កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការជួយជំរុញឱ្យជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើង

ភ្នំពេញ ៖ ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ បានជួយជំរុញឱ្យជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើង ល្គឹកណាប្រជាជនមានការរៀបចំផែនការច្បាស់លាស់ និងប្រើប្រាស់កម្ចីប្រកបដោយទំនួលខុសត្រូវ។

ជាក់ស្តែង អ្នកស្រី គីម ចាន់សុខា រស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បច្ចុប្បន្ន មានមុខរបរលក់ចាប់ហួយ បានប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយមានជីវភាពគ្រួសារល្អប្រសើរបន្ទាប់ពីបានប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

អ្នកស្រីបានរៀបរាប់ថា ដំបូងឡើយ អ្នកស្រី និងប្តីមានមុខរបរតូចតាចមួយ ដោយអ្នកស្រីលក់ផ្លែឈើនៅមុខរោងចក្រ។ ដោយសារអ្នកស្រីមិនសូវមានដើមទុនច្រើន អ្នកស្រីក៏បានសម្រេចចិត្តប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីជាដើមទុនទិញរម៉កទុកដឹកបាញ់ស៊ុង និងបង្អែមយកទៅលក់នៅមុខរោងចក្រ។

បន្ទាប់មក អ្នកស្រីក៏បានសម្រេចចិត្តប្រើបាស់កម្ចីជាលើកទី២​ យកទៅទិញអីវ៉ាន់ ដើម្បីដាក់លក់ទៅផ្ទះ។ ចំណូលដែលទទួលបានពីមុខរបរនេះ អ្នកស្រីបានប្រើប្រាស់វា ដើម្បីសាងសង់ដំបូល និងឡៅតឿ ហើយក៏ប្តូរម៉ូតូថ្មីឱ្យប្តីរបស់អ្នកស្រីដើម្បីជាមធ្យោបាយសម្រាប់ការរកស៊ីជួយដល់គ្រួសារ។

បន្ទាប់ពីការប្រើប្រាស់កម្ចីលើកទី២​ ការរកស៊ីរបស់អ្នកស្រីមានដំណើរការល្អប្រសើរឡើង។ អ្នកស្រីបានចាប់ផ្តើមបង្កើនអីវ៉ាន់ ហើយអ្នកស្រីបានបង់រំលស់ទូទឹកកក​​ ដើម្បីជួយពង្រីកមុខរបរអ្នកស្រីឱ្យកាន់តែធំជាងមុន។

អ្នកស្រី គីម ចាន់សុខា បានឱ្យដឹងថា៖

“ដោយសារមានកម្ចីនេះខ្ញុំអាចមានដើមទុនទិញឥវ៉ាន់ចូលផ្ទះលក់បានច្រើនជាងមុន ហើយក៏អាចទិញម៉ូតូថ្មីឱ្យគ្រួសារខ្ញុំរកស៊ីបន្ថែម។ ពីមុនគ្រួសារខ្ញុំរកចំណូលបានបន្តិចបន្តួចប៉ុណ្ណោះពីការលក់ផ្លែឈើនៅមុខរោងចក្រ ប៉ុន្តែពេលនេះខ្ញុំអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ ហើយថែមទាំងអាចពង្រីកការរកស៊ីរបស់ខ្ញុំថែមទៀតផង។”

អ្នកស្រីបានឱ្យដឹងថា អ្នកស្រីមានផែនការច្បាស់លាស់ មុនពេលសម្រេចចិត្តប្រើប្រាស់កម្ចី ប៉ុន្តែបើយកលុយគេមកហើយ មិនមានទំនួលខុសត្រូវទេ នោះអ្នកស្រីមិនសម្រេចចិត្តប្រើប្រាស់កម្ចីទេ។ អ្នកស្រីបានបញ្ជាក់ដូច្នេះថា ៖​​

“ខ្ញុំមានគម្រោងការច្បាស់ថា ខ្ញុំយកលុយ (កម្ចី) ហ្នឹងមក គឺដើម្បីរកស៊ី។ បើយើងមិនខ្ចីគេ យើងមិនមានទុនដើម្បីរកស៊ី។”

លោកជំទាវបណ្ឌិត ជា សិរី​ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ៖

“ការដែលយើងខ្ចីលុយគេមិនមែនសុទ្ធតែអាក្រក់ទេ សំខាន់ពេលយើងទៅខ្ចីលុយគេ យើងត្រូវដឹងថា យើងយកទៅប្រើអីពិតប្រាកដ បើយើងខ្ចីលុយគេទៅរកស៊ីជួញដូរ ដើម្បីបានចំណូលបន្ថែម យើងសងគេវិញ​នោះជាការណ៍ល្អ តែបើយើងខ្ចីលុយគេយកទៅប្រើខុសគោលដៅ ដូចជា ដូរស៊េរីម៉ូតូ ដូរទូរសព្ទថ្មី អាហ្នឹងខុសហើយ។ ហើយយើងមិនគួរចាយខ្ជះខ្ជាយនោះទេ គឺត្រូវចេះសន្សំលុយ មានទម្លាប់សន្សំ ខ្ញុំសូមលើកទឹកចិត្តឱ្យសន្សំជាមួយគ្រឹះស្ថានផ្លូវការ ពីព្រោះមានទាំងសុវត្ថិភាព និងមានការប្រាក់ដែលជាប្រភពចំណូលបន្ថែមផងដែរ៕”



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....