បន្ទាយមានជ័យ ៖ ការបណ្ដុះផ្សិត ជាមុខរបរមួយដែលកសិករភាគច្រើនកំពុងពេញនិយមធ្វើដោយសារតែមុខរបរមួយនេះមានភាពងាយស្រួលដាំដុះ ងាយថែទាំ ទទួលបានផលចំណេញច្រើន ជាពិសេសអាចធ្វើបាននៅជុំវិញផ្ទះ ដោយក្នុងនោះការបណ្ដុះផ្សិតអំបោះហាក់មានប្រជាប្រិយភាពជាងគេ ដោយសារតែវាងាយស្រួលបណ្ដុះ ចំណាយទុនតិច ពិសេសគឺទទួលបានផលច្រើនងាយស្រួលរកចំណូលផ្គត់ផ្គង់គ្រួសារ។

អ្នកស្រី ឃុន សុភ័ក្ត្រ ម្ចាស់កសិដ្ឋានបណ្តុះផ្សិតអំបោះមួយកន្លែងស្ថិតក្នុងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អ្នកស្រីបានចាប់យកមុខរបរបណ្ដុះផ្សិតអំបោះនេះយូរឆ្នាំហើយ ដោយសារតែវាជាមុខរបរអាចធ្វើបាននៅជិតផ្ទះ មិននឿយហត់ខ្លាំង ហើយក៏អាចរកចំណូលបានច្រើនផងដែរ។
អ្នកស្រីបញ្ជាក់ថា ៖
“ការបណ្ដុះផ្សិតអំបោះនេះគឺមិនសូវជាពិបាកអ្វីប៉ុន្មានទេ តែវាបានផលច្រើនគួរសមដែរ ហើយយើងបណ្ដុះតែម្ដង គឺអាចបេះបានយូររហូតដល់ ៥ – ៦ ខែ ទើបអស់”

អ្នកស្រីបន្ថែមថា ៖
“សម្រាប់កសិដ្ឋានយើង បច្ចុប្បន្នកំពុងប្រមូលផលនូវផ្សិតដែលយើងដាក់១ម៉ឺនកញ្ចប់ ហើយអាចបេះបាន ១០០គីឡូក្រាមក្នុងមួយថ្ងៃ ដែលផ្សិតអំបោះនេះមានតម្លៃ ៤៥០០រៀលក្នុងមួយគីឡូក្រាម។ ក្រៅពីទិន្នផលផ្សិត យើងក៏មានលក់ជាកញ្ចប់ពូជដែលមានតម្លៃ ១២០០រៀល ក្នុង១កញ្ចប់ ហើយអតិថិជនវិញ ភាគច្រើនជាអ្នកនៅក្នុងតំបន់ផ្ទាល់តែម្ដង”
ម្ចាស់កសិដ្ឋានខាងលើបានបន្តថា ៖
“ការបណ្ដុះផ្សិតអំបោះនេះ យើងត្រូវការរយៈពេលប្រមាណ ៣០ថ្ងៃទើអាចប្រមូលផលបាន ហើយការប្រមូលផលផ្សិតគឺយើងអាចបេះបានជារៀងរាល់ថ្ងៃ រហូតដល់ ៦ខែទើបអស់”

គួររំឭកដែរថា អ្នកស្រី សុភ័ក្ត្រ បានចាប់ផ្ដើមអាជីវកម្មបណ្ដុះផ្សិតអំបោះនេះរយៈពេល ២ឆ្នាំមកហើយ ដែលបានរៀនបច្ចេកទេសដំបូងមកពីលោកគ្រូដែលជាអ្នកជំនាញបណ្ដុះផ្សិតអំបោះផ្ទាល់តែម្ដង ហើយនៅថ្ងៃអនាគតទៅ អ្នកស្រីក៏ចង់ពង្រីកអាជីវកម្មមួយនេះឱ្យកាន់តែធំជាងនេះ ហើយអាចផ្គត់ផ្គង់ទិន្នផលផ្សិតឱ្យបានកាន់តែច្រើនទូលំទូលាយនៅលើទីផ្សារទូទាំងប្រទេសកម្ពូជាផងដែរ។
ដោយឡែកងាកមកចាប់អារម្មណ៍នឹងអត្ថប្រយោជន៍វិញ ផ្សិតអំបោះ ជាប្រភេទបន្លែដ៏មានឱជារសឆ្ងាញ់ពិសា ដែលគេអាចយកទៅច្នៃជាអាហារបានច្រើនមុខ មិនថានៅតាមផ្ទះ ឬក៏តាមភោជនីយដ្ឋាន ពិសេសគឺមានផ្ទុកនូវសារធាតុចិញ្ចឹមយ៉ាងច្រើន ដូវចជា ជាតិដែក សូដ្យូមនិងប៉ូតាស្យូម វីតាមីនបេ១ កាលស្យូម ប្រូតេអ៊ីន ក៏ដូចជាសារធាតុសរីរាង្គដែលអាចបំប៉ន ទប់ស្កាត់ ក៏ដូចជាព្យាបាលនូវជំងឺមួយចំនួន ដូចជាជំងឺខ្វះឈាមក្រហមយ៉ាងមានប្រសិទ្ធភាព៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក ចង់ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាបង្កើតកម្លាំងយោធារួមនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/10/2026
បរទេស ៖ យោងការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានផ្តួចផ្តើមគំនិតស្នើទៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឱ្យបោះបង់ចោលនូវគោលជំហផ្ទុយគ្នាទាំងឡាយចោល ហើយចូលរួមសហការគ្នាលើវិស័យយោធាជំនួសវិញ។ គំនិតរបស់ទីក្រុងវ៉ាស៊ិនតោន គឺជាការចូលរួមគ្នារវាង៣ប្រទេស បង្កើតបញ្ជាការដ្ឋានយោធារួមមួយ ដែលអាចបើកប្រតិបត្តិកាទប់ទល់ទៅនឹងកងកម្លាំងប្រដាប់អាវុធនៅប្រទេសយេមែនឲ្យកាន់តែធំទូលាយជាងមុន។ ជាផ្នែកមួយនៃផែនការនេះ ក្នុងជំនួបមួយនៅទីក្រុងអាប៊ូដាប៊ី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin

MPTC និង La FrenchTech Phnom Penh ពិភាក្សាអំពី FrancoTech និង អនាគតនៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានិងនវានុវត្តន៍របស់កម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 30/09/2026
La French Tech Phnom Penh បានជួបពិភាក្សាជាមួយ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង (MPTC) ដើម្បីពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ FrancoTech ធ្វើបទបង្ហាញអំពី French Tech Forum Asia Phnom Penh និងស្វែងរកគំនិតផ្តួចផ្តើមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាបន្ថែមទៀត





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content