ប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាកុំស្លន់ស្លោចំពោះការដួលរលំនៃធនាគារអាមេរិក

ភ្នំពេញ ៖ ប្រមុខដឹករាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបកុំស្លន់ស្លោពាក់ព័ន្ធការដួលរលំនៃធនាគារអាមេរិក ព្រោះវាមិនបង្កផលប៉ះពាល់ដល់កម្ពុជានោះទេ ខណៈអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុមានការប្រុងប្រយ័ត្នខ្ពស់ណាស់ មិនអាចឈានដល់ករណីដូចសហរដ្ឋអាមេរិកនោះទេ។

ការអំពាវនាវរបស់សម្តេចតេជោ ត្រូវបានធ្វើឡើងអំឡុងពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤ ៧០៥ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន  សែន បានប្រកាសដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមកុំស្លន់ស្លោពាក់ព័ន្ធការដួលរលំនៃធនាគារអាមេរិក។ ធនាគារអាមេរិកមានរាប់រយធនាគារ ដូច្នេះកុំទៅភ័យដែលគ្រាន់តែធនាគាររបស់អាមេរិកចំនួន ២​មានការដួលរលំនោះ កុំឃើញធនាគារនៅអាម៉េរិកប៉ុន្មានដួលរលំ បែរជានាំគ្នាទៅដកប្រាក់នៅធនាគារក្នុងស្រុក ដែលអាចនាំឱ្យធនាគារក្នុងស្រុកខ្លួនឯងដួលរលំនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ធនាគារធំៗចំនួន ៣ នៅអាមេរិកបានប្រកាសពីការដួលរលំរបស់ខ្លួនជាបន្តបន្ទាប់ រាប់ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ រួមមានធនាគារ Signature ធនាគារ Silvergate និងធនាគារ SVB(Silicon Valley Bank។ រឿងដ៏គួរឲ្យបារម្ភចំពោះសេដ្ឋកិច្ចនោះគឺ ធនាគារទាំងពីរនេះជាស្ថាប័នផ្ដល់សេវាកម្មពាក់ព័ន្ធនឹងវិស័យធុរកិច្ចថ្មី(tech startups) និងវិស័យគ្រីបតូ ឬរូបិយប័ណ្ណអេឡិចត្រូនិក។

លោក កាំង តុង​ងី ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​នៃ​សមាគម​​មីក្រូ​ហរិញ្ញវត្ថុ បានថ្លែងប្រាប់ AMS ថា សហរដ្ឋអាមេរិកមានការឆ្លើយតបវិជ្ជមានទាក់ទងនឹងការធានាលើប្រាក់បញ្ញើរបស់អតិថិជន ហើយអ្វីដែលជាការកត់សម្គាល់គឺថា ធនាគារទាំង៣ ដែលបានប្រកាសក្ស័យធន គឺភាគច្រើនមានប្រតិបត្តិការពាណិជ្ជកម្មពាក់ព័ន្ធទៅនឹង Cryptocurrency រួមទាំងការវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យា ដែលរយៈ​ពីរឆ្នាំចុងក្រោយនេះ ទាំង Cryptocurrency ទាំងភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា មានការដាំក្បាលចុះខ្លាំង គួបផ្សំជាមួយនឹងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ដែលបង្កើតជាបញ្ហាគនលើគ្នា ដូច្នេះវាបង្កើតជាបញ្ហាដែលបានកើតឡើងនេះ។

លោក កាំង តុងងី បានថ្លែងថា ៖

“យ៉ាងណាក្តី នៅកម្ពុជាយើង វិស័យមីក្រូហិរញ្ញវត្ថុ កំពុងតែតាមដានដោយយកចិត្តទុកដាក់លើបញ្ហានេះ ហើយយើងកំពុងរៀបចំការប្រុងប្រយ័ត្ន បង្កើតសេណារីយ៉ោផ្សេងៗគ្នាដើម្បីការពារ ប្រសិនបើករណីផលប៉ះពាល់រីករាលដាលមកដល់កម្ពុជាយើង។​ តែយ៉ាងណាក្តី ក្នុងដំណាក់កាលនេះ វានៅក្នុងដំណាក់កាលដែលលឿន ដែលយើងមិនទាន់អាចធ្វើការវាយតម្លៃបានថា តើវាមានផលប៉ះពាល់ប៉ុណ្ណា ហើយប្រហែលជាយើងមិនទាន់អាចវាយតម្លៃបាននោះទេ”

លោកបានថ្លែងបន្តថា ជាធម្មតា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ តែងតែមានវិធានការប្រុងប្រយ័ត្នជានិច្ច នៅពេលមានផលវិបាកកើតឡើង ហើយយើងតែងតែរៀបចំសេណារីយ៉ោការពារទុកថា ប្រសិនបើមានបញ្ហាណាមួយកើតឡើង យើងត្រូវដោះស្រាយតាមវិធីណា។ នៅតាមគ្រឹះស្ថាននីមួយៗ តែងតែធ្វើស្ថិតិ និងពិនិត្យលើសុខមាភាពគ្រឹះស្ថានរបស់ខ្លួនជាប្រចាំ ដើម្បីការពារហានិភ័យផ្សេងៗដែលអាចកើតឡើង។ ជារួម យើងមិនទាន់អាចវាយតម្លៃបានទេ តែយើងប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ចដើម្បីទប់ទាល់នៅពេលដែលបញ្ហាណាមួយកើតមានឡើង។ លោក កាំង តុងងី បានលើកឡើងដូច្នេះថា ៖

“ចំពោះថា ធនាគារនៅស្រុកខ្មែរដួលរលំនោះ វាមិនអាចទៅរួចនោះទេ ព្រោះនៅកម្ពុជា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុមានការប្រុងប្រយ័ត្នខ្ពស់ណាស់​ ហើយមួយវិញទៀត មិនមានធនាគារនៅស្រុកយើងធ្វើការវិនិយោគនោះទេ តែដូចនៅសហរដ្ឋអាមេរិក គេមានធនាគារវិនិយោគ (Investment Bank) ដូច្នេះលុយដែលបានមកពីប្រាក់បញ្ញើរបស់អតិថិជនគឺធនាគារយកទៅវិនិយោគ (មានហានិភ័យ)។ ប៉ុន្តែនៅស្រុកខ្មែរ លុយដែលដាក់ជាបញ្ញើគឺប្រើប្រាស់ទៅលើកម្ចី ដោយមិនប្រើប្រាស់លើការវិនិយោគផ្តេសផ្តាស់នោះទេ ដូច្នេះបញ្ហាដួលរលំមិនអាចកើតឡើងនោះទេ៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម