស្ទាបស្ទង់មួយស្តីអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់អឺរ៉ុប ហើយបានធ្វើការបង្ហាញលទ្ធផលជាផ្លូវការកាលពីសប្តាហ៍កន្លងទៅនេះ។ ធនាគារបានសរុបលទ្ធផល ហើយបានរកឃើញថា អ្នកវិនិយោគអន្តរជាតិធំៗលើសកលលោកប្រមាណជា៨៦ភាគរយបានព្យាករថា អឺរ៉ុបនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធៀបទៅនឹងការស្ទាបស្ទង់ដូចគ្នាកាលពីខែមិថុនាមានត្រឹមតែ៥៤ភាគរយប៉ុណ្ណោះ។
ក្រុមអ្នកវិនិយោគដ៏សម្បូរទ្រព្យទាំងនោះមិនបានឆ្លើយតបសម្រាប់តែអឺរ៉ុបនោះទេ។ ពួកគេប្រមាណជា៧៩ភាគរយនៃអ្នកឆ្លើយតបគឺជាម្ចាស់ក្រុមហ៊ុនដែលមានតម្លៃសរុបរហូតទៅដល់៨០០ពាន់លានដុល្លារក៏បានទស្សន៍ទាយដែរថា សេដ្ឋកិច្ចសកលនឹងបន្តចុះខ្សោយផងដែរនៅក្នុងឆ្នាំនេះ ហើយពាក់កណ្តាលនៃក្រុមអ្នកវិនិយោគទាំងនេះលើកឡើងថា ស្ថានភាពអាក្រក់ពេលនេះអាចសមល្មមគ្រប់គ្រាន់ថាពិភពលោកកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចរួចទៅហើយឬនៅ។

មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ក៏បានធ្វើការព្រមានដែរថា បណ្តាសមាជិករដ្ឋនៅក្នុងតំបន់អឺរ៉ុបនឹងបន្តដាំក្បាលចុះផលិតផលក្នុងស្រុករបស់ខ្លួនយ៉ាងហោចណាស់៦ភាគរយទៀតក្នុងពេលដែលប្រទេសរុស្ស៊ីនឹងសម្រេចចិត្តផ្តាច់ការផ្គត់ផ្គង់ទាំងស្រុងតាមរយៈបំពង់បង្ហូរប្រេង Nord Stream 1 ។ បច្ចុប្បន្ន Nord Stream 1 ត្រូវបានបិទជាបណ្តោះអាសន្នដោយរុស្ស៊ី មូលហេតុដើម្បីធ្វើការជួសជុល និងថែរក្សាប្រចាំឆ្នាំ ហើយគ្រោងនឹងបើកដំណើរការវិញនៅសប្តាហ៍នេះ ប៉ុន្តែអ្នកជំនាញជាច្រើនអះអាងថា រុស្ស៊ីនឹងមិនធ្វើតាមការសន្យានោះឡើយ។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារថវិកាអឺរ៉ុប លោក Johannes Hahn កាលពីដើមសប្តាហ៍ធ្លាប់បានបញ្ជាក់ប្រាប់ទៅកាន់កាសែត The Wall Street Journal ហើយថាអឺរ៉ុបគ្មានសង្ឃឹមទេថា បំពង់បង្ហូរប្រេងរបស់រុស្ស៊ីនឹងបើកដំណើរការឡើងវិញតាមផែនការនោះឡើយ ហើយបើទោះបីជាបើកឡើងវិញមែនក៏នឹងស្ថិតក្នុងចំនួនមួយដ៏តិចតួចបំផុតផងដែរ។ IMF បញ្ជាក់ទៀតដែរថា ក្នុងករណីដែលរុស្ស៊ីនឹងបិទដំណើរការទាំងស្រុងក្នុងការផ្គត់ផ្គង់ហ្គាសទៅកាន់តំបន់អឺរ៉ុបនោះ សេដ្ឋកិច្ចក្នុងតំបន់ទាំងមូលនឹងដាំក្បាលចុះ៣ភាគរយភ្លាមសម្រាប់ឆ្នាំក្រោយ ហើយប្រទេសដែលទទួលរងគ្រោះជាងគេក្នុងតំបន់មានដូចជា ហុងគ្រី ស្លូវ៉ាគី និងឆេក ខណៈដែលប្រទេស ស៊ុយអែត ដាណឺម៉ាក និងហ្គ្រិច នឹងមិនអាចមើលឃើញពីកំណើនសេដ្ឋកិច្ចឡើយ ហើយGDP នៅអ៊ីតាលីនឹងធ្លាក់ចុះខ្លាំងជាងគេដល់ទៅដល់៥ភាគរយដោយសារតែកន្លងមកជាអ្នកពឹងផ្អែកខ្លាំងទៅលើហ្គាសរុស្ស៊ី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content