ភ្នំពេញ ៖ អង្គការ SPTF និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ជំរុញនូវកំណើនប្រកបដោយការទទួលខុសត្រូវ លើកកម្ពស់ស្ថេរភាពវិស័យហិរញ្ញវត្ថុ និងបង្កើនការការពារអតិថិជន។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ប្រព្រឹត្តទៅកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅក្នុងរាជធានីភ្នំពេញ ក្រោមអធិប្បតីយភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីធនាគារជាតិនៃកម្ពុជា។ ភាគីពាក់ព័ន្ធបរិយាបន្នហិរញ្ញវត្ថុមកពីជុំវិញពិភពលោក បានចូលរួមក្នុងពិធីនេះដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
លោក Nitin Madan នាយកផ្នែក បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ប្រចាំអាស៊ីអាគ្នេយ៍នៃអង្គការ SPTF បាននិយាយថា ភាពជាដៃគូថ្មី ដែលមានតែមួយ និងដំបូងគេបង្អស់នេះ នឹងបង្កើតជាផែនទីចង្អុលផ្លូវ នាំដល់ការរីកចម្រើនវិស័យហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចវិស័យធនាគារនិងហិរញ្ញវត្ថុទាំងមូលផងដែរ។

លោកថ្លែងបន្តថា ៖
“សមាគម និងសមាជិករបស់ខ្លួនក៏អាចដាក់ពាក្យស្នើសុំសហហិរញ្ញប្បទាន សម្រាប់អនុវត្ត និងពង្រឹងសមត្ថភាពលើការអនុវត្តបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវក្នុងចំណោមស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍”
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានសមាជិក ១២១គ្រឹះស្ថាន គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាឱ្យបានថាប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសំបូរបែប ទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ សមាគមអាចសម្រេចគោលដៅនេះបានតាមរយៈការសម្របសម្រួលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ប្រតិបត្តិករជនបទ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអាជ្ញាធរ ម្ចាស់ជំនួយ អ្នកផ្តល់ឥណទាន វិនិយោគគិន និងអ្នកពាក់ព័ន្ធផ្សេងៗ
ទៀត។
ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ដែលបានដាក់ចេញនាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមជំរុញការអនុវត្តប្រតិបត្តិការអាជីវកម្មល្អបំផុតតាមស្តង់ដារអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា និងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុចំពោះអតិថិជន ព្រមទាំងលើកកម្ពស់មុខមាត់វិស័យហិរញ្ញវត្ថុទាំងមូល។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ មានគោលបំណងពង្រឹងការអនុវត្តអាជីវកម្មប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ដោយមើលពីជ្រុងនៃការគ្រប់គ្រងហានិភ័យ ដើម្បីជំរុញនូវកំណើនប្រកបដោយការទទួលខុសត្រូវ ការលើកកម្ពស់ស្ថេរភាពវិស័យហិរញ្ញវត្ថុ និងបង្កើនការការពារអតិថិជន។
លោកបាថ្លែងដូច្នេះថា ៖
“កិច្ចផ្តួចផ្តើមនេះ ត្រូវបានដាក់ចេញស្របពេលដែល Smart Campaign ឈានដល់ទីបញ្ចប់ ដោយនឹងជំនួសដោយកិច្ចសហប្រតិបត្តិការជាមួយ SPTF-CERISE ក្នុងដំណើរដ៏សកម្មបន្តទៅមុខ។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងដើរតួនាទីក្នុងកិច្ចការជំរុញ និងអនុវត្តនូវស្តង់ដារការពាអតិថិជនថ្មីរបស់ SPTF-CERISE ក៏ដូចជាវិញ្ញាបនបត្រទទួលស្គាល់ផងដែរ”
អង្គការSPTF និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងជួយគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ស្វែងយល់ស្តង់ដារការងារអតិថិជន (Client Protection Pathway) និងស្តង់ដារសាកលសម្រាប់ការគ្រប់គ្រងការប្រតិបត្តិកិច្ចការសង្គម និងបិរស្ថាន (Universal Standards for Social & Environmental Performance Management )របស់អង្គការSPTF។ ការបង្កើនកិច្ចគាំពារអតិថិជន គឺជាអាទិភាពមួយក្នុងយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា សម្រាប់និរន្តរភាពទីផ្សារហិរញ្ញវត្ថុរយៈពេលវែង។
លោក គិត សុវណ្ណរិទ្ធិ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖
“ជំនឿទុកចិត្តពីសាធារណជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការជាកត្តាចម្បងក្នុងការរក្សាចីរភាពគ្រឹះស្ថាន ការបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល ហើយកិច្ចការពារអតិថិជនក៏ត្រូវបានចាត់ទុកជាការងារអាទិភាពដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់”
លោកស្រី Laura Foose នាយកប្រតិបត្តិអង្គការ SPTF បានឱ្យដឹងថា ចាប់តាំងពីអង្គការ SPTF បានបង្កើតឡើងក្នុងឆ្នាំ២០០៥ យើងបានឃើញឥទ្ធិពលនៃការធ្វើការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចការស្វ័យបញ្ញត្តិប្រកបដោយប្រសិទ្ធភាព។
លោកស្រីបានលើកឡើងថា ៖
“តាមប្រទេសដែលមានភូមិសាស្រ្ត និងវប្បធម៌ខុសៗគ្នា ទីផ្សារហិរញ្ញវត្ថុនឹងមានសុខមាលភាពល្អ លុះណាអតិថិជនទទួលបានការពារ នៅពេលដែលអ្នកផ្តល់សេវារួមគ្នាអនុវត្តក្រមសីលធម៌ និងស្តង់ប្រតិបត្តិការដូចគ្នា ព្រមទាំងទទួលខុសត្រូវចំពោះមុខគ្នាទៅវិញទៅមក។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងអាចចម្រេចទៅបាន លុះណាតែមានការដឹកនាំដ៏រឹងមាំ ព្រមទាំងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល។ ដូច្នេះអង្គការSPTF សូមថ្លែងអំណរគុណចំពោះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារជាតិនៃកម្ពុជា ចំពោះការប្តេជ្ញាចិត្តសម្រេចចំពោះចក្ខុវិស័យរួមមួយនេះ”
អនុស្សរណៈនៃការយោគយល់គ្នាពេលនេះ កើតឡើងក្រោមយន្តការការពារអតិថិជននៅកម្ពុជា ដែលជាកិច្ចសហប្រតិបត្តិការរវាងអង្គការ SPTF សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ ADA Microfinance។
លោក Madan បានថ្លែងថា ៖
“យន្តការនេះរួមមាន ក្រមប្រតិបត្តិវិស័យហិរញ្ញវត្ថុ វគ្គបណ្តុះបណ្តាលវិញ្ញាបនបត្រការការពារអតិថិជន ការវាយតម្លៃនិងសវនកម្មខាងក្រៅ ដើម្បីត្រួតពិនិត្យ និងបង្ហាញពីប្រតិបតិ្តការ វិញ្ញាបនបត្រថ្នាក់ជាតិអំពីបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ កិច្ចគាំពារអតិថិជនរួមនឹងចំណេះដឹង ហិរញ្ញវត្ថុ និងការសម្របសម្រួលលើគោលនយោបាយឬបទប្បញ្ញត្តិពាក់ព័ន្ធ”
ការងាររបស់អង្គការ SPTF នៅប្រទេសកម្ពុជា ទទូលបានការគាំទ្រពីរដ្ឋាភិបាលប្រទេសលុចហ្សំបួរ តាមរយៈក្រសួងការបរទេស និងកិច្ចការអឺរ៉ុប ដែលផ្តល់មូលនិធិដល់ RIFF-SEA ។ ការងារបស់អង្គការSPTF ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើក្រមប្រតិបត្តិវិស័យហិរញ្ញវត្ថុ ដើរតាមយន្តការការពារអតិថិជន (Client Protection Pathway) ដែលល្បីល្បាញលើសកលលោក ក៏ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ត្រៀមខ្លួនបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដែលអាចប្រឈមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/10/2026
បរទេស ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសជាតិត្រូវតែត្រៀមរៀបចំខ្លួនដើម្បីកែសម្រួល និងបង្កើតជាប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកថ្មីមួយ ដើម្បីទប់ទល់នឹងទណ្ឌកម្មសកល ដែលអាចកើតមានឡើងនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់កាសែត RT លោក Netanyahu បានសារភាពអំពីក្តីបារម្ភនេះ ហើយចង្អុលបង្ហាញចំៗពីគោលជំហរគាំទ្ររបស់អន្តរជាតិ ដែលកំពុងធ្លាក់ចុះ និងលទ្ធភាពនៃការបញ្ចប់ទៅដែលមិនអាចជៀសរួចនៃជំនួយក្នុងវិស័យការពារជាតិពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ

ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 26/10/2026
ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content